គ្រឿងផ្សំសម្រាប់បំពងសាច់មាន់៖
ស្លាប ឬភ្លៅមាន់
អំបិល កន្លះស្លាបព្រាកាហ្វេ
ម្សៅខ្ទឹមស ១ ស្លាបព្រាកាហ្វេ
ម្រេច កន្លះស្លាបព្រាកាហ្វេ
ប្រេងល្ង ១ ស្លាបព្រាកាហ្វេ
ម្សៅបំពង ១ ខាំ
ទឹកត្រជាក់ ១២០ ម.ល
គ្រឿងផ្សំសម្រាប់ទឹកម៉ាយ៉ូណេស៖
ម៉ាយ៉ូណេស ១២០ ក្រាម
យ៉ាអួររសជាតិដើម ៣ ស្លាបព្រាបាយ
ទឹកឃ្មុំ ១ ស្លាបព្រាបាយកន្លះ
ទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ
អំបិល កន្លះស្លាបព្រាកាហ្វេ
ខ្ទឹមបារាំង (តាមចំណូលចិត្ត)
វិធីធ្វើ៖
- ដំបូងត្រូវលាយម៉ាយ៉ូណេស យ៉ាអួរ ទឹកឃ្មុំ ទឹកក្រូចឆ្មារ និងអំបិលចូលគ្នាហើយកូររហូតដល់សព្វល្អរួចទុកមួយឡែក។
- បន្ទាប់មកយកម្សៅទៅលាយជាមួយទឹកត្រជាក់ ម្សៅខ្ទឹមស ម្រេច អំបិល និងប្រេងល្ងកូរឱ្យសព្វរួចយកសាច់មាន់ទៅប្រឡាក់។
- ក្រោយមកចកសាច់មាន់ទៅបំពងឱ្យឡើងក្រៀមក្រហមល្អ ហើយស្រង់ទុកឱ្យច្រោះខ្លាញ់។
- ចុងក្រោយយកសាច់មាន់រៀបលើចាន រោយខ្ទឹមបារាំងហើយស្រូបទឹកម៉ាយ៉ូណេសពីលើជាការស្រេច៕






















Account
Security
Favourite Content