ទម្រាំ​ក្លាយ​ជា​អន្សម​ដ៏​មាន​ឱជារស​ឈ្ងុយឆ្ងាញ់​ត្រូវ​ឆ្លង​កាត់​ជា​ច្រើន​ដំណាក់កាល

«​អន្សម​» ជា​ឈ្មោះ​នំ ធ្វើ​ដោយ​អង្ករដំណើប​ខ្ចប់​វេច​ដោយ​ស្លឹក​ស្រស់ (​តាម​ធម្មតា​ច្រើន​ប្រើ​ស្លឹក​ចេក​) មាន​រាង​មូល​ស្មើ​ចុង​ស្មើ​ដើម ចម្អិន​ដោយ​ស្ងោរ ឬ​អាំង​ក៏​មាន។​ នេះ​បើ​យោង​ទៅ​តាម​អត្ថន័យ​វចនានុក្រម​សម្ដេច​សង្ឃ ជួន ណាត បាន​ពន្យល់​។ ជា​ការ​ពិត ការ​វេច​អន្សម​បាន​ក្លាយ​ជា​ប្រពៃណី​ដ៏​សំខាន់​របស់​ជនជាតិ​ខ្មែរ​ ដែល​តែង​មាន​​រៀបចំ​វេច​ជា​រៀង​រាល់​ឆ្នាំ​ស្ទើរ​គ្រប់​មូលដ្ឋាន​។ តាម​ពិត​ទៅ​អន្សម​ខ្មែរ​យើង​មាន​ច្រើន​ប្រភេទ​ ប៉ុន្តែ​អន្សម​ជ្រូក​ហាក់​ពេញ​និយម​ជាង​គេ​ដែល​ប្រជាពលរដ្ឋ​និយម​ធ្វើ សម្រាប់​ប្រើប្រាស់​ក្នុង​ពិធី​បុណ្យ​នានា។ បើ​ទោះ​ជា​ពេញ​និយម​​ និង​មាន​រសជាតិ​ឆ្ងាញ់​តែ​អន្សម​សាច់​ជ្រូក​ក៏​ត្រូវ​ចំណាយ​ពេល​ធ្វើ​យូរ​គួរ​សម និង​ឆ្លង​កាត់​ដំណាក់កាល​ជា​ច្រើន​ផង​ដែរ។

  • រៀបចំ

សម្រាប់​ដំណាក់​កាល​ដំបូង​នៃ​ការ​ធ្វើ ទី១ យើង​ត្រូវ​ហែក​ស្លឹក​ចេក ឬ​ស្លឹក​ផ្អាវ ហើយ​ហាលថ្ងៃ​ឲ្យ​ទន់​ល្អ​ចំពោះ​ស្លឹក​ចេក​។ បន្ទាប់​មក​ត្រូវ​យក​វា​មក​ជូត​ឲ្យ​ស្អាត និង​ត្រូវ​ត្រៀម​ខ្សែ​សម្រាប់​ចង​។ គេ​អាច​យក​ដើម​ចេក​មក​ធ្វើ​ជា​ខ្សែ​ក៏​បាន ឬ​ខ្សែ​ចង​ធម្មតា​ក៏​បាន​។

បន្ទាប់​មក​ទៀត ត្រូវ​លាង​អង្ករដំណើប​ទុក​ឲ្យ​ស្ងួត ហើយ​ទឹក​អង្ករដំណើប​នោះ​ត្រូវ​លាយ​អំបិល​តិច​ៗ​ដើម្បី​បង្កើន​ឱជា​រស ហើយ​សម្រាប់​ស្នូល សណ្ដែក​ត្រូវ​ត្រាំ​ប្រហែល ២ ម៉ោង និង​លាង​ទឹក​ឲ្យ​ស្អាត និង​ទុក​ឲ្យ​ស្ងួត។ បន្ទាប់​ពី​នោះ យើង​ត្រូវ​ហាន់​សាច់​ជ្រូក​ជា​ចង្វាយ​វែង​ល្មម (​ភាគច្រើន​គេ​យក​សាច់​ជ្រូក​បី​ជាន់ ដោយសារ​វា​មាន​ជាតិ​ខ្លាញ់​តិច​ៗ) ដោយ​លាយ​គ្រឿង​ដូច​ជា ម្រេច អំបិល មើម​ខ្ទឹមស ជាដើម ។ ក្រោយ​បញ្ចប់​ជំហាន​ទាំង​២ ដែល​ជា​ដំណាក់​កាល​គ្រឿង​ផ្សំ​រួច​ យើង​អាច​វេច​វា​បាន​ហើយ​ ដោយ​ការ​វេច​យើង​ត្រូវ​ចំណាយ​យ៉ាង​ហោច​ណាស់​ពី​១​ទៅ​២​ម៉ោង​អាស្រ័យ​ទៅ​លើ​ចំនួន​អង្ករ​ដែល​យើង​វេច​។

  • វេច​ខ្ចប់​

ដំបូង​យើង​ត្រូវ​លា​ស្លឹក​ចេក​ទ្រាប់​លើ​គ្នា​ឲ្យ​ក្រាស់​ល្មម ហើយ​ត្រូវ​ដាក់​អង្ករ​រាយ​លើ​ស្លឹក​ចេក បន្ទាប់​​មក​រោយ​សណ្ដែក​លឿង​ពីលើ រួច​ដាក់​សាច់​ជ្រូក​ពីលើ ហើយ​បត់​ចុង​នៃ​ស្លឹក​ទាំង​ពីរ​ចូល​គ្នា​។ បន្ទាប់​ពី​វេច​ហើយ ត្រូវ​ឆ្លងកាត់​ដំណាក់កាល​មួយទៀត គឺ​ចង​។ ការ​ចង​នំ​មិន​មែន​ជា​រឿង​ងាយ​ស្រួល ឬ​អាច​ជា​ចំណុច​ពិបាក​បំផុត​ក្នុង​ការ​វេច​អន្សម​។ ការ​ចង​នំ យើង​ត្រូវ​ចង​ឲ្យ​ណែន​ល្អ បើ​មិន​ដូច្នេះ​ទេ​នៅ​ពេល​ស្ងោរ ទឹក​អាច​ចូល​ក្នុង​នំ ដែល​អាច​ធ្វើ​ឲ្យ​អង្ករ​រលាយ​ចេញ​មក​ក្រៅ​ស្លឹក​។

  • ចម្អិន​

បន្ទាប់​ពី​ចង​ហើយ ចូល​មក​ដល់​ដំណាក់​កាល​ចុង​ក្រោយ យើង​ត្រូវ​យក​ទៅ​ស្ងោរ ដោយ​ចំណាយ​ពេល​ប្រមាណ​ពី​៥​ទៅ​៦​ម៉ោង ទម្រាំ​តែ​ឆ្អិន​ល្អ ហើយ​យើង​ត្រូវ​នៅ​ចាំ​មើល​ជាប់​ជា​និច្ច ជា​ពិសេស​ទៅ​លើ​​ភ្លើង​ឲ្យ​បាន​ដិត​ដល់ និង​ត្រូវ​ប្រែ​នំ​ទៅ​ម្ខាង​ទៀត ដើម្បី​ឲ្យ​នំ​ឆ្អិន​បាន​ល្អ​ទើប​ស្រង់​យក​មក​រក្សា​ទុក​ឲ្យ​ល្អ ដើម្បី​កុំ​ឲ្យ​នំ​វា​ផ្អូម។

ជា​ការ​កត់​សម្គាល់ នា​មួយ​រយៈ​ចុង​ក្រោយ​នេះ​ការ​រៀប​ចំ​វេច​អន្សម​ហាក់​មាន​ទំនោរ​ថមថយ​បន្តិច​ជា​ពិសេស​នៅ​តាម​ទីប្រជុំជន​ដោយ​សារ​ជីវភាព​មាន​ការ​រីក​ចម្រើន ពួក​គាត់​ពុំ​សូវ​វេច​នំ​​ខ្លួន​ឯង​នោះ​ទេ​ ដោយ​ប្រើ​លុយ​ទៅ​ទិញ​អន្សម​ដែល​គេ​វេច​ខ្ចប់​ស្រេច​ជំនួស ដោយ​ហេតុ​ថា​ពុំ​សូវ​មាន​ពេល​ ឬ​មាន​ធុរៈ​ច្រើន​ជា​ដើម។ ដោយ​ឡែក​បើ​ទំនោរ​បែប​នេះ​បន្ត​យូរ​ឆ្នាំ​ទៅ​ នោះ​អ្នក​ចេះ​វេច​ខ្ចប់​នំ​អន្សម​កាន់​តែ​តិច​ទៅ​ៗ​ ប្រពៃណី​ និង​ភាព​ពេញ​និយម​នៃ​វប្បធម៌​វេច​អន្សម​​ដ៏​ល្អ​ឯក​មួយ​នេះ​ក៏​បាត់បង់​ទៅ​តាម​នោះ​ដែរ។ ជា​ការ​ពិត​ការ​វេច​អន្សម​ត្រូវ​ការ​ពេល​វេលា​យូរ ប៉ុន្តែ​មិន​ពិបាក​ណាស់ណា​ទេ និង​ម្យ៉ាង​ជា​នំ​មួយ​ប្រភេទ​ដែល​អាច​រក្សា​ទុក​បាន​យូរ​គួរ​សម​ដែល​យើង​អាច​វេច​នៅ​ថ្ងៃ​ទំនេរ​ ដែល​វា​អាច​ចូល​រួម​ និង​លើក​ស្ទួយ​វប្បធម៌​មួយ​នេះ​ទៅ​មួយ​កម្រិត​ទៀត​ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម