ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភមិនសំចៃដៃ​ ការប្រកួតកីឡាបាល់ទះពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ២០២៤

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែជួយជ្រោមជ្រែងលើវិស័យកីឡាគ្រប់ប្រភេទ ដោយសហការជាមួយ សហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងការរៀបចំការប្រកួតបាល់ទះដ៏ធំអស្ចារ្យ ដែលមានក្រុមចូលរួមប្រកួតប្រជែងរហូតដល់ទៅ ៣០សមាគម-ក្រុម មកពី ២៥ខេត្ត​\ក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជា។ នោះគឺព្រឹត្តិការណ៍ «ការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៣ ឆ្នាំ២០២៤» ដោយក្រុមហ៊ុនមានទស្សនៈវិស័យជំរុញឲ្យក្រុមបាល់ទះជម្រើសជាតិកម្ពុជាឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើទី៣៣។ 

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ២០២៤ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានរៀបចំពិធីចាប់ពូល ”ពានរង្វាន់កីឡាបាល់ទះសម្ដេចក្រឡាហោម ស ខេង រដូវកាលទី៣ ឆ្នាំ២០២៤”  នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដោយមានការចូលរួម ពីអ្នកឧកញ៉ា លាង ម៉េង លោកបណ្ឌិត អាំង សិរីពិសិដ្ឋ កីឡាករ និងគ្រូបង្វឹក។

ភេសជ្ជៈប៉ូវកម្លាំង វើក បានឧបត្ថម្ភប្រាក់រង្វាន់ជូនដល់ជ័យលាភីក្នុងការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៣ ឆ្នាំ២០២៤នេះ ៖ លេខ១ ទទួលបានថវិកា ៥០លានរៀល, លេខ២ ២០លានរៀល និងលេខ៣ ចំនួន ១២លានរៀល ក្នងនោះផងដែរសម្រាប់ពានរង្វាន់ឯកត្តជន ៦លាន៤សែនរៀល។

ខ្មែរ ប៊ែវើរីជីស ប្រកៀកស្មាជាមួយនិងសហព័ន្ធកីឡាបាល់ទះកម្ពុជាក្នុងការអភិវឌ្ឍវិស័យមួយនេះឲ្យកាន់តែរីកចម្រើនទៅមុខបន្តទៀត ក្នុងនោះក្រុមហ៊ុនបានសន្យាធ្វើមេដាយមាស ២គីឡូក្រាម ប្រសិនបើក្រុមបាល់ទះជម្រើសជាតិកម្ពុជា ឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៥។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចំណាយថវិកាប្រមាណ ១លានដុល្លា ក្នុងវិស័យកីឡាបាល់ទះ រយៈពេល ២ឆ្នាំមកនេះ សម្រាប់ការរៀបចំការប្រកួតកីឡាបាល់ទះទាំងថ្នាក់ជាតិ និងអន្តរជាតិ ដោយឈរលើចក្ខុវិស័យជំរុញកីឡាបាល់ទះកម្ពុជា ឱ្យកាន់តែមានគុណភាពខ្ពស់ និងរីកចម្រើនទៅមុខកាន់តែខ្លាំងឡើង។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «ការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៣ ឆ្នាំ២០២៤» នឹងចាប់ផ្ដើមប្រកួតប្រជែងចាប់ពីថ្ងៃទី១០ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២៤ នេះ ដោយចែកចេញជា ៨ពូល​ នឹងមាន៣០ សមាគម-ក្រុមចូលរួមប្រកួតប្រជែង មកពីទូទាំងព្រះរាជាណាចក្រកម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *