គ្រឿងផ្សំ៖
សាច់គោ កន្លះគីឡូ
ត្រយ៉ូងចេក ១ ផ្លែ
ម្ទេស ៥ គ្រាប់ (ហាន់ល្អិតៗ)
ទឹកត្រី ២ ស្លាបព្រាបាយ
ស្ករត្នោត ១ ស្លាបព្រាបាយ
ទឹកអំពិលទុំ ១ ស្លាបព្រាបាយកន្លះ
ទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ
ខ្ទឹមក្រហម ៣ មើម (ហាន់ស្ដើងៗ)
ស្លឹកក្រូចសើច ១ សន្លឹក (ហាន់សរសៃល្អិតៗ)
គល់ស្លឹកគ្រៃ (ហាន់ស្ដើងៗក្នុងបរិមាណសមល្មម)
វិធីធ្វើ៖
- ដំបូងយើងត្រូវអាំងសាច់គោជាមុនសិនដោយមិនឱ្យឆ្អិនពេលនោះទេ ហើយទុកមួយឡែក។
- បន្ទាប់ចាប់ផ្ដើមដុតត្រយ៉ូងចេកឱ្យឡើងឆ្អិនទន់ ហើយខ្លោចពីខាងក្រៅតិចៗ។
- ក្រោយលើកត្រយ៉ូងចេកពីភ្លើងហើយ យើងត្រូវយកវាទៅហាន់ឱ្យល្អិតៗល្មមរួចទុកមួយឡែកសិន។
- បន្ទាប់មកចាប់ផ្ដើមលាយម្ទេស ទឹកត្រី ស្ករត្នោត ទឹកក្រូចឆ្មារ និងទឹកអំពិលទុំចូលក្នុងចានមួយរួចកូរឱ្យរលាយគ្រឿងសព្វ។
- ចុងក្រោយគ្រាន់តែយកត្រយ៉ូងចេក និងសាច់គោដែលបានអាំងហើយនោះមកច្របល់ចូលគ្នាជាការស្រេច៕






















Account
Security
Favourite Content