ស្រុកសំឡូតយើងហ្នឹង! ម៉ៅដាច់មួយកញ្ចប់ អាច enjoy life ជាមួយមិត្តភ័ក្ដិពេញទំហឹង

យូរៗដើរលេងជួបជុំមិត្តភ័ក្ដិម្ដង បើមិនបានសប្បាយឲ្យអស់ដៃទេដូចជាមិនអស់ចិត្តសោះត្រូវអត់? តោះ! ថ្ងៃវិស្សមកាលខាងមុខនេះ បើមានគម្រោងចង់ដើរលេងជាមួយពួកម៉ាក AMS សូមណែនាំកន្លែងលំហែកាយមួយដែលមានទីតាំងស្ថិតនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង និងជាទីតាំងមួយដែលអាចឲ្យប្រិយមិត្តទាំងអស់គ្នាបានទស្សនាទេសភាពបៃតងស្រស់គ្របដណ្ដប់ព្រៃភ្នំ។

SunRises Relax គឺជារីសតមួយមានទីតាំងស្ថិតនៅលើកូនភ្នំមួយដែលហ៊ុមព័ទ្ធទៅដោយភ្នំតូចធំជាច្រើនទៀតបង្កើតបានជាទស្សនីយភាពគំនូរមួយគយគន់មិនណាយ។ នាពេលព្រឹក រីសតសាន់រាយ ត្រូវបានគេដឹងថាជាកន្លែងមើលថ្ងៃរះយ៉ាងល្អ និងថែមទាំងមានស្ទឹងពពកហោះព្រោងព្រាតផុសឡើងនៅកំពូលភ្នំនានា និងចុងស្លឹករុក្ខជាតិតូចធំយ៉ាងស្រស់ស្អាត។ នាពេលល្ងាច សាន់រាយ ​ត្រូវបានព្រះអាទិត្យដែលរៀបលិចជះពន្លឺពណ៌មាសចូលមកប៉ះចំជាមួយរីសតបង្កើតបានជាពណ៌ដ៏ល្អឥតខ្ចោះ សម្រាប់អ្នកទេសចរណ៍។

លក្ខណៈពិសេសរបស់រីសតនេះ គឺសម្រាប់អ្នកទេសចរដែលមានក្រុមច្រើនអាចជ្រើសរើសការកក់កន្លែងដាច់(ម៉ៅដាច់) ហើយបន្ទាប់មកពួកគេអាចរីករាយជាមួយមនុស្សជិតស្និទ្ធយ៉ាងសប្បាយក្អាកក្អាយ។ សម្រាប់ការកក់កន្លែងម៉ៅដាច់មាន៣ប្រភេទដូចជា ប្រភេទទី១ គេងបានគ្នាចន្លោះពី ១០ទៅ១៥នាក់ ជាប្រភេទតង់បាល់មាន២មានបន្ទប់ទឹកនៅខាងក្នុង ចង្ក្រានបាយ សម្ភារៈផ្ទះបាយនឹងរោងញាំអារហារធំ កន្លែងដុតភ្លើងយប់ឡើង។ ប្រភេទទី២ គេងបានគ្នាពី ៥ទៅ ៩នាក់។ បន្ទប់នេះមានគ្រែធំមួយពួកថែម១​ នឹងតង់ចល័ត១ មានបន្ទប់ទឹក2 ចង្ក្រានបាយ សម្ភារៈផ្ទះបាយនឹងមានកន្លែងដុតភ្លើងអាំងសាច់យប់ឡើង។ ប្រភេទី៣ ជាប្រភេទតង់ចល័តដែលមានកន្លែងបោះតង់នឹងទីធ្លាធ្វើកម្មវិធីធំ មានបន្ទប់ទឹក ចានឆ្នាំងនឹងកន្លែងដុតភ្លើងយប់ឡើង។

ក្រៅកន្លែងស្នាក់នៅ ទេសភាពនៅជុំវិញរីសតនេះ ពិតជាមានអ្វីជាច្រើនដែលអ្នកទេសចរគួរតែ explore និងទស្សនា។ ចំពោះសកម្មភាបក្នុងរីសតវិញ អ្នកទេសចរអាចជិះម៉ូតូមើលទេសភាព និងជុំវិញរីសត, ទស្សនាស្ទឹងពពកនាពេលព្រឹក, ទស្សនាថ្ងៃលិចនាពេលល្ងាច, អាំងBBQ និយាយរឿងក្នុងចិត្ត, គេងក្នុងតង់បាល់ ឬតង់ចល័តទៅតាមចំណង់ចំណូលចិត្ត។ ក្រៅតែពីទីកន្លែងសម្រាប់ជួបជុំមិត្តភ័ក្ដិ សាន់រាយ គឺកន្លែងកម្សាន្តដ៏ស័ក្ដិសមមួយសម្រាប់គ្រួសារ និងក្រុមការងារ។

បន្ទាប់ពីបានឃើញកញ្ចប់ទាំងបីខាងលើហើយតើប្រិយមិត្តចង់បានកញ្ចប់មួយណាដែរ? ជួយប្រាប់AMS Infotainment ផង៕

ទំនាក់ទំនង៖ 099 222 789

ទីតាំង៖ ភូមិភ្នំរៃ​ ឃុំតាតោក​ ស្រុកសំឡូត​ ខេត្តបាត់ដំបង



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត