ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ឬ «មហិន្ទ្របព៌ត» ដែលជាទីតាំងអតីតព្រះបរមរាជវាំងសម័យបុរាណនៃរាជធានី មហិន្ទ្របព៌ត ដែលកប់ក្រោមដី ដោយមានព្រៃក្រាស់ដុះគ្របនៅលើខ្នងភ្នំគូលែន និងមានអាយុកាលប្រមាណជាង ១ ២០០ ឆ្នាំមកហើយ។
ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” មានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងខេត្តសៀមរាប លាតសន្ធឹងលើផ្ទៃដីប្រមាណ ៣៧ ៥០០ ហិកតា និងត្រូវបានចុះជាព្រះរាជក្រឹត្យជាឧទ្យានជាតិរបស់កម្ពុជានៅ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣។
រូបភាព៖ CMA-Cambodia Motor Adventure
ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” មានសម្រស់ធម្មជាតិដ៏ល្អឯក និងជាផ្នែកមួយនៃតំបន់ការពារធម្មជាតិ មានតួនាទីសំខាន់ក្នុងការក្សាលំនឹងបរិស្ថាននៅតំបន់អង្គរ ដោយសារប្រភពធនធានធម្មជាតិដ៏សម្បូរបែបដូចជាព្រៃឈើ ប្រភពទឹក និងធនធានជីវៈចម្រុះ។ ឧទ្យានជាតិភ្នំគូលែន ក៏ជាទីតាំងប្រវត្តិសាស្រ្តដ៏សំខាន់មួយ ដែលរក្សានូវមរតកវប្បធម៌រូបីច្រើនប្រភេទ មានដូចជាប្រាសាទបុរាណ និងស្ថានីយបុរាណច្រើនកន្លែង ដែលមានអត្ថន័យ និងតម្លៃជាប្រវត្តិសាស្រ្តសម្រាប់ព្រះរាជាណាចក្រកម្ពុជា។
បើយោងតាមឯកសារស្រាវជ្រាវរបស់ក្រសួងបរិស្ថាន ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន ឬ “មហិន្ទ្របព៌ត” មាន ប្រាសាទ ៧១ ពើងចំនួន ៥៦ បុរាណស្ថានផ្សេងទៀត ២៨៕































Account
Security
Favourite Content