អាហារដ្ឋាន ៤ នៅ​​កំពង់ស្ពឺ មាន​ទាំងសួន​កម្សាន្ត ​និង​កន្លែង​ថតរូប​ស្អាត​ៗ​ ស័ក្ដិសមទៅ​លម្ហែថ្ងៃចុងសប្ដាហ៍

ការផ្លាស់រសជាតិនៃដំណើរកម្សាន្តពីកន្លែងមួយទៅកន្លែងមួយទៀត មិនត្រឹមតែជួយធ្វើឲ្យលោកអ្នក​បាត់ស្ត្រេស និងទុក្ខកង្វល់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងទទួលបាន​បទពិសោធន៍ថ្មីៗខុសពីគ្នា។ សម្រាប់ប្រិយមិត្តដែលចង់ផ្លាស់ប្ដូរបរិយាកាសលំហែកាយពីកន្លែងឆ្ងាយៗទៅជាការដើរលេងទៅព្រឹកវិលល្ងាចនៅតាមខេត្តដែលនៅជិតទីក្រុងភ្នំពេញ អាចសាកល្បងទៅលេងនៅអាហារដ្ឋានទាំង ៤ កន្លែងនៅក្នុងខេត្តកំពង់ស្ពឺនេះបាន។

១. ផ្ទះ បូនីតតូ កំពង់ស្ពឺ

សម្រាប់រមណីយដ្ឋាន ផ្ទះ បូនីតតូ នេះ អ្នកទេសចរនឹងទទួលបាននូវអារម្មណ៍ស្រស់ស្រាយជាមួយបរិកាសបែបស្រុកស្រែសុទ្ធសាធ មានទាំងទេសភាពភ្នំ ដើមត្នោត វាលស្រែ និងដំណាំមួយចំនួនដែលអ្នកស្រុកនិយមដាំ។ នៅទីនេះ វាមិនត្រឹមតែធ្វើឲ្យមនុស្សបានសម្រាក និងរំសាយស្ត្រេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយដែលធ្វើឲ្យមនុស្សចាប់ផ្ដើមនឹកឃើញដល់អតីតកាលជាច្រើនដែលធ្លាប់បានសាងពីកុមារភាព។ ក្រៅតែពីការទទួលទានអាហារ អ្នកទេសចរក៏អាចដើរលេងនៅតាមកន្លែងក្បែរនោះ ក៏ដូចជាសាកល្បងធ្វើសកម្មភាពខ្លះដូចជា ជីះទូកលេង ស្ទូចត្រី បោះតង់ និងសកម្មភាពផ្សេងៗទៀតដើម្បីរំលឹកអនុស្សាវរីយពីកុមារ។

រូបថត៖ ប្រភពផ្ទះ បូនីតតូ កំពង់ស្ពឺ

ទំនាក់ទំនង៖ 093 496 979

ទីតាំង៖ឃុំស្វាយចចិប ដែនរដ្ឋបាលស្ថិតនៅក្នុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

ផែនទី៖ https://goo.gl/maps/PVM5JtAXtUZVNiZ37

២. មហាព្រហ្ម

មហាព្រម គឺជាអាហារមួយដែលមានទីធ្លាធំទូលាយ និងមានទេសភាពស្រស់ស្អាត។ អ្នកទេសចរអាចធ្វើដំណើរទៅលេងទីនេះបានគ្រប់ពេលវេលាមិនថាថ្ងៃចុងសប្ដាហ៍ ឬថ្ងៃសម្រាកវិស្សមកាលនោះទេ។ នៅទីនេះមានសួនច្បារលំអទៅផ្កា និងរុក្ខជាតិតូចធំជាច្រើនគួរឲ្យចង់គយគន់។ ក្រៅតែពីសារអាហារនៅលើកញ្ចុះ អ្នកទេសចរអាចដើរលេងតាមសួន ឬក៏អង្គុយជជែកគ្នាក្រោមដើមឈើលេងបានយ៉ាងក្អាកក្អាយ ជាពិសេសបើសិនជាលោកអ្នកមានកូនតូចៗ ពួកគេច្បាស់ជាសប្បាយចិត្តខ្លាំងជាមិនខានបន្ទាប់ពីបានឃើញទីធ្លាដ៏ធំទូលាយនៅក្នុងសួនមហាព្រហ្ម។

រូបថត៖ ប្រភព Mohaprom resort 51 street

ទំនាក់ទំនង៖098 388 339

ទីតាំង៖ https://goo.gl/maps/MfuMW8Cb2wuA5kBR9

៣. អាហារដ្ឋានទំនប់ជណ្ដើរកាច់

សម្រាប់ប្រិយមិត្តដែលមានពេលតិចដោយគ្រាន់តែចង់ចូលទៅបរិភោគអាហារ និងថតរូបលេង អាហារដ្ឋានមួយនេះ ក៏ជាកន្លែងបាយថ្ងៃដ៏ល្អមួយដែលធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ បន្ទាប់បានឃើញទេសភាពបៃតង អមជាមួយសួនផ្ការចម្រុះជាច្រើនគួរឲ្យគយគន់។

រូបថត៖ ប្រភពអាហារដ្ឋានទំនប់ជណ្ដើរកាច់

ទំនាក់ទំនង៖ 093393473

ទីតាំង៖ ភូមិស្រែផ្សរ ឃុំក្រាំងអំពិលស្រុកសំរោងទងខេត្តកំពង់ស្ពឺ

៤. Jeremy Resort & Restaurant

មិនត្រឹមតែជាអាហារដ្ឋាន Jeremy ក៏ជារីសតមួយដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ពោរពេញទៅដោយទេសភាពបៃតង និងមានធម្មជាតិជុំវិញស្រស់បំព្រង។ សម្រាប់អ្នកដែលចង់បានបទពិសោធន៍នៃការស្នាក់នៅ ឬដោយសារមានកិច្ចការត្រូវបំពេញនៅក្បែរនេះ រីសតមួយនេះមានកន្លែងស្នាក់នៅអាចជ្រើសរើសបានទៅតាមប្រភេទនៃបន្ទប់។ រីឯប្រិយមិត្តដែលជិះកាត់ទីនេះ ហើយចង់ចូលមកទទួលទានអាហារ ក៏អាចទទួលបាននូវបរិយាកាសធម្មជាតិគួរជាទីសម្រាកផងដែរ៕

រូបថត៖ ប្រភព Jeremy Resort & Restaurant

ទំនាក់ទំនង៖ 096 671 1788

ទីតាំង៖ https://goo.gl/maps/VRxcLY8NEJSUUz2N8



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម