ស្អាត​ណាស់​​!​​ ព្រះ​អាទិត្យ​រះ​នៅ​ប្រាសាទ​អង្គរ​វត្ត​ ជះ​សម្រស់​ចែង​ចាំង​ដូច​​ក្រាល​មាស

​​​​​​​​​​កម្ពុជា​ជា​ប្រទេស​សម្បូរ​ទៅ​ដោយ​ខេត្ត​​ប្រមូល​ផ្ដុំ​​​តំបន់​ទេសចរ​ច្រើន​​ដូច​ជា​​តំបន់​មាត់​សមុទ្ទ​​​ ភ្នំ ​និង​​តំបន់​ប្រាសាទ​​។ ក្នុង​នោះ​​​សៀម​រាប​ជា​ខេត្ត​មួយ​របស់​កម្ពុជា​ដែល​សម្បូរប្រាង្គ​ប្រាសាទ​បុរាណ​ខ្មែរ​ច្រើន​ជាង​គេ ​ហើយ​ប្រាសាទ​អង្គរ​វត្ត​​បាន​ក្លាយ​ជា​គោលដៅ​ទេសចរ​​​សំខាន់​ក្នុង​ខេត្ត​សៀមរាប​ផង​ដែរ​។

ទាំង​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​សុទ្ធ​តែ​បាន​ដឹង​ និង​បាន​ឮ​ពី​កិត្តិសព្ទ​ដ៏​ល្បី​ខ្ទរ​ខ្ទារ​ ភាព​អស្ចារ្យ​របស់​ប្រាសាទ​បុរាណ​របស់​ខ្មែរ​មួយ​នេះ​ ដែល​មិន​ត្រឹម​តែ​ជា​ប្រាសាទ​​​មាន​អាយុ​កាល​​រាប់​រយ​ឆ្នាំ​ប៉ុណ្ណឹង​ទេ ​តែ​ប្រាសាទ​បុរាណ​មួយ​នេះ​បាន​ក្លាយ​ជា​ទី​តាំង​ដែល​គយ​គន់​ថ្ងៃ​រះ​ស្អាត​បំផុត​ ដោយបាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១​ ក្នុង​ចំណោម​ប្រទេស​ក្នុង​អា​ស៊ាន​ផង​ដែរ​។​​

ភ្ញៀវ​ទេសចរ​ទាំង​ជាតិ-​អន្តរជាតិ​ដែល​​មក​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​តែង​ទន្ទឹង​រង់ចាំ​វត្ត​មាន​ព្រះ​អាទិត្យ​ដែល​រះ​ឡើង​នា​ពេល​ព្រឹក​ព្រលឹម​ជា​មួយ​សម្រស់​ចាំង​ចែង​​ពណ៌​មាស​ក្រាល​គ្រប​ពាស​ពេញ​មេឃ​​ ដែល​​នេះ​ជា​ផ្ទាំង​ទស្សនីយភាព​ដ៏​អស្ចារ្យ​ និង​​កម្រ​​​។​​​​​​​ ក្រៅ​​ពី​ប្រាសាទ​​អង្គរវត្ត​ ក៏​នៅ​មាន​ប្រាង្គ​ប្រាសាទ​បុរាណ​ជា​ច្រើន​ផ្សេង​ទៀត​ដូច​ជា​ប្រាសាទ​បាយ័ន​ ប្រាសាទ​នាគព័ន្ធ​ ប្រាសាទ​បន្ទាយ​ស្រី ​ប្រាសាទ​បន្ទាយ​ឆ្មា​ … ដែល​មាន​អាយុ​កាល​រាប់​រយ​ឆ្នាំ​ និង​មាន​ប្រវត្តិ​ដែល​ជាប់​ពាក់ព័ន្ធ​គ្នា​គួរ​ឱ្យ​ចង់​សិក្សា​ស្វែង​យល់​។

​​មិន​តែ​ប៉ុណ្ណោះ​ នៅ​ក្នុង​ខេត្ត​សៀមរាប​ក៏​មាន​អា​ហារ​តំបន់​ដូច​ជា​ប្រហុក ​នំបញ្ចុក​ នំ​អាកោ​ និង​របស់​ប្រើ​ប្រាស់​ផ្សេង​ដែល​ធ្វើ​ដោយ​ដៃ​ក្មេង​ៗ​ និង​ចាស់​ៗ​ក្នុង​តំបន់​ដែល​បង​ប្អូន​ប្រជាជន​ក្នុង​ស្រុក​រៀប​ចំ​ធ្វើ​ ដើម្បី​លក់​ជូន​ដល់​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​ដែល​មក​កម្សាន្ត​នៅ​ក្នុង​តំបន់​នៃ​ខេត្ត​មួយ​នេះ​ផង​ដែរ​។

​សៀមរាប​ជា​ខេត្ត​ដែល​សម្បូរ​ទៅ​ដោយ​តំបន់​ទេសចរ​បែប​បុរាណ​ច្រើន​​ដែល​អាច​ឱ្យ​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ​ និង​អន្តរ​ជាតិ​មក​កម្សាន្ត​ ព្រម​ទាំង​​ទទួល​យក​ភាព​អស្ចារ្យ​ពី​ប្រាសាទ​បុរាណ​​ជា​ច្រើន​​មាន​ក្នុង​ខេត្ត​មួយ​នេះ​៕

ប្រភពរូបភាព ៖ ROMA



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក