បើឃើញត្រឹមរបង និងការតុបតែង យើងអាចដឹងបានថា វាគឺជាហាងអ្វីមួយដែលផ្តោតលើការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ។ នៅទីនោះមានឈ្មោះថា Maloop ឬម្លប់ ជាភាសាខ្មែរ ដែលវាគឺជាទីតាំងដ៏ថ្មីស្រឡាង ១ នៅតំបន់ទួលទំពួង។ Maloop ប្រៀបដូចជាជាឧទ្យានក្នុងទីក្រុងតូចមួយដែលផ្តល់សេវាកម្មដូចជា ហាងកាហ្វេ បារ និងភោជនីយដ្ឋានក្នុងផ្ទះ ជាមួយនឹងការបំផុសគំនិតបែបខ្មែរ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការ Maloop បានរៀបរាប់ឱ្យដឹងថា Maloop ផ្តល់ឱ្យទីក្រុងភ្នំពេញនូវទីតាំងថ្មីមួយ ដែលទេសចរអាចរីករាយនឹង កាហ្វេ បារ ឬអាហារខ្មែរ-អឺរ៉ុប ជាមួយភាពស្ងប់ស្ងាត់ នៅក្រោមដើមឈើដ៏ស្រស់ស្អាតរាប់រយ ឬអាចពិសាអាហារនៅលើវាលស្មៅ ខណៈពេលរីករាយនឹងការអានសៀវភៅរបស់ខ្លួន។
តាមការឱ្យដឹងរបស់ប្រភពដដែលនេះ Maloop Garden នឹងដំណើរការពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ១១ ព្រឹកដល់ម៉ោង ១១ យប់។ Maloop ស្ថិតនៅលើផ្លូវតាផុន ចំងាយ ៣០០ មែត្រ ខាងលិចផ្លូវ ២៧១ ឬធ្វើដំណើរទៅតាមរយៈ Google Map: https://maps.app.goo.gl/g4jJWBfgT97tMasm6 ៕































Account
Security
Favourite Content