អ៊ីសូផូដទឹកជ្រៅដែលគេហៅថា «ស្តេចដង្កូវជើងធំ» កំពុងក្លាយជាមុខម្ហូបថ្មីដ៏ល្បីនៅក្នុងហាងរ៉ាមេន១ កន្លែង នាទីក្រុងតៃប៉ិ។ សត្វយក្សដែលមានជើង១៤ នេះគឺគេអាចរកវាបានតែនៅជម្រៅទឹកយ៉ាងតិច ១៧០ មែត្រក្នុងមហាសមុទ្រអាត្លង់ទិចប៉ុណ្ណោះ។ បច្ចុប្បន្នវាជាមុខម្ហូប១ មុខដែលមានឈ្មោះថា «គ្រឿងផ្សំក្នុងក្តីស្រមៃ» នេះបើតាមការបញ្ចាក់របស់ទំព័រហ្វេសប៊ុកផ្លូវការរបស់ហាង Ramen Boy កាលពីថ្ងៃច័ន្ទ។

ហាង Ramen Boy ថែមទាំងមានការធានាដល់អតិថិជនទៀតថា សត្វ ១នេះមានរសជាតិដូចបង្កង និងសាច់ក្តាមពេលចំហុយ និងថា «ក្រពេញពណ៌លឿងរបស់វាមានរសជាតិដូចក្រពេញក្តាមដែរ»។
យោងតាមហាង Ramen Boy អាហារ ១ មុខនេះស្ងោរក្នុងស៊ុបមាន់ ជាមួយមឹក និងប្រហិតបូនី ហើយរ៉ាមេន ១ មុខនេះមានតម្លៃ ៤៨ ដុល្លារក្នុងមួយចាន។ សម្រាប់អតិថិជនដែលបរិភោគជាអាហារថ្ងៃត្រង់នឹងទទួលបានការថែមសំបកអ៊ីសូផូដយក្សដូចក្នុងរូបភាពខាងលើ។
បើតាមសារព័ត៌មាន South China Morning Post អ្នកតាមដានហាង Raman ម្នាក់បាននិយាយបែបកំប្លែងថា៖ «ខ្ញុំគិតថាហាងរ៉ាមេន កំពុងប្រែក្លាយជាសហព័ន្ធភពផែនដីរបស់ Star Trek»។ (Star Trek ភាពយន្តបែបវិទ្យាសាស្ត្រប្រឌិតរបស់អាមេរិក)
គួរជម្រាបថា ជាធម្មតាពពួកសត្វអ៊ីសូផូដមិនត្រូវបានគេនេសាទសម្រាប់ប្រើប្រាស់ក្នុងរូបភាពពាណិជ្ជកម្មនោះទេ ដោយសារវារស់នៅក្នុងទឹកជម្រៅជ្រៅ។ ប៉ុន្តែ អ៊ីសូផូដយក្ស ត្រូវបានគេឃើញដំបូងនៅក្នុងម្ហូបជប៉ុន៕




























Account
Security
Favourite Content