ទេសភាពអេមខ្លាំង! បើទៅលេងខេត្តកំពត អាចសាកល្បងសម្រាកលម្ហែនៅរីសត​នេះ

កំពត គឺជាខេត្តមួយដែលសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិចម្រុះជាច្រើនដូចជា សមុទ្រ ស្ទឹង ភ្នំ ​សត្វព្រៃ និងធនធានធម្មជាតិព្រៃឈើ។ រីឯកន្លែងស្នាក់ដូចជារីសត homestay និងសណ្ឋាគារជាច្រើនក៏កំពុងតែរីកសុះសាយគួរឲ្យកត់សម្គាល់។ កត្តាទាំងនេះហើយដែលធ្វើឲ្យមនុស្សម្នា​​ច្រើនឡើងចូលចិត្ត និងជ្រើសរើសយកខេត្តកំពតជាកន្លែងលម្ហែកាយនៅក្នុងថ្ងៃចុងសប្ដាហ៍ ឬថ្ងៃសម្រាកនានា។

សម្រាប់ប្រិយមិត្ត អ្នកទេសចរទាំងឡាយដែលលចូលចិត្តលម្ហែកាយជាមួយធម្មជាតិព្រៃភ្នំ AMS សូមណែនាំរីសតមួយកន្លែងដែលមានទេសភាពស្អាត និងមានធម្មជាតិស្រស់បំព្រងស្ថិតនៅជុំវិញ។ រីសតនេះមានឈ្មោះថា «East Resort – អ៊ីស្ត រីសត» មានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ ៣ ជាប់ជើងភ្នំបូកគោ ខេត្តកំពត។ អ្វីដែលធ្វើឲ្យរីសតមួយនេះមានលក្ខណៈពិសេសនោះគឺ ទេសភាពព័ទ្ធជុំវិញមានពណ៌ខៀវស្រងាត់ឮតែសំឡេងសត្វយំគួរ​ជាទីរំសាយអារម្មណ៍។

ក្រឡេកទៅមើលទេសភាពក្នុងរីសតវិញ មានលក្ខណៈប្រណិត មានផ្ទះស្នាក់នៅដាច់ដោយឡែក និងពោរពេញទៅដោយផាសុខភាព ទំនុកចិត្ត ស្រស់ស្រាយជាមួយខ្យល់អាកាសបរិសុទ្ធ ដែលពិតជាស័ក្តិសមសម្រាប់ការរំសាយស្ត្រេស សាកថ្មជីវិត និងបំបាត់ភាពនឿយហត់។ នៅទីនេះភ្ញៀវទេសចរអាចសម្រាកលម្ហែកាយ អង្គុយទទួលទានម្ហូបអាហារជាមួយក្រុមគ្រួសារ និងគយគន់ទេសភាពថ្ងៃលិចដ៏ស្រស់ស្អាត ជាមួយទេសភាពភ្នំបូកគោ ទឹកធ្លាក់ ខ្យល់ត្រជាក់បរិសុទ្ធ មានផាសុខភាពជាមួយពេលវេលាដែលមានសេខក្ដីសុខនិង មិនអាចបំភ្លេចបានជាមួយមនុស្សជាទីស្រលាញ់ផងដែរ។

ក្រៅពីការសប្បាយរីករាយដែលទទួលបានពីដំណើរកម្សាន្ត អ្នកទេសចរនឹងទទួលបាននូវចំណេះដឹងថ្មីៗទាក់ទងជាមួយនិងធម្មជាតិក្បែររីសតនេះ ថតរូបអានុស្សាវរីយ៍ និងបានស្រូបក្លិនដ៏បរិសុទ្ធពីព្រៃឈើផងដែរ។ នៅទីនេះក៏មានភោជនីយអាហារមួយដែលអាចឲ្យភ្ញៀវទេសចរបានអង្គុយទទួលទានអាហារជួបជុំគ្នា គយគន់ទេសភាពជាមួយមនុស្សជាទីស្រឡាញ់បានយ៉ាងរីករាយ។ សម្រាប់ព័ត៌មានក្នុងការកក់បន្ទប់សូមទំនាក់ទំនងមកកាន់៖ 086 990 996/ 085 990 996៕

រូបថត៖ ប្រភព East Resort

ទីតាំង៖ https://goo.gl/maps/cuAJK8BEPbG29EtT6



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​