សម្រស់ឆ្នេរទី ៣ នៃកោះកុងក្រៅ មានខ្សាច់សក្បុស ទឹកថ្លាធ្លុះដល់បាត!

កោះ​កុង​ក្រៅ គឺ​ជា​កោះ​ធំ​បំផុតរបស់​កម្ពុជា ដែលកោះនេះមានផ្ទៃដី​ប្រមាណ ៨០ គីឡូម៉ែត្រការ៉េ និងកម្ពស់ប្រហែល ៤១០ មែត្រ ជា​កោះ​ខ្ពស់​ជាង​គេ ក្នុង​តំបន់​ឈូង​សមុទ្រ​ថៃស្ថិតនៅលើផ្ទៃទឹកសមុទ្រ​ដ៏ធំល្វឹងល្វើយ។

កោះ​នេះ ស្ថិត​ក្នុង​ភូមិ​ជ្រោយ​ប្រស់ ឃុំ​ជ្រោយ​ប្រស់ ស្រុក​កោះ​កុង ខេត្ត​កោះ​កុង មាន​ចម្ងាយ​ប្រមាណ ៣០ គ.ម ពី​ក្រុង​ខេមរភូមិន្ទ។ តំបន់​នេះ សម្បូរទៅ​ដោយ​ ​ធន​ធាន​ធម្មជាតិ និង​ជីវៈ​ចម្រុះ និង​មាន​ឆ្នេរ​ខ្សាច់​ល្អ​ស្រស់​ស្អាត ស្ថិត​នៅ​លើ​ផ្ទៃ​ទឹក​សមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ ដែល​មាន​ពណ៌​ខៀវ​ស្រងាត់។ កោះ​កុង​ក្រៅ​ គឺ​ជា​កោះ​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ធន​ធាន​ធម្មជាតិ សត្វ​ព្រៃ មច្ឆា ផ្កាថ្ម និង​ជីវៈ​ចម្រុះ​បាត​សមុទ្រ។

រូបភាព៖ onepixture

ស្ថិតនៅលើផ្ទៃដីប្រមាណ ៨០ គ.ម២ កោះកុងក្រៅមានឆ្នេរសរុបចំនួន ៦ ឆ្នេរ ដែលគេឱ្យឈ្មោះថា ឆ្នេរដូងទី ១រហូតដល់ ទី៦ ហើយឆ្នេរនីមួយៗមានប្រវែងចាប់ពី ៦៥០ ម៉ែត្រ ដល់ ២ ០៥០ ម៉ែត្រ។

តាមរយៈ រូបភាពដែលអ្នក​បានឃើញនេះ វាគឺជាឆ្នេរទី៣ ដែលហុមព័ទ្ធទៅដោយធម្មជាតិ និងសមុទ្ររំលេចចេញជាផ្ទាំងទស្សនីយភាពស្រស់ស្អាតបំផុត ប្រៀបដូចឋានសួគ៌ាក្រោមមេឃ។ លើសពីនេះ ឆ្នេរមួយនេះក៏ជាឆ្នេរដែលពេញនិយម មានទឹកសាបប្រើប្រាស់គ្រប់គ្រាន់ ហើយទេសចរអាចអង្គុយលេងស្ទូចត្រី​ ងូតទឹក​ ជិះទូកលេង​ ទស្សនាទឹកធ្លាក់​ និងគយគយទិដ្ឋភាពថ្ងៃរៀបលិច។

គួរជម្រាបថា ដើម្បីអាចទៅទស្សនាកោះកុងក្រៅបាន ទេសចរត្រូវត្រូវធ្វើដំណើរ​ ដោយយាន្ត​ ឬម៉ូតូទៅកាន់ខេត្តកោះកុង​ បន្ទាប់មកគឺត្រូវធ្វើដំណើរតាមទូក​ប្រមាណ​ ១ម៉ោងកន្លះ-២ម៉ោង​ ពីផែទូក​ ដើម្បីទៅដល់ឆ្នេរកោះកុងក្រៅ។

សម្រាប់ការស្នាក់នៅ និងហូបចុកទៀតសោធ ទេសចរត្រូវស្នាក់នៅបែបជំរុំ ដោយការបោះតង់ លើឆ្នេរខ្សាច់ និងចម្អិនម្ហូបដោយខ្លួនឯង៕

រូបភាព៖ onepixture


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ក្រសួងវប្បធម៌ បើកបង្រៀនជំនាញវិជ្ជាជីវៈដូនតា ឥតគិតថ្លៃ នៅខេត្តទាំង ៩ នេះ

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​រៀប​ចំ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា ដោយ​ឥត​បង់​ថ្លៃ សម្រាប់​ឆ្នាំ ២០២៦ ជូន​ដល់​អ្នក​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ចង់​បន្ត​វេន ក៏​ដូច​ជា​ថែរក្សា ការពារ ចំណេះ​ជំនាញ​ពី​អ្នក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី