មុខមាត់កម្ពុជាថ្មីម្ដងទៀត! លន់ គឹមហេង ឈ្នះជយលាភីលំដាប់រងទី២ Miss Asian International

ក្រោយមិនទទួលបានលទ្ធផលល្អក្នុងការប្រកួត Miss Cosmo World 2022 បវរកញ្ញារូបស្រស់ លន់ គឹមហេង ត្រូវបានក្រុមហ៊ុន Cambodia International Models (CIM) ជ្រើសរើសជា Miss Asian International Cambodia 2022 តំណាងឱ្យជាតិកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងកម្មវិធី Miss Asian International 2022 នៅទីក្រុង កូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ថែមមួយទៀត។ ជាលទ្ធផល គឹមហេង ដ​ណ្តើមបានជយលាភីលំដាប់រងទី២ ពីកម្មវិធី Miss Asian International 2022 ជាមុខមាត់ថ្មី សម្រាប់កម្ពុជាលើវេទិកាប្រកួតលំដាប់អន្តរជាតិ។

បន្ថែមពីលើ ជយលាភីលំដាប់រងទី២ Miss Asian International ស្រីស្អាត លន់ គឹមហេង ឈ្នះបានពានរង្វាន់ជាច្រើនទៀត រួមមាន៖​ 1st Runner up Best in Nation Custom, 1st Runner Up Miss Beauty Body, ពានរង្វាន់ Layar Style Concept Stare, ពានរង្វាន់ Miss Sash Factor Award និងពានរង្វាន់ Best in Evening Wear Award។

យោងតាមអ្វីដែលទទួលបាននៅពេលនេះសបញ្ជាក់ឱ្យឃើញថា បេក្ខភាពតំណាងជាតិកម្ពុជាក៏មានសមត្ថភាពក្នុងការប្រកួតប្រជែងមិនចាញ់ជាតិសាសន៍ដ៏ទៃឡើយ។ ម៉្យាងក៏បង្ហាញឱ្យឃើញថា វិស័យប្រកួតប្រជែងសម្រស់នៅកម្ពុជាកំពុងមានសន្ទុះខ្លាំងក្លាផងដែរ។

ក្រឡេកទៅមើល លោក ម៉ែន និមលរតន៍ នាយកប្រត្តិបត្ត ​CIM និងជាអ្នកទទួលបន្ទុកបញ្ចូនបេក្ខភាពទៅប្រកួតកម្មវិធី Miss Asian International ពេញចិត្តជាខ្លាំងចំពោះលទ្ធផលដែលទទួលបាននៅពេលនេះ។ ត្បិត គឹមហេង ត្រូវជ្រើសជា Miss Asian International Cambodia 2022 ដោយភាពចៃដន្យ តែនាងធ្វើបានល្អលើសពីអ្វីដែលបានរំពឹងទុកទៅទៀត។ នេះជាសមិទ្ធផលថ្មីមួយទៀតហើយដែលកម្ពុជាយើងទទួលបានពីឆាកអន្តរជាតិ។

តាមរយៈអ្វីដែល កញ្ញា លន់ គឹមហេង បានធ្វើ ឆ្លុះបញ្ចាំងឱ្យឃើញថា យើងមិនគួរបាក់ទឹកចិត្តព្រោះភាពបរាជ័យនោះទេ ជាក់ស្តែងរូបនាងជាដើមដែលមិនទទួលបានលទ្ធផលល្អក្នុងការប្រកួត Miss Cosmo World 2022 ប៉ុន្តែនាងនៅតែតស៊ូ ជម្នះក្នុងការប្រកួតប្រជែងរហូតទទួលបានជោគជ័យដូចអ្វីដែលបានរៀបរាប់ខាងលើ។

សូមជម្រាបថា ពេលនេះ ​លន់ គឹមហេង ជយលាភីលំដាប់រងទី២ Miss Asian International បានត្រឡប់មកដល់មាតុប្រទេសកម្ពុជាវិញហើយ កាលពីព្រឹកមិញនេះ ដោយមានការស្វាគមន៍យ៉ាងកក់ក្តៅពីមិត្តភ័ក្ត និងក្រុមការងារ CIM៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម