មកខ្មែរមិនទាន់បានប៉ុន្មានផង ពេជ្រ វត្ដីសារ៉ាវឌ្ឍី ចាប់ផ្ដើមធ្វើរឿងនេះឡើងវិញភ្លែត!

លំដាប់រងទី៥ កម្មវិធី Miss Grand International 2022 ពេជ្រ វត្ដីសារ៉ាវឌ្ឍី បាន​ប្រកាស​ចាប់ផ្ដើម​ឆ្លៀត​​ធ្វើ​កម្មវិធី​សប្បុរស​ធម៌​មួយ​នាង​ពេល​ខាង​មុខ​នេះ។ កាល​ប្រកាស​នោះ​បាន​ធ្វើ​ឡើង​កាលពី​យប់មិញ ដោយ​គម្រោង​កម្មវិធី​សប្បុរសធម៌ នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ចុង​សប្ដាហ៍​នេះ​តែ​ម្ដង។

តារា​ស្រី​មាន​ប្រភព​ពី​ខេត្ត​ព្រះសីហនុ​បាន​ប្រកាស​រៀបរាប់​ថា “នាងខ្ញុំ ពេជ្រ វត្តីសារ៉ាវឌ្ឍី ពេល​នេះ​នាង​ខ្ញុំ​មាន​ឱកាស និង​ពេល​វេលា​បន្តិចបន្តួច ក្នុង​ការ​​បង្កើត​គម្រោង​ធ្វើ​សប្បុរសធម៌​មួយ នៅថ្ងៃទី០៧ ខែ​មករា ឆ្នាំ ២០២៣ គឺ​ពួក​យើង​រួមគ្នា ជា​ចំណែក​មួយ​ជួយ​ទៅ​ដល់​សង្គម តាមរយៈ​ការ​ចែករំលែក​ក្តី​ស្រឡាញ់ ភាព​រីករាយ​ជាមួយ​ក្មេង​ៗ ដោយ​ពួក​យើង​នឹង​នាំ​យក​សម្ភារៈ​សិក្សា​មួយ​ចំនួន​ចែក​ជូន​ដល់​ក្មេង​ៗ ព្រម​ទាំង​បង្កើត​ភាព​ស្និទ្ធស្នាល​ញាំ​អាហារ​ជាមួយ​គ្នា​មួយ​ពេល“។

ចំពោះ​ទីតាំង​សាលា​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​ពី វត្តី ឡើយ ហើយ​ក្នុង​ឱកាស​នោះ​នាង​ក៏បាន​បញ្ជាក់​លេខ​គណនី​ធនាគារ​ ដើម្បី​ឲ្យ​មហាជន​ដែល​បាន​ចាប់អារម្មណ៍ អាច​ចូល​រួម​ចែករំលែក​ក្ដី​ស្រឡាញ់​ដល់​ក្មេង​ៗ​ទាំង​នោះ​បាន។

គួរ​បញ្ជាក់​ថា​មុន​ទៅ​ចូលរួម​ប្រកួត​ Miss Grand International 2022 នៅ​ប្រទេស​ឥណ្ឌូណេស៊ី ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺ​សកម្ម​ក្នុង​ការ​ចុះ​ចែក​រំលែក​ក្ដី​ស្រឡាញ់ និង​ស្ម័គ្រ​ចិត្ត​​បរិច្ចាគ​ឈាម​ច្រើន​ដង​មក​ហើយ។ សម្រាប់​លើក​នេះ​ដែរ នាង​បាន​បញ្ជាក់​ថា ឆ្លៀត​ធ្វើ ទាំង​ដែល​កាលវិភាគ​ការងារ​មមាញឹក​ខ្លាំង​ ក្រោយ​ត្រឡប់​ពី​ថៃ៕ ​​​​​​

​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត