អ្នកទេសចរច្រើនកុះករសម្រុក ទៅទស្សនាប្រចៀវភ្នំសំពៅមិនលោះថ្ងៃ

ផ្ទាំងទស្សនីយភាពនៃហ្វូងសត្វប្រចៀវរាប់លានក្បាលបានហើរចេញមកពីល្អាងជើងភ្នំសំពៅ គឺជាចំណីចក្ខុដ៏កម្រមួយ អស្ចារ្យ និងគួរឱ្យចាប់អារម្មណ៍បំផុតមួយនៅខេត្តបាត់ដំបង ក៏ដូចជានៅកម្ពុជាទាំងមូល។

ការគយគន់ហ្វូងសត្វប្រចៀវនេះ ភ្ញៀវទេសចរអាចនឹងប្រើពេលប្រមាណជាមួយម៉ោងឯណោះសម្រាប់រង់ចាំ និងពេលវេលាដែលពួកវាហើរចេញទៅរកចំណី។ ទន្ទឹមនឹងនេះ ការទៅទស្សនា ភ្នំសំពៅ ទេសចរមិនត្រឹមតែប្រទះត្រឹមហ្វូងសត្វប្រចៀវរាប់លានក្បាល ហើរចេញរកចំណីនាពេលល្ងាចប៉ុណ្ណោះទេ តែថែមទាំងអាចបណ្តែតអារម្មណ៍ជាមួយបរិយាកាស​ថ្ងៃលិចដ៏ស្រស់ស្អាតនៅទីនោះផងដែរ។

ភ្នំ​សំពៅ គឺជា​រមណី​ដ្ឋា​ន​ធម្មជាតិ​មួយកន្លែង ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ភ្នំ​សំពៅ មាន​កម្ពស់ ១០០​ ម៉ែត្រ ដែលមាន​ចម្ងាយ​ ១២​គីឡូម៉ែត្រ ពី​ក្រុង​បាត់ដំបង​។

ទេសចរជាតិ និងអន្តជាតិអាចធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥៧ (​អតីត​ផ្លូវជាតិ​លេខ​១០) ចេញពី​ក្រុង​បាត់ដំបង​ចម្ងាយ​១២​គីឡូម៉ែត្រ លោក​-​អ្នកនាង នឹង​បាន​ទៅដល់​ទីតាំង​ភ្នំ​សំពៅ ដែល​ស្ថិតនៅក្នុង​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ល្អាង​ប្រចៀវ​នេះ គឺជា​ល្អាង​មួយ​ក្នុងចំណោម​ល្អាង​ទាំងបី នៃ​ភ្នំ​សំពៅ ដែលមាន​សំបុក​សត្វ​ប្រចៀវ​ជ្រួញ​បបូរមាត់​រស់នៅ​ប្រមាណ​ជា​២​លាន​ក្បាល​។​

ចំណែកនៅលើកំពូលភ្នំសំពៅ មានវត្តមួយ ឈ្មោះថា វត្តគិរីរម្យ និងមានល្អាង រូងភ្នំជាច្រើន សរុបទាំងអស់ចំនួន ១២ រួមមាន ៖ ១. ល្អាងផ្កាស្លា ២. ល្អាងគក់ទ្រូង ៣. ល្អាងខ្យល់ ៤. ល្អាង តែងខ្លួន ៥. ល្អាងល្ខោន ៦. ល្អាងជ្រៃ ៧. ល្អាងពេជ្រ ៨. ល្អាងខ្វែង ៩. ល្អាងប្រេង ១០. ល្អាងស្ថានីយ ឬល្អាងធំ ១១. ល្អាងក្បាលខ្មោច ១២. ល្អាងប្រចៀវ ប៉ុន្តែល្អាងដែលភ្ញៀវនិយមចូលទស្សនាមាន តែល្អាងផ្កាស្លា និងល្អាងល្ខោន។

ដូច្នេះហើយ ប្រសិនបើលោក-អ្នកបានដល់ទឹកដីខេត្តបាត់ដំបង សូមកុំភ្លេចទៅទស្សនាល្អាងសត្វប្រចៀវទាំងនេះកុំបីខាន។ ដោយវាជាផ្នែកមួយក្នុង​ការផ្ដល់​ចំណូល​ដល់​ប្រជាពលរដ្ឋ ដែល​ប្រកប​របរ​លក់ដូរ​ចំណីរ​អាហារ​នៅ​ទីនោះ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម