ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថាជា ឧទ្យានជាតិគិរីរម្យគឺជា រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ ដែលពេញនិយមបំផុតសម្រាប់ដំណើរកម្សាន្តចុងសប្តាហ៍ និងបោះតង់។ បច្ចុប្បន្ននេះឧស្យានជាតិគិរីរម្យមានសក្តានុពលទេសចរណ៍សំខាន់ជាច្រើនសន្ធឹកសន្ធាប់ រួមទាំងរីសត កែច្នៃថ្មីជាបន្តបន្ទាប់ផងដែរ។
ជាមួយគ្នានេះ រីសតថ្មីស្រឡាងមួយទៀតដែលពិសេសប្លែកគេទើបបញ្ចាប់ការសាងសង់ និងដាក់ដំណើរការនោះគឺរីសត រំដួលគីរីរម្យរីស៊ត។
បើតាមទំព័រហ្វេសប៊ុកផ្លូវការ រំដួលគីរីរម្យរីស៊តបានឲ្យដឹងថា រីសតដ៏ថ្មីស្រឡាងរបស់ខ្លួនមានអាងហែលទឹកដំបូងគេ និងធំជាងគេ មានតែមួយគត់លើកំពូលភ្នំគីរីរម្យ ទេសភាពមិនចាញ់នៅបរទេស និងប្រទេសជិតខាង ដែលអនុញ្ញាត្តឲ្យភ្ញៀវរបស់ខ្លួនស្វែងរកភាពរីករាយ និងសម្រាកលំហែកាយ។
គួរបញ្ជាក់ដែរថា ដើម្បីអាចទៅដល់ឧស្យានជាតិគិរីរម្យ ទេសចរនឹងត្រូវចំណាយពេលធ្វើដំណើរត្រឹមតែ ១ម៉ោង ជាងទៅ ២ម៉ោងប៉ុណ្ណោះ។ ដោយឡែកសម្រាប់ទីតាំងរីសតខាងលើនេះគឺមានទីតាំងនៅភូមិ ថ្មី ឃុំ ចំបក់ ស្រុក ភ្នំស្រួច កំពង់ស្ពឺ (ទីតាំងនៅលើកំពូលភ្នំគីរីរម្យនៅខាងស្ដាំដៃជិតឧទ្យានបោះតង់)៕






























Account
Security
Favourite Content