គ្រឿងផ្សំ៖
មីសួ ១ ខាំ
បង្គា ១០ គ្រាប់ (តិច ឬច្រើនតាមចំណូលចិត្ត)
មឹក ២ ក្បាល (តិច ឬច្រើនតាមចំណូលចិត្ត)
សាច់ជ្រូកចិញ្ច្រាំ ២ ខាំ
ម្ទេស (តិច ឬច្រើនតាមចំណូលចិត្ត)
ក្រូចឆ្មារ ៣ ផ្លែ
ទឹកត្រី ៥ ស្លាបព្រាបាយ
ខ្ទឹមជ្រក់
ទឹកខ្ទឹមជ្រក់ ២ ស្លាបព្រាបាយ
ស្ករស ២ ស្លាបព្រាបាយ
ខ្ទឹមក្រហម ១ មើម (ហាន់ស្ដើងៗ)
ប៉េងប៉ោះ ១ ផ្លែ (ហាន់ចំណិតៗ)
ស្លឹកខ្ទឹម ១ ដើម (ហាន់ប្រហែលប្រវែង ២ ថ្នាំងដៃ)
ជីរវ៉ាន់ស៊ុយ ១ គល់ (ហាន់ប្រហែលប្រវែង ២ ថ្នាំងដៃ)
វិធីធ្វើ៖
- ដំបូងយើងត្រូវដំម្ទេសបន្តិចសិន រួចយើងចាប់ផ្ដើមលាយទឹកត្រី ក្រូចឆ្មារ ស្ករស ខ្ទឹមជ្រក់ និងទឹកខ្ទឹមជ្រក់ចូលគ្នាក្នុងចានហើយកូរឱ្យសព្វទុកមួយឡែក។
- បន្ទាប់មកយើងត្រូវស្រុះបង្គា មឹក សាច់ជ្រូក និងមីសួឱ្យឆ្អិន។
- ចុងក្រោយគ្រាន់តែយកបន្លែ និងគ្រឿងផ្សំទាំងអស់ច្របល់ចូលគ្នាឱ្យសព្វជាការស្រេច៕






















Account
Security
Favourite Content