មកមើល​ព្រះអាទិត្យ​លិច​ នៅ​ជិត​ភ្នំ​ក្រោមកន្លែងនេះ ល្អបំផុត អាចកាត់ស្ត្រេសបានទៀត​

ខេត្ត​សៀមរាប​ក្រៅ​ពី​ប្រាសាទ​ លោកអ្នក​ក៏​អាច​ស្វែងរក​កន្លែង​លំហែ​កាយ​ជា​ច្រើន​ទៀត ដើម្បី​បន្ធូរ​អារម្មណ៍​ស្ត្រេស​ និង​បំបាត់​ភាព​នឿយ​ហត់។ ជាមួយ​គ្នា​នោះ​ដែរ​កន្លែង​លំហែ​មួយ​នេះ មាន​បរិយាកាស​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដោយសារ​នៅ​ទីនោះ​ពោរពេញ​ទៅ​ដោយ​ទេសភាព​វាលស្រែស្រស់​បំព្រង។

ដើម្បីទៅដល់ទីនេះ អ្នកទេសចរត្រូវធ្វើដំណើរប្រមាណកន្លះម៉ោង ពីក្រុងសៀមរាបតាមរយៈផ្លូវកៅស៊ូរាបស្មើ អមសងខាងទៅដោយទេសភាពវាលស្រែខៀវស្រងាត់ និងផ្ទះប្រជាជនស្រុកស្រែជនបទ ឆ្ពោះទៅកាន់ភ្នំក្រោម បន្ទាប់មកអ្នកទេសចរត្រូវធ្វើដំណើរទៅកាន់រមណីយដ្ឋានមួយដែលមានឈ្មោះថា «ខ្ទម​លំហែ​ភ្នំ​ក្រោម» ។

«ខ្ទម​លំហែ​ភ្នំ​ក្រោម» គឺអាហារដ្ឋានមួយដែលមានទីតាំងស្ថិតនៅចំកណ្ដាលវាលស្រែ ស្ថិតនៅជិតភ្នំក្រោម អាចឲ្យអ្នកទេសចរគ្រប់រូបបានលំហែកាយ និងសាកថ្មជីវិតដោយទស្សនាទេសភាពជុំវិញដ៏ស្រស់ស្អាត​ប្រៀបដូចផ្ទាំងគំនូរ។ បរិយាកាស​នៅ​ទីនេះ ​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ទេសភាព​វាល​ស្រែ​ខៀវ​ស្រងាត់ មានផ្កាចម្រុះជាច្រើនប្រភេទ ទេសភាពភ្នំក្រោម ​ខ្យល់​អាកាស​បរិសុទ្ធ​បោក​បក់​រួម​ជាមួយ​ក្លិន​ស្រូវ​ក្រអូប​ឈ្ងុយ ជួយ​ធ្វើ​ឲ្យ​បរិយាកាស​លំហែ ​កាន់​តែមានភាពរ៉ូមិនទិច។ ក្រៅពីនោះ ខ្ទម​លំហែ​ភ្នំ​ក្រោម​ក៏​មាន​កន្លែង​ថត​រូប​ជា​ច្រើនស្ទើរតែគ្រប់ជ្រុង មានកន្លែង​បរិភោគ​អាហារ​យ៉ាង​សម្បូរ​បែប​អាច​ឲ្យអ្នកទេសចរអង្គុយ​មើល​ថ្ងៃ​លិច និង​ទេសភាព​ភ្នំ​ក្រោមពី​ចម្ងាយ​បានយ៉ាងស្រស់ស្អាត។

សម្រាប់អ្នកទេសចរដែលមានបំណងទៅលេងខេត្តសៀមរាប គួរណាតែសាកល្បងទៅលេងទីនេះ និងសាកល្បងជិះកង់លំហែកាយតាមផ្លូវទៅភ្នំក្រោម ដើម្បីទទួលបានបទពិសោធន៍ថ្មី និងបង្កើតបរិយាកាសសប្បាយរីករាយជាមួយមិត្តភ័ក្កិ ឬមនុស្សជាទីស្រឡាញ់របស់អ្នក។ គួរបញ្ជាក់ថាក្រៅការកម្សាន្តនៅក្នុងបរិវេណអាហារដ្ឋាននេះ អ្នកទេសចរក៏អាចចំណាយពេលទស្សនាផ្ទះប្រជាជននៅជិតនោះ ដើម្បីស្វែងយល់អំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេបានផងដែរ៕  

ទំនាក់ទំនង៖​០៨៥ ៧៣៧ ៨៣៧

ទីតាំង៖ ភ្នំ​ក្រោម ខេត្ត​សៀមរាប

ផែនទី៖ https://goo.gl/maps/G9qfTH9AP3SNnH3N7



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ