វីដេអូ​ពាណិជ្ជកម្ម​​ទាំង​ ១០​ ​ដែល​​ចាយ​លុយ​ផលិត​អស់​ច្រើន​ជាង​គេ​លើ​លោក

ក្នុង​មួយ​ឆ្នាំៗ​ មាន​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ​លេច​ឡើង​ជាច្រើន​ ដែល​ពោរពេញ​ដោយ​ភាព​ច្នៃ​ប្រឌិត​តែ​ក៏​បង្កប់​ដើមទុន​យ៉ាង​ច្រើន​ដូច​គ្នា។​ ថ្ងៃនេះ AMS នឹង​នាំ​ប្រិយមិត្ត​​បាន​ស្គាល់​ការផ្សាយ​ពាណិជ្ជកម្ម​ទាំង​១០​ ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក។​

ចំណាត់​ថ្នាក់​ទី​ ១០​ ៖ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ Microsoft​ “Empowering”​ ឆ្នាំ ២០១៤​

ពាណិជ្ជកម្ម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បង្ហាញ​ពី​ភាពច្នៃប្រឌិត​នៃ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​របស់​ Microsoft។​ ពួកគេ​ព្យាយាម​បង្ហាញ​ថា​ បច្ចេកវិទ្យា​ទាំងនេះ​អាច​ជួយ​ជីវិត​មនុស្ស​បាន​ប្រសើរ​ជាង​មុន។​ ក្នុង​ពាណិជ្ជកម្ម​នេះ​ បាន​ដើរតួ​សម្តែង​ដោយ​លោក​ Steve​ Gleason​ ហើយ​បាន​យក​ទៅ​ចាក់ផ្សាយ​កំឡុង​ពេល​ការប្រកួត​កីឡា​ Super Bowl​ ពេញមួយ​ឆ្នាំ​ ២០១៤។​ ពាណិជ្ជកម្ម​នេះ​ត្រូវ​ចំណាយ​អស់​ ៨​ លាន​ដុល្លារ​ ឬ​ស្មើ​នឹង​ ៩,២​ លាន​ដុល្លារ​នៃ​តម្លៃលុយ​បច្ចុប្បន្ន។​

ចំណាត់​ថ្នាក់​ទី​ ៩៖​ ការផ្សាយ​ពាណិជ្ជកម្ម​ឡាន​របស់​ក្រុមហ៊ុន​ Kia​ “The Truth” ​ឆ្នាំ​ ២០១៤​

នៅ​ក្នុង​ពាណិជ្ជកម្ម​នេះ​ បាន​ចូលរួម​សម្តែង​ដោយ​លោក​ Laurence Fishburne​ ដែល​ជា​តួអង្គ​ Morpheus​ ក្នុង​ខ្សែភាពយន្ត​ The Matrix។​ ខ្លឹម​សារ​របស់​ពាណិជ្ជកម្ម​នេះ​ស្រដៀង​នឹង​ខ្សែ​ភាពយន្ត The Matrix​ ដែល​ Morpheus​ ឱ្យ​គូស្នេហ៍​ជ្រើសរើស​សោ​ឡាន​ពណ៌ខៀវ​ និង​ក្រហម​ ដើម្បី​ជ្រើសរើស​ផ្លូវ​ទៅកាន់​ភាពប្រណីត។​ បន្ទាប់មក​ បង្ហាញ​ពី​ប្រណីតភាព​នៃ​រថយន្ត​ដែល​មាន​ក្នុង​ជីវិត​ពិត​ មិនមែន​ជា​ពិភព​និម្មិត​ដូច​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ The Matrix នោះ​ទេ។​ ចំណែក​ថ្លៃចំណាយ​លើ​តួ​សម្ដែង​ Laurence Fishburne​ និង​សិទ្ធិ​ប្រើប្រាស់​លំនាំ​រឿង​ The Matrix​ សរុប​ប្រហែល​ ៨​ លាន​ដុល្លារ​ ឬ​ ស្មើនឹង​ ៩,២​ លាន​ដុល្លារ​នៃ​តម្លៃលុយ​បច្ចុប្បន្ន។​

ចំណាត់​ថ្នាក់​ទី​ ៨៖​ ការ​ផ្សាយ​ពាណិជ្ជកម្ម​ឡាន​ Jaguar​ “British Villains”​ ឆ្នាំ​ ២០១៤​

ក្នុង​ការ​បង្កើត​ពាណិជ្ជកម្ម​នេះ​ ត្រូវ​ចំណាយ​ថវិកា​លើ​តារា​សម្ដែង​ដល់​ទៅ​ ៣​ រូប​ដូចជា​ Tom Hiddlestion,​ Mark Strong និង​ Ben Kingsley។ ​ខ្លឹមសារ​បង្ហាញ​ថា​ជន​អាក្រក់​ទាំង​បី​នេះ​មិន​មែន​ជា​មនុស្ស​អាក្រក់​ធម្មតា​ទេ​ ប៉ុន្តែ​ពួកគេ​ជា​មនុស្ស​កំណាច​ដែល​មាន​ថាមពល​ ឆ្លាតវៃ​ ឆើតឆាយ​ និង​រហ័ស​រហូន​ ដែល​សុទ្ធសឹង​តែ​ជា​គុណសម្បត្តិ​ដែល​ពួកគេ​ព្យាយាម​ផ្សារភ្ជាប់​ជាមួយ​នឹង​រថយន្ត​ Jaguar។​ ការ​ចំណាយ​សរុប​ប្រហែល​ ៨​ លាន​ដុល្លារ​អាមេរិក​ ឬ​ ស្មើនឹង​ ៩,២ លាន​ដុល្លារ​អាមេរិក​នៃ​តម្លៃ​លុយ​បច្ចុប្បន្ន។​

ចំណាត់​ថ្នាក់​ទី​ ៧៖​ ការ​ផ្សាយ​ពាណិជ្ជកម្ម​ស្រា​បៀរ​របស់​ Carlton Draft​ “Skytroop Show”​ ឆ្នាំ​ ២០០៨​ នៅ​ប្រទេស​អូស្ត្រាលី

ក្នុង​ពាណិជ្ជកម្ម​នេះ​រួម​សម្ដែង​ដោយ​អ្នក​លោត​ឆត្រយោង​ជាច្រើន​នាក់​លោត​ចេញ​ពី​កែវ​ស្រា​បៀរ​ដ៏​ធំ​មួយ​ដែល​អណ្ដែត​កណ្ដាល​អាកាស។​ ហើយ​ក៏​មាន​ឈុត​មួយ​ដែល​កែវ​ស្រា​បៀរ​នេះ​ធ្លាក់​ចុះ​ និង​បំផ្លាញ​វត្ថុ​ផ្សេងៗ​ដូចជា​ឡាន​ និង​ផ្ទះ។​ វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការផ្សាយពាណិជ្ជកម្ម​មួយ​ប្រកប​ដោយ​ភាពច្នៃប្រឌិត​ និង​អស្ចារ្យ​ណាស់​ក្នុង​ឆ្នាំ​ ២០១៨។​ ពួកគេ​បាន​ចំណាយ​ទឹក​ប្រាក់​ចំនួន​ ៩​ លាន​ដុល្លារ​អាមេរិក​ ឬ​ស្មើនឹង​ ១០,៤ លានដុល្លារ​នៃ​តម្លៃលុយ​បច្ចុប្បន្ន​ ក្នុង​ការ​បង្កើត​ពាណិជ្ជ​កម្ម​មួយ​នេះ។​

ចំណាត់​ថ្នាក់​ទី​ ៦​ ៖​ ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ក្រុម​ហ៊ុន​ Pepsi​ “Joy of Pepsi”​ ឆ្នាំ​ ២០០១​

ក្នុង​ឆ្នាំ​ ២០០១​ ក្រុមហ៊ុន​ Pepsi​ បាន​ជួល​តារា​ចម្រៀង​ Britney​ Spears​ ឱ្យ​ច្រៀង​ និង​រាំ​នៅ​ក្នុង​ការផ្សាយពាណិជ្ជ​កម្ម​នេះ។​ ពេល​នោះ​នាង​គឺជា​អ្នក​ចម្រៀង​ដ៏ពេញ​និយម​មួយ​រូប​ ហើយ​មាន​ឥទ្ធិពល​លើ​យុវវ័យ​ជុំវិញ​ពិភពលោក​ ដែល​ជា​ក្រុម​អតិថិជន​ដ៏​សំខាន់​របស់​ Pepsi។​ នៅ​ចុង​បញ្ចប់​នៃ​ពាណិជ្ជកម្ម​នេះ​ ក៏​លួច​ឌឺដង​ដាក់​ Coca Cola​ តិចៗ​ដែរ​ ដោយ​បង្ហាញ​ថា​សូម្បី​តែ​បុគ្គលិក​ Coca Cola​ ក៏​ងាក​មក​ចាប់អារម្មណ៍​ Pepsi​ និង​ Britney Spears​ ដែរ។​ ការចំណាយ​ក្នុង​ពាណិជ្ជកម្ម​នេះ​សរុប​ប្រហែល​ ៨,១ លាន​ដុល្លារ​ ឬ​ស្មើនឹង​ ១២,៥ លាន​ដុល្លារ​នៃ​តម្លៃលុយ​បច្ចុប្បន្ន។​

ចំណាត់​ថ្នាក់​ទី​ ៥៖​ ការ​ផ្សាយ​ពាណិជ្ជកម្ម​ស្រា​បៀរ​របស់​ Bud Light​ “Up for Whatever”​ ឆ្នាំ​ ២០១៤​

នៅ​ក្រោម​យុទ្ធនាការ​ Up for Whatever​ ខ្លឹមសារ​របស់​ពាណិជ្ជកម្ម​ទាក់ទង​នឹង​ការលួច​ថត​បុរស​ម្នាក់​ដែល​គាត់​បាន​ឆ្លង​កាត់​ព្រឹត្តិការណ៍​ភ្ញាក់ផ្អើល​ជា​ច្រើន​ក្នុង​រយៈពេល​មួយ​យប់។​ តាំងពី​ការជិះ​រថយន្ត​ limousine​ ដ៏​ប្រណីត​ រហូត​ដល់​ការលេងកីឡា​វាយកូនបាល់​ជាមួយ​ Arnold Schwarzenegger។​ ការផ្សាយ​ពាណិជ្ជកម្ម​នេះ​មាន​រយៈពេល​ 3​ នាទី​កន្លះ​ដែល​អាច​កែសម្រួល​ឱ្យ​ខ្លី​ជាង​នេះ​បាន​ទៀត។​ ពាណិជ្ជកម្ម​នេះ​ត្រូវ​បាន​ចំណាយ​ថវិកា​សរុប​ចំនួន​ ១២​ លាន​ដុល្លារ​ ឬ​ស្មើនឹង​ ១៣,៨ លាន​ដុល្លារ​នៃ​តម្លៃលុយ​បច្ចុប្បន្ន។​ ផ្ទុយ​ទៅ​វិញ​គេ​បាន​និយាយ​ថា​ការ​ផ្សាយ​ពាណិជ្ជកម្ម​នេះ​មិន​សូវ​ជោគជ័យ​ប៉ុន្មាន​ទេ។​

ចំណាត់​ថ្នាក់​ទី​ ៤​ ៖​ ការ​ផ្សាយ​ពាណិជ្ជកម្ម​ឡាន​របស់​ Chrysler​ “Imported from Detroit”​ ឆ្នាំ​ ២០១១​

ក្នុង​ពាណិជ្ជកម្ម​នេះ​សម្តែង​ដោយ​តារា​ចម្រៀង​រ៉េប​ប្រុស​ដ៏​ល្បី​គឺ​លោក​ Eminem​ ដែល​មាន​ខ្លឹមសារ​ឆ្លុះបញ្ចាំង​ពី​រឿងរ៉ាវ​របស់​ទីក្រុង​ Detroit​ ដែល​ Chrysler​ និង​ Eminem​ មាន​ការចាប់អារម្មណ៍​ចំពោះ​ទីក្រុង​នេះ។​ ការ​ចំណាយ​ចម្បង​របស់​ពាណិជ្ជកម្ម​គឺ​ចំណាយ​ទៅ​លើ​តម្លៃ​ខ្លួន​របស់​អ្នក​ចម្រៀង​រ៉េប​រូប​នេះ​ ហើយ​រួម​ផ្សំ​នឹង​ការ​ចំណាយ​ផ្សេងៗ​ទៀត​ដែល​ សរុប​ទៅ​ប្រហែល​ ១២​ លាន​ដុល្លារ​ ឬ​ស្មើនឹង​ ១៤,៥ លាន​ដុល្លារ​នៃ​តម្លៃ​លុយ​បច្ចុប្បន្ន។​

ចំណាត់​ថ្នាក់​ទី​ ៣៖​ ការផ្សាយ​ពាណិជ្ជកម្ម​របស់​ ក្រុម​ហ៊ុន​ធានារ៉ាប់រង​ Aviva​ “Names”​ ឆ្នាំ​ ២០០៨​

ក្រុមហ៊ុន​ធានារ៉ាប់រង​មួយ​ក្នុង​ប្រទេស​អង់គ្លេស​មាន​ឈ្មោះ​ថា​ Norwich Union​ បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ Aviva។​ ជាទូទៅ​ការ​ប្តូរ​ឈ្មោះ​ក្រុមហ៊ុន​ចាត់ទុក​ថា​ជា​រឿង​ធំដុំ​ណាស់​ ទើប​ពួកគេ​ចំណាយ​ថវិកា​ជាច្រើន​ក្នុង​ការផលិត​ពាណិជ្ជកម្ម​ដើម្បី​ជូន​ដំណឹង​ទៅកាន់​អតិថិជន​ថា​ឥឡូវ​នេះ​គេ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ Aviva។​ គេ​បាន​ជួល​តារា​ល្បីៗ​ដូចជា​ Bruce Willis,​ Ringo Starr​ និង​ Elle Macpherson​ ដើម្បី​បង្ហាញ​ពី​ដំណើរ​រឿង​និង​សារៈ​សំខាន់​នៃ​ការផ្លាស់ប្តូរ​ឈ្មោះ​ក្រុម​ហ៊ុន។​ ជា​ការពិត​ណាស់​ពួកគេ​ត្រូវ​ចំណាយ​ថវិកា​ជាច្រើន​ដែល​មាន​តម្លៃ​សរុប​ ១៣,៤ លាន​ដុល្លារ​ ឬ​ស្មើនឹង​ ១៨,៥លាន​ដុល្លារ​នៃ​តម្លៃលុយ​បច្ចុប្បន្ន។​

ចំណាត់​ថ្នាក់​ទី​ ២៖​ ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ស្រាបៀរ​ Guinness​ “Tipping point”​ ឆ្នាំ​ ២០០៧​


ក្នុង​ប្រភេទ​ពាណិជ្ជកម្ម​ស្រាបៀរ​ទាំងអស់​ ពាណិជ្ជកម្ម​របស់​ស្រា​បៀរ​ Guinness ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​វា​មាន​តម្លៃ​​ថ្លៃ​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក។​ ជា​ពាណិជ្ជកម្ម​ថត​នៅ​ក្នុង​ភូមិ​តូច​មួយ​ក្នុង​ប្រទេស​អាហ្សង់ទីន​ ដែល​បង្ហាញ​ពី​វត្ថុ​ទំហំ​តូចៗ​ដល់​ទំហំ​ធំ​ដូចជា​ ទូរទឹកកក​ ឡាន​ ឬ​កែវ​ស្រាបៀរ​ Guinness​ ដ៏​ធំ​សម្បើម​នៅ​ចុងបញ្ចប់​នៃ​ពាណិជ្ជកម្ម។​ មូលហេតុ​ដែល​ការផ្សាយ​ពាណិជ្ជកម្ម​នេះ​មាន​តម្លៃ​ខ្ពស់​ ដោយសារ​ការចំណាយ​លើ​សម្ភារៈ​ បរិក្ខារ​ផ្សេងៗ​ រួមទាំង​ភាពល្អិតល្អន់​ក្នុង​ឆាក​នីមួយៗ។​ ការ​ចំណាយ​ទាំងអស់​គឺ​ ១៦​ លាន​ដុល្លារ​ ឬ​ស្មើនឹង​ ២១,១ លាន​ដុល្លារ​នៃ​តម្លៃលុយ​បច្ចុប្បន្ន។​

ចំណាត់​ថ្នាក់​ទី​ ១៖​ ការ​ផលិត​ពាណិជ្ជ​កម្ម​របស់​ ម៉ាក​ Chanel ​ “The Film”​ ឆ្នាំ​ ២០០៤​


វា​ជា​ពាណិជ្ជកម្ម​របស់​ទឹកអប់​ម៉ាក​ Chanel​ លេខ​ ៥​ ដែល​ជា​ពាណិជ្ជកម្ម​ថ្លៃ​ជាង​គេ​បំផុត​ក្នុង​យុទ្ធនាការ​ The Film​ ប្រចាំ​ឆ្នាំ​ ២០០៤។​ ការផ្សាយ​ពាណិជ្ជកម្ម​នេះ​មាន​តារា​សម្តែង​ដ៏ល្បី​ឈ្មោះ​ Nicole Kidman​ ដឹកនាំ​ការផលិត​ដោយ​លោក​ Baz Luhrmann។​ វីដេអូដើមរបស់វា​មាន​រយៈពេល​ ៣​ នាទី​ដែល​ធ្វើ​ឱ្យ​ទស្សនិកជន​ឃើញ​ពី​ទេពកោសល្យ​សម្ដែង​ដ៏​ល្អ​ឥតខ្ចោះ​ និង​រូបភាព​ដ៏​ស្រស់​ស្អាត​ ប្រៀប​ដូចជា​កំពុង​ទស្សនា​ភាពយន្ត។​ លើស​ពី​នេះ​សំលៀកបំពាក់​ដែល​ប្រើប្រាស់​ក៏​ត្រូវ​បាន​រចនា​ឡើង​ពី​ Karl Lagerfield​ ផងដែរ។​ តម្លៃ​សរុប​ក្នុង​ការ​ចំណាយ​រួម​ទាំង​តម្លៃ​តួ​សម្តែង​ សម្លៀក​បំពាក់​​ ការតុបតែង អ្នកដឹកនាំ​ និង​ថ្លៃ​ថត​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ រហូត​ដល់​ ៣៣​ លាន​ដុល្លារ​ ឬស្មើនឹង​ ៤៧,៧លាន​ដុល្លារ​នៃ​តម្លៃលុយ​បច្ចុប្បន្ន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម