គ្រឿងផ្សំ៖
សាច់ជ្រូកចិញ្ច្រាំ ៥ ខាំ
ម្ទេសកិន ឬគ្រឿងការី ២ ស្លាបព្រាបាយ
ម្សៅពោត ៤ ស្លាបព្រាបាយ
ម្សៅដុត ឬ baking soda ១ ស្លាបព្រាកាហ្វេ
ទឹកត្រី ២ ស្លាបព្រាកាហ្វេ
ទឹកត្រជាក់ ១ កែវ (មានទឹកកករឹតតែល្អ)
សណ្ដែកកួរ ៤-៥ គួរ (ហាន់ល្អិតៗ)
ស្លឹកក្រូចសើច ២-៣ សន្លឹក (ហាន់សរសៃឆ្មាៗ)
វិធីធ្វើ៖
១. ដំបូងយើងដាក់សាច់ជ្រូកចូលក្នុងម៉ាស៊ីនកិនសាច់សិនសឹមចាក់ម្ទេសកិន ម្សៅពោត ម្សៅដុត ទឹកត្រី និងទឹកត្រជាក់រួចកិនរហូតដល់ហ្មត់ហើយសព្វគ្រឿងល្អ។
២. ក្រោយឃើញថាម៉ត់ល្អហើយចាក់សាច់ជ្រូកដែលបានកិនហើយចូលចានគោមរួចដាក់សណ្ដែក និងស្លឹកក្រូច។
៣. ចុងក្រោយគ្រាន់តែច្របល់ចូលគ្នាឱ្យសព្វល្អ ហើយយកទៅបំពងជាការស្រេច។ ចំពោះទឹកជ្រលក់វិញគឺទៅតាមចំណង់ចំណូលចិត្ត៕






















Account
Security
Favourite Content