ផលិតផលថែរក្សាសម្រស់ដែលគួរ និងមិនគួរទុកក្នុងទូរទឹកកក

ជឿជាក់ថាសព្វថ្ងៃនេះនៅតែមានមនុស្សមួយចំនួនបានទុកដាក់ផលិតផលថែរក្សាសម្រស់នៅក្នុងទូរទឹកកក។ ការរៀបចំទុកដាក់គ្រឿងសម្អាងទុកក្នុងទូរទឹកកកបែបនេះនឹងជួយពន្យារអាយុកាលនៃការប្រើប្រាស់ និងបង្កើនប្រសិទ្ធភាពជាងមុនផងដែរ។ ប៉ុន្តែមិនមែនគ្រប់គ្រឿងសម្អាងទាំងអស់សុទ្ធតែអាចទុកនៅក្នុងទូរទឹកកកបានទាំងអស់នោះទេ។ ដូច្នេះថ្ងៃនេះយើងសូមចែករំលែកពីគ្រឿងសម្អាងប្រភេទណាខ្លះគួរ ​និងមិនកួរទុកក្នុងទូរទឹកកក៖

១. គ្រឿងសម្អាងមិនគួរទុកក្នុងទូរទឹកកក

– គ្រឿងសម្អាងប្រភេទប្រេង៖ យើងមិនគួរយកគ្រឿងសម្អាងប្រភេទប្រេងទៅដាក់ក្នុងទូរទឹកកកដាច់ខាតដោយសារវានឹងធ្វើឱ្យល្បាយនៃសាច់ប្រេងបំបែកទៅជាស្រទាប់។ មិនតែប៉ុណ្ណោះ វាក៏ជួយពន្លឿនគ្រឿងសម្អាង​ឱ្យឆាប់ខូចគុណភាពផងដែរ។

– ក្រែមលាបមាត់៖ មិនថាក្រែមលាបមាត់ប្រភេទណាគឺដាច់ខាតមិនអាចយកទៅទុកក្នុងទូរទឹកកកបាននោះទេ។ វានឹងធ្វើឱ្យក្រែមបាត់បង់ជាតិសំណើម ហើយមិនអាចប្រើបានបន្តទៀតឡើយ។

– ទឹកអប់៖ ការរក្សាទុកទឹកអប់ក្នុងទូរទឹកកកនឹងធ្វើឱ្យខូចក្លិនបានយ៉ាងងាយ។ ប៉ុន្តែវាក៏មិនគួរទុកនៅកន្លែងដែលមានពន្លឺព្រះអាទិត្យ និងសីតុណ្ហភាពខ្ពស់ដែរព្រោះវាអាចធ្វើឱ្យគុណភាពទឹកអប់ធ្លាក់ចុះផងដែរ។

គ្រឿងសម្អាងប្រភេទខ្មៅដៃ៖ យើងអាចរក្សាទុកគ្រឿងសម្អាងប្រភេទខ្មៅដៃនៅកន្លែងដែលមានសីតុណ្ហភាពធម្មតាបាន មិនចាំដាក់ក្នុងទូរទឹកកកនោះទេ។ ប៉ុន្តែប្រសិនបើចង់ឱ្យខ្មៅដៃរាងរឹងហើយងាយស្រួលគូស យើងក៏អាចទុកក្នុងទូរទឹកកកប៉ុន្មាននាទីមុនប្រើប្រាស់បានដែរ។

២. គ្រឿងសម្អាងគួរទុកក្នុងទូរទឹកកក

– គ្រីមលាបក្រោមភ្នែក និងសេរ៉ូម៖ ការរក្សាទុកគ្រីមលាបក្រោមភ្នែក និងសេរ៉ូមលាបមុខនៅក្នុងទូរទឹកកកគឺជាវិធីល្អ។ ដោយសារវាអាចជួយរក្សាគុណភាព និងអាយុកាលនៃការប្រើប្រាស់បានយ៉ាងល្អ។ ជាពិសេសសម្រាប់គ្រីមលាបក្រោមភ្នែកព្រោះវាអាចជួយកាត់បន្ថយការហើមដក់បានទៀតផង។

– ផលិតផលសរីរាង្គ៖ គ្រឿងសម្អាងដែលជាផលិតផលសរីរាង្គ ឬអាចហៅបានថា organic ទាំងអស់គួរតែរក្សាទុកក្នុងទូរទឹកកក ដោយសារផលិតផលសរីរាង្គទាំងនេះមិនមានសារធាតុរក្សាទុកឡើយ ដូច្នេះការដាក់ក្នុងទូរទឹកកកគឺអាចជួយពន្យារអាយុកាលនៃការប្រើប្រាស់បានយូរជាងទុកដាក់នៅខាងក្រៅ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វណ្ណដា ទម្លាក់ ៣ បទ រ៉ាយរ៉ាប់​រឿង​ខ្លោចផ្សា​នៃ​ក្ដីស្នេហាក្នុងចម្រៀង ផ្អើលអស់អ្នកគាំទ្រលើបណ្ដាញសង្គម

រឿងរ៉ាវ​ជីវិត​​កំពូល​តារា​រ៉េប ម៉ាន់ វណ្ណដា តែងតែ​ត្រូវ​បាន​អ្នក​ស្អប់ លើក​យក​មក​បើក​កកាយ​គ្រប់សព្វ​បែប​យ៉ាង រហូត​ដល់​គ្រប់ platform បណ្ដាញ​សង្គម វែកញែក​រឿងហេតុ​ផ្ទាល់ខ្លួន ឯក​ជនភាព ទោះ​ល្បី​ឈ្មោះ​ក៏​គ្មាន​សេចក្ដី​សុខ។ ទ្រាំ​នឹង​ទុក្ខ​ខ្លោចផ្សា

ទឹកចិត្តឪពុកធំធេង! ឃុំ ប៉ុណ្ណាដែត រង់ចាំកូនប្រុសច្បងមុខមណ្ឌលប្រឡង និងរំលឹកទៅកាលជិត ៣០ ឆ្នាំមុន

គូ​ស្វាមី​ភរិយា​ដែល​ជា​តារា​ចម្រៀង​ដូច​គ្នា ឃុំ ប៉ុណ្ណាដែត និង យក់ ថិតរដ្ឋា មាន​កូន​ប្រុស​ដែល​ត្រូវ​ចូល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ មួយ​រូប​ផង​ដែរ។ កូន​ប្រុស​ច្បង​របស់​តារា​ចម្រៀង​

តារាចម្រៀងស្រីវ័យក្មេង កែវ ទិត្យផល្លី ប្រឡងបាក់ឌុបថ្ងៃនេះ អ្នកគាំទ្រជូនពរឲ្យបាន និទ្ទេសល្អ គ្រប់គ្នា

បេក្ខភាព The Voice Kid Cambodia រដូវកាល​ទី២ កញ្ញា កែវ ទិត្យផល្លី ថ្ងៃនេះ​ក៏​ជា​បេក្ខភាព​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ មួយ​រូប​ផង​ដែរ។ ផល្លី ជា​សិស្ស​ឆ្នើម​មួយ​រូប ដូចនេះ​ហើយ​នាង​ពិតជា​

ធ្វើការងារ​សប្បុរស និងជួយសង្គមច្រើន កុយ អេនណា ទាក់ទាញអ្នកវិនិយោគិនកូរ៉េ ឲ្យជ្រើសនាងជា BA ទាំងមិនដឹងខ្លួន

ក្រុមហ៊ុន ឡាកាម៉ូ របស់​លោកស្រី មាស ចាន់ដាលីន ត្រូវ​បាន​វិនិយោគិន​កូរ៉េ ចាប់អារម្មណ៍ និង​បាន​បោះ​ទុន ៣ លាន​ដុល្លារ​រកស៊ី​ជាមួយ ហើយ​ខាង​កូរ៉េ​ជ្រើសរើស​អ្នក​តំណាង​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​ ដោយ​លោក​ចូលចិត្ត

ពិធីសម្ពោធដាក់ឲ្យដំណើរការម៉ាស្ទ័រកាត សម្រាប់សមាជិកសមាគមសិល្បករខ្មែរ ដែលជាការផ្តល់កិត្តិយស និងគុណតម្លៃនៃសិល្បករ

ពិធី​សម្ពោធ​ជា​ផ្លូវការ កាត​សមគមសិល្បករខ្មែរ Wing Master Card ដែល​ប្រធាន​សមាគម​គឺ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ខិតខំ​ប្រឹងប្រែង ដើម្បី​លើកស្ទួយ​តម្លៃ​តារា​ប្រុស​ស្រី​ជា​វីរ​សិល្បករ ទទួល​បាន​ជោគជ័យ

បច្ចេកវិទ្យាដើរលឿនហួសកម្រិត និស្សិតនៅកូរ៉េនាំគ្នាប្រើវ៉ែនតា AI បើកចាក់ក្នុងការប្រឡងកាន់តែច្រើនរហូតក្រសួងអប់រំប្រកាសចេញវិធានការបន្ទាន់

បច្ចុប្បន្ន វ៉ែនតា AI ជំនាន់ថ្មីៗមានរូបរាងស្ទើរតែមិនខុសពីវ៉ែនតាធម្មតាឡើយ ដោយសារជើងវ៉ែនតាស្តើង និងមានទម្ងន់ស្រាលត្រឹមតែ ៥០ ក្រាមប៉ុណ្ណោះ ដែលប្រសិនបើមើលនឹងភ្នែកទទេគឺស្ទើរតែមើលមិនដឹង រហូត

Leonardo DiCaprio និង Jeff Bezos ប្តេជ្ញាផ្តល់ប្រាក់ ២០០ លានដុល្លារ ដើម្បីជួយសត្វជិតផុតពូជ ១០០ ប្រភេទ

Leonardo DiCaprio និង Jeff Bezos បានរួមគ្នាបង្កើតមូលនិធិ និងប្តេជ្ញាផ្តល់ថវិកាចំនួន ២០០ លានដុល្លារអាមេរិក ដើម្បីស្រោចស្រង់ពូជសត្វចំនួន ១០០ ប្រភេទដែលកំពុងប្រឈមមុខនឹងការផុតពូជខ្លាំងបំផុត។

ប្រជាប្រិយភាព ព្រាប សុវត្ថិ គ្មានភាពថមថយឡើយ ជាក់ស្ដែងថ្ងៃប្រគំតន្រ្តីកាលពីសប្ដាហ៍មុន

សំឡេង​ស្រែ​ហ៊ោកញ្ជ្រៀវ​នៃ​អ្នក​គាំទ្រ​ថ្ងៃ​ប្រគំ​តន្ត្រី​កាលពី​ពេល​ថ្មី​ៗ​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រជាប្រិយភាព​កំពូល​តារា​ចម្រៀង​ប្រុស ព្រាប សុវត្ថិ គ្មាន​ការ​ថមថយ​ឡើយ បើ​ទោះ​ជា​ម្ចាស់​បទ «ម្ចាស់​បេះដូង» វ័យ​កាន់តែ​ច្រើន និង​មាន​តារា​ចម្រៀង​ជាច្រើន​

ប្រធានសមាគមសិល្បករខ្មែរ នាំសិល្បករឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ

សិល្បករ​សិល្ប​ការិនី​ជាច្រើន​រូបត្រូវបានចូលរួមកម្មវិធី​សិក្ខាសាលា និង​ឈ្វេង​យល់​ចាប់​យក​បំណិន​ជីវិត​ថ្មី​ផ្នែក​​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ការពារ​ការ​ឆបោក​នៅ​អគារ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ។

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ