មួយលានក្តីស្រឡាញ់ ពីស្រាបៀរ កម្ពុជា ចែករង្វាន់សរុបជាទឹកប្រាក់ ១ លានដុល្លារ

ពិតជាមានន័យណាស់! អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចំណាយពេលវេលាដ៏មានតម្លៃក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ ដើម្បីជួបជាមួយស្វាមីភរិយាថ្មីថ្មោង ដែលបានឈ្នះរង្វាន់រថយន្ត Ford Ranger 1 គ្រឿង, ទូរស័ព្ទ Samsung Galaxy Z Flip 6 ចំនួន​ ៥០ រង្វាន់, ទឹកប្រាក់សុទ្ធ 1000 ដុល្លារ ចំនួន ៥០ រង្វាន់ ក្នុងកម្មវិធីចែករង្វាន់គូស្វាមីភរិយាថ្មីថ្មោងចំនួន 101 គូ ពីកញ្ចប់អាពាហ៍ពិពាហ៍ពីស្រាបៀរ កម្ពុជា។

កម្មវិធីប្រគល់រង្វាន់ ក៏ដូចជាជួបសំណេះសំណាលជាមួយគូស្វាមីភរិយាថ្មីនេះ បានធ្វើឡើងកាលពីថ្ងៃទី ១៤ កុម្ភៈ ​នៅឯផ្សារទំនើបជីមម៉ុង ២៧១មេហ្គា ម៉ល។ ក្នុងនោះក៏មានការចូលរួមពីសំណាក់គូស្វាមីភរិយាថ្មីដែលបានឈ្នះរង្វាន់ពិតៗ ជាច្រើនគូមកទទួលយករង្វាន់ដោយបានជួប និងទទួលផ្ទាល់ពីសំណាក់អ្នកឧកញ៉ា លាង ម៉េង។

នៅក្នុងឱកាសដ៏ពិសេស និងពោរពេញដោយអត្ថន័យនេះ អ្នកឧកញ៉ា ក៏បានចែករំលែកបទពិសោធន៍ការរស់នៅ និងក្ដីស្រឡាញ់ដែលមានចំពោះគ្នានៅក្នុងក្រុមគ្រួសារ​ដែលជាកាដូដ៏មានអត្ថន័យក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ ទៅដល់គូស្វាមីភរិយាថ្មីផងដែរ។ នេះពិតជាមហាសំណាង​ ទទួលបានកាដូអាពាហ៍ពិពាហ៍ពីស្រាបៀរ កម្ពុជា ហើយ បានពរជ័យយ៉ាងមានអត្ថន័យពីចាស់ទុំ ដែលមានបទពិសោធន៍ និងជោគជ័យក្នុងចំណងអាពាហ៍ពិពាហ៍ជាង 30 ឆ្នាំ របស់អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ។

គួរបញ្ជាក់ផងដែរថា រង្វាន់ដែលបានប្រគល់ទាំងនេះគឺជាការចាប់រង្វាន់លើកទី១ នៃការចាប់រង្វាន់ទាំង ៦លើក ក្នុងរដូវកាលឆ្នាំ ២០២៤​-២០២៥ ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ធ្វើការចាប់ឆ្នោតផ្សងរកគូស្វាមីភរិយាមហាសំណាងនេះ ។ ក្នុងនោះការចាប់រង្វាន់កញ្ចប់អាពាហ៍ពិពាហ៍ នៅសល់ ៥លើកទៀត ដែលនឹងប្រព្រឹត្តឡើងជារៀងរាល់ខែ។

ក្នុងកម្មវិធីប្រគល់រង្វាន់ និងជួបសំណេះសំណាលនេះ AMS ក៏បានជួបជាមួយគូស្វាមីដែលត្រូវរង្វាន់ធំ Ford Ranger 1 គ្រឿង ផងដែរ។ ពួកគាត់បានបង្ហាញពីអារម្មណ៍រំភើបក្រៃលែងរកអ្វីប្រៀបផ្ទឹមពុំបាន និងបានថ្លែងអំណរគុណដល់ ស្រាបៀរកម្ពុជា ដែលបានផ្ដល់រង្វាន់ពិតប្រាកដមែន៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *