តើ​កាហ្វេ និង​តែ​មួយ​ណា​ល្អ​ជាង?

កាហ្វេ និង​តែ​ជា​ភេសជ្ជៈ​ដែល​ពេញ​និយម​បំផុត​នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ។ ភេសជ្ជៈ​ទាំង​ពីរ​ប្រភេទ​នេះ​ជា​ភេសជ្ជៈ​ដែល​ផ្ទុក​ទៅ​ដោយ​សារជាតិ​កាហ្វេ​អ៊ីន​ដែល​ជំនួយ​ទៅដល់​កម្លាំង និង​ខួរ​ក្បាល ហើយ​វា​ក៏​ធ្វើ​ឲ្យ​យើង​ពិបាក​សម្រេច​ចិត្ត​ផង​ដែរ​ថា​តើ​គួរតែ​ផឹក​មួយ​ណា​ពេល​ដែល​ចង់​ផឹក​ភេសជ្ជៈ​ដែល​មាន​សារជាតិ​កាហ្វេ​អ៊ីន​ម្ដងៗ។ ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​ស្រដៀង​គ្នា​ និង​ភាព​ខុស​គ្នា​មួយ​ចំនួន​ដែល​អ្នក​គួរ​ដឹង​ពី​កាហ្វេ និង​តែ​ដែល​វា​អាច​ជួយ​ទៅ​ដល់​ការ​សម្រេច​ចិត្ត​របស់​អ្នក​ថា​មួយ​ណា​ល្អ​បំផុត​ចំពោះ​សុខភាព​អ្នក។

កាហ្វេ​មាន​សារជាតិ​កាហ្វេ​អ៊ីន​ច្រើន​ជាង​តែ

កាហ្វេ និង​តែ​មាន​ផ្ទុក​នូវ​សារជាតិ​កាហ្វេ​អ៊ីន​ដូចគ្នា​ដែល​វា​អាច​ធ្វើ​ឲ្យ​អ្នក​ផឹក​ស្វាង​ពី​ការ​ងងុយ​ដេក​និង​មាន​ថាមពល​ជាង​មុន។ ក៏ប៉ុន្តែ “​កាហ្វេ​មាន​សារជាតិ​កាហ្វេ​អ៊ីន​លើស​តែ​ដល់​ទៅ​ ២ទៅ៣ដង​ឯណោះ​ដែល​វា​មាន​កម្រិត​ស្មើ​នឹង​តែ​ខ្មៅ” ការ​លើក​ឡើង​របស់​លោក Matthew Chow, MD ជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ California Davis School of Medicine។ យ៉ាង​ណា​មិញ​ការ​ប្រៀបធៀប​បាន​ពឹង​ផ្អែក​ទៅ​លើ​កត្តា​មួយ​ចំនួន​ដូចជា៖

  • ប្រភេទ​តែ
  • បរិមាណ​នៃ​តែ​នៅ​ក្នុង​មួយ​កែវ
  • កម្រិត​សីតុណ្ហភាព​នៃ​ទឹក​ក្តៅ​ដែល​ឆុង​តែ​នោះ
  • ពេល​វេលា​នៃ​ការ​ឆុង​តែ

តែ​ជួយ​ឲ្យ​អ្នក​មាន​ការ​ផ្ចង់​អារម្មណ៍​បាន​ល្អ​ និង​ផ្ដល់​ថាមពល​បាន​យូរ​ជាង

កាហ្វេ​ផ្ដល់​ឲ្យ​អ្នក​នូវ​សារជាតិ​កាហ្វេ​អ៊ីន​ខ្លាំង តែ​វា​ក៏​ឆាប់​អស់​ទៅ​វិញ​ដូចគ្នា។ រីឯ​តែ​វិញ​ជួយ​ឲ្យ​អ្នក​មាន​ការ​ផ្ចង់​អារម្មណ៍​បាន​ល្អ​ជាង និង​ផ្ដល់​ថាមពល​បាន​យូរ​ជាង​ដោយ​សារ​ តែ​មាន​ផ្ទុក​នូវ​សារធាតុ​L-theanine (អាស៊ីដ​អាមីណូ​) ដែល​វា​បញ្ចេញ​សារជាតិ​កាហ្វេ​អ៊ីន​ក្នុង​រយៈពេល​យូរ។ លើស​ពី​នេះ​ទៅ​ទៀត​ការ​សិក្សា​ស្រាវ​ជ្រាវ​ដ៏​ធំ​មួយ​ក្នុង​ឆ្នាំ​ ២០០៨ បាន​រក​ឃើញ​ថា​សារ​ជាតិ​ L-theanine រួម​ជា​មួយ​និង​សារធាតុ​កាហ្វេ​អ៊ីន​ធ្វើ​ឲ្យ​ការ​ផ្ចង់​អារម្មណ៍​ល្អ​ជាង​សារធាតុ​កាហ្វេ​អ៊ីន​តែ​មួយ​មុខ។

កាហ្វេ​មាន​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើនជាង (Antioxidants)

កាហ្វេ និង​តែ​មាន​សារជាតិ Antioxidants ដូចគ្នា ដែល​វា​ជា​សារធាតុ​មួយ​ដែល​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កកើត​ជំងឺ​មហារីក។

បើ​យោង​ទៅ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ក្នុង​ឆ្នាំ​ ២០១៣ បាន​បង្ហាញ​ថា​សារ​ជាតិ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​នៅ​ក្នុង​កាហ្វេ​មាន​ច្រើន​ជាង​តែ សូកូឡា​ក្ដៅ និង​ស្រាទំពាំងបាយជូរ។ ការ​ផឹក​កាហ្វេ និង​តែ​ដែល​មាន​សារជាតិ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ក្នុង​នោះ​ថែមទាំង​អាច​ជួយ​ការពារ​ជំងឺ​មួយ​ចំនួន​បាន​ផង​ដែរ​រួម​មាន៖ ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល ជំងឺបេះដូង មហារីក និង​ទឹកនោមផ្អែម។

សរុប​សេចក្ដី​មក​រវាង​ កាហ្វេ និង​តែ​គ្មាន​មួយ​ណា​ល្អ​ជាង​មួយ​ណា​នោះ​ទេ។ ភេសជ្ជៈ​ទាំង២ មាន​អត្ថប្រយោជន៍​ដូច​គ្នា​គ្រាន់​តែ​មាន​លើស​ខ្វះ​គ្នា​បន្តិច​បន្តួច​ទៅ​តាម​ចំណុច​ពិសេស​រៀងៗខ្លួន។ ដូច្នេះ​ហើយ​ការ​ជ្រើសរើស​វា​អាស្រ័យ​ទៅ​លើ​ខ្លួន​អ្នក​ទៅវិញ​ទេ​ថា​តើ​អ្នកចូលចិត្ត​មួយ​ណា​ជាង​ មួយ​ណា​សាក សម​សម្រាប់​ស្ថានភាព​របស់​អ្នក​ជាង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម