អណ្ដើកសមុទ្រប្រភេទល្មិចដែលជាប្រភេទកំពុងរងគ្រោះថ្នាក់ ត្រូវបានប្រទះឃើញឡើងមកទម្លាក់ពងកូននៅលើកោះពូលូវ៉ៃដែលជាតំបន់កោះដាច់ស្រយាលមួយរបស់កម្ពុជា។ នេះបើតាមការបង្ហោះនៅលើផេកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

រូបភាព ថតចេញពីក្នុងវីដេអូ
កាលពីពេលថ្មីៗកន្លងទៅនេះអ្នកស្ម័គ្រចិត្តដើរសំបុកអណ្ដើកមកពីគម្រោងអភិរក្សសត្វសមុទ្រ បានប្រទះឃើញអណ្ដើកសមុទ្រញីពេញវ័យប្រភេទល្មិច១ក្បាល ជាប្រភេទកំពុងរងគ្រោះថ្នាក់ (ជិតដាច់ពូជ) បានឡើងមកទម្លាក់ពងកូននៅលើឆ្នេរនៃកោះពូលូវ៉ៃ ភាគនិរតីនៃប្រទេសកម្ពុជា។
បច្ចុប្បន្នអណ្ដើក១ក្បាលនេះបានលែងឱ្យចូលសមុទ្រ និងត្រូវបានកិបស្លាកដោយសុវត្ថិភាពពីអ្នកស្ម័គ្រចិត្តដែលទទួលការបណ្ដុះបណ្ដាលយ៉ាងច្បាស់លាស់ផងដែរ។ គួររម្លឹកដែរថាកាលឆ្នាំ២០២៤ អ្នកស្ម័គ្រចិត្តដើរសំបុកអណ្ដើកក៏ធ្លាប់បានប្រទះឃើញអណ្ដើកប្រភេទនេះម្ដងដែរនៅលើកោះដាច់ស្រយាលមួយនេះ។
គួរឱ្យដឹងដែរថា អណ្តើកសមុទ្រប្រភេទល្មិច (Chelonia mydas) កំពុងទទួលរងការគម្រាមកំហែងពីការនេសាទលើសកម្រិត ការនេសាទបានដោយចៃដន្យ ការបាត់បង់ទីជម្រក ការបំពុល និងបម្រែបម្រួលអាកាសធាតុ៕

រូបភាព ៖ Fauna & Flora – Cambodia Programme

រូបភាព ៖ Sea Turtle Preservation Society
ចុចទីនេះដើម្បីទស្សនាវីដេអូ ៖ https://www.facebook.com/share/v/1HpPByaEqp/




Account
Security
Favourite Content