ផ្លូវចាក់កៅស៊ូរលោងស្រឹល អមសងខាង ដោយដើមឈើធំៗ ចោលម្លប់ត្រឈឹងត្រឈៃ ភ្ញៀវទេសចរគ្រប់រូប ពេលបានធ្វើដំណើរឆ្លងកាត់ម្ដងៗ ទទួលបានអារម្មណ៍ស្រស់ស្រាយ ស្បើយអស់ទុក្ខកង្វល់។ សម្រស់ព្រៃឈើអមសងខាង មិនត្រឹមតែជាទស្សនីយភាពគយគន់មិនឆ្អែតទេ តែបានចោលម្លប់ពេញដងផ្លូវ បាំងពន្លឺព្រះអាទិត្យ ហើយផ្ដល់មកវិញនូវភាពត្រជាក់ត្រជុំ រមនាពេកក្រៃ ហាក់ដូចជាម៉ាស៊ីនត្រជាក់ ដែលបង្កើតឡើងដោយធម្មជាតិ។ អ្វីដែល AMS កំពុងរៀបរាប់នេះ គឺផ្លូវ «វង់តូច» ដ៏ល្បីល្បាញប្រចាំតំបន់អង្គរ។

មុនឆ្ពោះទៅដល់ប្រជុំសំណង់ប្រាសាទល្បីៗ ភ្ញៀវទេសចរតែងជិះឆ្លងកាត់ផ្លូវវង់តូច មិនថាស្ថិតក្នុងរដូវប្រាំង ឬវស្សានោះទេ ទីនេះតែងផ្ដល់នូវសម្រស់ដ៏ស្រស់ត្រកាល។ ក្រៅពីទស្សនាប្រាង្គប្រាសាទ វង់តូច គឺជាគោលដៅដ៏ពេញនិយម សម្រាប់អ្នកទេសចរ ត្រូវតែឆ្លងកាត់ផ្លូវមួយនេះ។ ពិសេសអ្នកជិះកង់ តែងដាក់គោលដៅមកកាន់ផ្លូវ វង់តូច ដើម្បីស្រូបយកថាមពលដ៏បរិសុទ្ធ ចេញពីដើមឈើច្រូងច្រាង ដុះហ៊ុមព័ទ្ធ តាមដងផ្លូវជាច្រើនគីឡូម៉ែត្រ៕
AMS រៀបរាប់ប៉ុននេះចុះ ទុកឱ្យប្រិយមិត្តគយគន់ដោយខ្លួនឯងចុះ៖









រូបភាពដោយ៖ LEA





















































Account
Security
Favourite Content