មួយ​ឆ្នាំ​មាន​ម្ដង! បើ​បាន​ទៅ​ពិកនិក​​ទី​កន្លែងនេះ លក្ខណៈគ្រួសារ មិនដឹងសប្បាយយ៉ាងណា

ជា​រៀង​រាល់​ឆ្នាំ​ប្រជាជន​ខ្មែរ​មួយ​ចំនួន​តែងតែ​និយម​រៀបចំដំ​ណើរ​កម្សាន្ត​ចុង​ឆ្នាំ​ ជា​លក្ខណៈ​គ្រួសារ​ធំ ដើម្បី​ជួប​ជុំ​ញាតិមិត្ត​បង​ប្អូន​ជិត​ឆ្ងាយ​ ព្រោះ​តែ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ពេញ ពួកគេ​រវល់​បំពេញ​ការងារ​រៀង​ៗ​ខ្លួន​មិន​សូវ​មាន​ពេល​សួរ​សុខ​ទុក្ខ​គ្នា​ឲ្យ​ដិតដល់​។ ដូច្នេះ​ហើយ​ការ​ដែល​រៀបចំ​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ គឺ​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​ពួកគេ​កាន់​តែ​ស្អិតល្មួត និង​បាន​យល់​ពី​សុ​ក្ខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក។ ដោយឡែក​សម្រាប់​ការ​ជ្រើសរើស​កន្លែង​កម្សាន្ត​គឺ​ជា​រឿង​មួយ​ដែល​ត្រូវ​ពិចារណា​ ប៉ុន្តែ​បើសិនជា​ប្រិយមិត្ត​ទាំងអស់​គ្នា​ចង់​បាន​ដំណើរ​កម្សាន្ត​បែប​ពិកនិក អាំងBBQ  និង​បោះតង់​រួម​គ្នា​ជា​ក្រុម​រីហ្សត​ខាងក្រោម​នេះ​ ​ជា​កន្លែង​លំហែ​មួយ​ដែល​គួរ​តែ​សាកល្បង។

«ប៉ាណូរ៉ាម៉ា ម៉ោនធីន រីហ្សត» ជា​កន្លែង​លំហែ​មួយ​ដ៏​ពេញ​និយម​ចំពោះ​ការ​បោះតង់ ពិកនិក អាំងBBQ ជា​ក្រុម ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ស្រុក​ទឹកឈូរ​ ខេត្ត​កំពត។ នៅ​ជុំវិញ​រីហ្សត​មួយ​នេះ ពោរពេញ​ទៅ​ដោយ​តំបន់​ទេសចរណ៍​ដែល​មាន​សក្ដានុពល​ជាច្រើន​ស្ថិត​ក្នុង​ប្រភេទ​ទេសចរណ៍​បែប​ព្រៃភ្នំ​ និង​ធម្មជាតិ។ រីហ្សត​មួយ​នេះ​ស័ក្ដិសម​បំផុត​សម្រាប់​កម្មវិធី​ជួបជុំ​មនុស្ស​ច្រើន​ដូចជា​ ក្រុម​គ្រួសារ ក្រុម​ការងារ ក្រុម​ដំណើរ​កម្សាន្ត​ធំៗ និង​ការ​ជួបជុំ​មិត្តភ័ក្ដិ​ច្រើន​ជាដើម។

ដោយឡែក​រាល់​ការ​ជួបជុំ​ដែល​បាន​ជ្រើសរើស​យក​រីហ្សត ប៉ាណូរ៉ាម៉ា នេះ នឹង​ទទួល​បាន​នូវ​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពី​ខាង​រីហ្សត ដែល​រួមមាន​ការ​រៀបចំ​កន្លែង​គេង កន្លែង​អាំងBBQ កន្លែង​អង្គុយ​ញ៉ាំ​អី ការ​រៀប​ចំ​ភ្លើង​នៅ​ពេល​យប់ និង​អាហារ​ទាំង​បី​ពេល​ជា​ដើម។ ក្រឡេក​ទៅ​មើល​កន្លែង​បោះតង់​វិញ មាន​ទីតាំ​ង​ស្ថិត​នៅ​ជាប់​មាត់​ព្រែក និង​មាន​ភ្នំ​ស្ថិត​នៅ​ជុំវិញ​គួរ​ជា​ទី​លំហែ​សម្រាប់​អ្នក​ទេសចរណ៍​គ្រប់រូប។

គួរ​បញ្ជាក់​ថា​ក្រៅ​ពី​ការ​កម្សាន្ត​បែប​ពិក​និក បោះតង់ រីហ្សត​មួយ​នេះ​ក៏​មាន​បន្ទប់​ស្នាក់ ​ដែល​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​មិន​ចូលចិត្ត​គេង​ក្នុង​តង់ ប៉ុន្តែ​ចង់​ទទួល​បាន​នូវ​បរិយាកាស​បរិសុទ្ធ​ស្រស់ថ្លា​ពី​កន្លែង​នេះ។ នៅ​ទីនេះ​អ្នក​ទេសចរ​អាច​ថតរូប​លេង​យ៉ាង​សប្បាយ ជិះ​កាយ៉ាក​មើល​ព្រៃ​ព្រឹក្សា​ និង​ស្រូប​យក​ខ្យល់​អាកាស​ធម្មជាតិ​បាន​យ៉ាង​មាន​ក្ដីសុខ៕

ទំនាក់ទំនង៖ 086 260 168

ទីតាំង៖ https://goo.gl/maps/m2X5SxhCqSPQJdEU8

រូបថត៖ ប៉ាណូរ៉ាម៉ា ម៉ោនធីន រីហ្សត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ