ខ្មែរ កាន់តែស្និទ្ធស្នាល ឧបត្ថម្ភបន្ថែមថវិកា និងសម្ភារៈចាំបាច់ដល់កងទ័ព ១០ម៉ឺនដុល្លារ សរុប ៥០ម៉ឺនដុល្លារ

ខ្មែរជួយខ្មែរ ខ្មែរតែងរួបរួមគ្នាជានិច្ច! ទឹកពិសាកម្ពុជា និងភេសជ្ជៈប៉ូវកម្លាំងដាហ្សរបស់ ខ្មែរ ប៊ែវើរិជីស ដែលដឹកនាំដោយ អ្នកឧញ៉ា លាង ម៉េង កៀរគរការឧបត្ថម្ភ និងបានបង្គ្រប់បន្ថែមសរុប ១០ម៉ឺនដុល្លារ ដើម្បីផ្តល់ជាថវិកា និងយកទៅឧបត្ថម្ភផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ចាំបាច់ទៅជូនបងប្អូនវីរកងទ័ពការពារព្រំដែន នៅខេត្តឧត្ដរមានជ័យ។

ការឧបត្ថម្ភបន្ថែមសរុប ១០ម៉ឺនដុល្លារ គឺបានមកពីការចូលរួមបរិច្ចាគតម្លៃខ្លួនរបស់កីឡាករខ្មែរ ១០រូប, ការបរិច្ចាគតម្លៃ Live Broadcast ពីស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៥, និងការបង្គ្រប់បន្ថែមពី ខ្មែរ ប៊ែវើរីជីស។

ការប្រកាសឧបត្ថម្ភថវិកាបន្ថែមនេះ បានធ្វើឡើងនៅក្នុងសន្និសារព័ត៌មានស្ដីពីព្រឹត្តិការណ៍ប្រកួតគុនខ្មែរ ប្រមូលថវិកាឧបត្ថម្ភដល់វីរៈកងទ័ព ការពារព្រំដែន និងការប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករដែលទទួលបានជ័យជំនះមកពីការប្រកួតនៅប្រទេសវៀតណាម និងប្រទេសថៃ នៅឯផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល  ក្រោមវត្តមាន អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងឯកឧត្ដម ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រមទាំងវត្តមានរបស់កីឡាករគុនខ្មែរជាច្រើនរូបទៀត។

គួរឱ្យដឹងថាកាលពីពេលថ្មីៗកន្លងទៅ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទឹកប្រាក់ ៤០ ម៉ឺនដុល្លារ រួមជាមួយទឹកពិសាកម្ពុជា និងភេសជ្ជៈទាំងអស់ ៥០០០ កេស ទៅដល់កងទ័ពជួរមុខ ដែលនៅប្រចាំការនៅតាមបន្ទាត់ព្រំដែន ខេត្តព្រះវិហារផ្ទាល់ហើយឥលូវនេះ បានបន្ថែម ១០ ម៉ឺនដុល្លារទៀត ដែលសរុនឧបត្ថម្ភកើនឡើងដល់ ៥០ម៉ឺនដុល្លារ ដល់កងទ័ពជួរមុខឈរជើងនៅព្រំដែន។

នាឱកាសនោះផងដែរ អ្នកឧកញ៉ា លាង ម៉េង បានមានប្រសាសន៍ពោរពេញដោយអត្ថន័យថា៖ «ការជួយយកអាសារគ្នាក្នុងគ្រាលំបាក ជាទំនៀមទម្លាប់ដ៏ល្អបំផុតមួយ ដែលយើងតែងមើលឃើញក្នុងសង្គមយើងជាប្រចាំ ដូចគ្នានឹងការរួបរួមគ្នា ជួយគ្នាម្នាក់បន្តិចៗ ទៅដល់កងទ័ពជួរមុខយើងដូចគ្នា ដែលនេះបញ្ជាក់ថា គ្មាននរណាស្រលាញ់ខ្មែរជាងខ្មែរដូចគ្នានោះទេ»។

បន្ថែមលើពីនេះ អ្នកឧកញ៉ា លាង ម៉េង ក៏បានអបអរសាទរពេញដោយក្តីមោទនភាព ដល់កីឡាករខ្មែរយើង ដែលបានសមិទ្ធផលដ៏ពិសេសមួយដណ្តើមបានមេដាយមាសត្រឡប់មកមាតុភូមិវិញ បង្កើនកេរ្តិ៍ឈ្មោះល្អៗដល់វប្បធម៌កេរ្តិ៍ដំណែលរបស់បុព្វបុរសខ្មែរ លើឆាកប្រកួតអន្តរជាតិនៅវៀតណាម  និងថៃ។ ខ្មែរ ប៊ែវើរីជីស តែងតែចេញមុខមុនគេក្នុងការចូលរួមពង្រឹងថ្នាល់ បង្កើតវេទិកា និងបញ្ជូនកីឡាករទៅប្រកួតនៅបរទេស ទាំងថ្នាក់ជាតិនិងអន្តរជាតិ ដែលអាចឱ្យកីឡាករគ្រប់វ័យ ដកយកបទពិសោធន៍ថ្មី សិក្សាស្វែងយល់បន្ថែម នូវការវិវត្តក្នុងសកលលោក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *