​វត្ត​កែវ​ នៅបាត់ដំបង​ អាយុកាលជាង ២០០ឆ្នាំ នៅរក្សាបានក្បូក្បាច់យ៉ាងល្អវិចិត្រ

វត្តមុនីរតនារាម ដែល​អ្នក​ស្រុក​តែង​ហៅ​ថា «វត្ត​កែវ» ជា​វត្ត​ដែល​កកើត​ឡើង​តាំង​ពី​ឆ្នាំ ១៧៧២ មក​ម្ល៉េះ​ និង​មាន​ព្រះចៅ​អធិការ​ដំបូង​ព្រះនាម ណិប​។ នេះ​បើ​យោង​តាម​សៀវភៅ​កម្រង​ប្រវត្តិ​វត្ត​អារាម​ក្រុង​បាត់ដំបង។ ដើម​ឡើយ​វត្ត​នេះ​គឺ​ជា​កោះ​ដែល​មាន​ទឹក​ព័ទ្ធ​ជុំ​វិញ​ ហើយ​ត្រូវ​បាន​គេ​ហោះ​ថា​វត្ត​កោះ​កែវ តែ​ក្រោយ​មក​ដោយ​សារ​ឈ្មោះ​នេះ​ស្ទួន​នឹង​វត្ត​មួយ​ផ្សេង​ទៀត​ទើប​ត្រូវ​គេ​ហៅ​កាត់​ត្រឹម​វត្ត​កែវ។

វត្ត​កែវ​ជា​វត្ត​មួយ​ដែល​មាន​ទីធ្លា​ធំ​ទូលាយ និង​សម្បូរទៅដោយដើម​រាំង​ភ្នំ ព្រម​ជា​មួយ​ព្រះវិហារ​ចំណាស់​អាយុ​កាល​ជាង ២៣៤ ឆ្នាំ​ដែល​សាងសង់​ឡើង​ពី​ឈើ​ប្រណិត​នៅ​តាម​ហោ​ជាង​ទ្វារ​បង្អួច​មាន ក្បាច់​បណ្ដែត ក្បាច់​លោត ក្បាច់​លិប ក្បាច់​ផ្កាភ្ញី​ជា​ច្រើន​ធ្វើ​ឲ្យ​វត្ត​នៅ​ខេត្ត​បាត់ដំបង​មួយ​នេះ​មាន​ភាព​ខុស​ប្លែក​ពី​គេ​ និង​ស្រស់​ស្អាត​គួរ​ឲ្យ​គយគន់។ បន្ថែម​ពី​លើ​នេះ​នៅ​ក្នុងព្រះវិហារមានព្រះពុទ្ឋរូបមួយអង្គធំ​ដែលអ្នក​ស្រុកមាន​ជំនឿថាពូកែសក្ដិសិទ្ឋ​ទៀត​ផង។

នៅ​វត្ត​កែវ ជានិច្ចកាល​រាល់​ពេល​មាន​បុណ្យ​ទាន​ម្ដងៗ  អ្នកស្រុកនៅទីជិតឆ្ងាយតែងមកលេង​កំសាន្ដ​យ៉ាង​កុះករ ហើយអ្នកស្រុកក៏​រួសរាយរាក់ទាក់ និងសា្វគមន៍ភ្ញៀវដែលទស្សនានៅក្នុងវត្ដនេះ​។ ក្រៅ​តែ​ពី​វិហារ​ចំណាស់​ជាង​ ២០០ឆ្នាំ វត្ត​កែវ​មាន​សំណង់​សក្តានុពល ទាក់ទាញទេសចរជាច្រើនដូចជា៖ ព្រះវិហារថ្មី  រូបចម្លាក់ព្រះអង្គធំ (ព្រះពុទ្ធចូលបរិនិព្វាន)  ប្រាង្គ  កុដិ សាលាឆាន់ សាលាធម្មសភា ចេតិយ សួនផ្កា  ដើមឈើតូច ធំចម្រុះ ចម្លាក់ពុទ្ធបដិមា  ចម្លាក់ពុទ្ធប្រវត្តិ និង ស្រះទឹក និងរូបចម្លាក់សត្វជាច្រើនប្រភេទ។

គួរ​បញ្ជាក់​ថា​វត្ត​កែវ មានទីតាំងស្ថិតនៅក្នុងភូមិកំពង់សំបូរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៨ គីឡូម៉ែត្រពីក្រុងបាត់ដំបងភាគខាងជើង៕

(ផែនទី ៖   https://goo.gl/maps/qTK8XzCqSaPifu4N9 )



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម