ផ្លូវការ! ស៊ូ ស៊ីរីកា ប្រកាសលែងជាតារាចម្រៀងផលិតកម្មថោន ក្រោយជ្រកកោន ៨ ឆ្នាំ

តារា​ចម្រៀង ស៊ូ ស៊ីរីកា បាន​ប្រកាស​ពី​ការ​ចាកចេញ​ពី​ផលិតកម្ម​ថោន​ជា​ផ្លូវការ ក្រោយ​ជ្រកកោន​ទ្រនំ​ចាស់ ៨ ឆ្នាំ បន្ទាប់ពី​ប្រឡង​កម្មវិធី The Voice អំឡុង​ឆ្នាំ ២០១៤។​ បើ​ទោះ​ជា​មិន​ជាប់​ជយលាភី តែ​ ស៊ីរីកា ពិតជា​មាន​ទីផ្សារ​ខ្លាំង ព្រោះ​នាង​អាច​ចូល​​ផលិតកម្ម​ជ្រកកោន​បាន​យ៉ាង​ឆាប់រហ័ស ព្រោះ​សមត្ថភាព និង​ទេពកោសល្យ​ពី​កំណើត។

​​ស៊ូ ស៊ីរីកា បាន​រៀបរាប់​ថា “នាងខ្ញុំ ស៊ូ ស៊ីរីកា សូម​គោពរ​ជម្រាប​សួរ ពុក​ម៉ែ​បង​ប្អូន​អ្នក​គ្រាំទ្រ ទាំងអស់​គ្នា អោយ​បាន​ជ្រាប​ថា នាងខ្ញុំ ស៊ូ ស៊ូ ស៊ីរីកា បាន​ចាកចេញ​ពីផលិតកម្ម ថោន ហើយ“។ ​ក្នុង​សារ​ដែល​ម្ចាស់​បទ “ស្រលាញ់​បង​លើស​ហើយ” បង្ហោះលើ​ហ្វេសប៊ុក​កាលពី​យប់មិញ បាន​​អរគុណ​ម្ចាស់​ផលិតកម្ម និង​ក្រុម​ការងារ​ចាស់​ទាំងអស ដែល​កន្លង​មក​បាន​ជួយ​ជ្រោមជ្រែង សម្រាប់​ពេល ៨ ឆ្នាំ​ដែល​មាន​ឈ្មោះ​ជា​តារា​របស់ ថោន។ ក្នុង​នោះ​នាង​ក៏​បាន​ផ្ដាំផ្ញើ​បន្ថែម​ថា​ ​បងប្អូន​ក្រុម​ការងារ​ទាំងអស់​គ្នា នឹង​សប្បាយ​ចិត្ត ជាមួយ​ការ​សម្រេចចិត្ត​ចាកចេញ​របស់​នាង​។

មិន​ទាន់​បញ្ចប់​ត្រឹម​នេះ​ឡើយ ចៅស្រី​អតីត​តារា​ភាព​យន្ត​ជើង​ចាស់ កែវ​ មន្ថា ដែល​ល្បីល្បាញ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ៦០-៧០ ​ស៊ូ ស៊ីរីកា បាន​បញ្ជាក់​ជា​ចុងក្រោយ​ថា ​មួយ​រយៈ​នេះ​នាង​កំពុង​​រវល់​ជាមួយ​ការងារ​ផ្ទាល់​ខ្លួន​ខ្លះ​ៗ ហើយ​ក៏​កំពុង​តែ​ត្រៀម​នាំ​យក​ស្នាដៃ​ថ្មី​ៗ ដែល​អ្នក​គាំទ្រ កំពុង​តែរង់​ចាំ​ផង​ដែរ ហើយ​ការងារ​ថ្មី​នោះ​ពិតជា​ប្លែក​សម្រាប់​​អ្នក​គាំទ្រ​នាង ក្នុង​ការ​វិល​មក​វិញ​ជា​ថ្មី ក្នុង​ពេល​ឆាប់ៗ​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ ១២ ឆ្នាំ​មុន ស៊ូ ស៊ីរីកា ត្រូវ​បាន​គេ​សង្ស័យ​បាន​ចូល​ផលិតកម្ម​បារមី​ ព្រោះ​កាលនោះ​ វណ្ណដា មាន​ការ​សម្ដែង​នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងពិធី​បិទ​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជាតិ​ជន​ពិការ​លើកទី១ នាង​ក៏​មាន​វត្តមាន​ជា​ក្រុម​ការងារ​របស់ បារមី​ដែរ តែ​ពេល​នោះ​​តារា​ចម្រៀង​រូប​នោះ មិន​ទាន់​បញ្ជាក់​អ្វី​ទាំងអស់៕ ​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម