«បាយមាន់ វត្តពោធិលង្កា» ល្បីឆ្ងាញ់ មួយព្រឹកលក់​អស់ ៥០០ ចាន

នៅ​កណ្ដាល​ក្រុង​សៀមរាប គេ​ឃើញ​មាន​មនុស្ស​ឈរ​ចាំ​ខ្ចប់ និង​អង្គុយ​ញ៉ាំ​ត្រៀបត្រា ក្នុង​ហាង​បាយ​ព្រឹក​មួយ​ដែល​គេ​និយម​ហៅ​ថា «បាយ​មាន់ វត្ត​ពោធិ​លង្កា»។ នៅ​ទីនោះ​មាន​លក់​បាយ​សាច់​មាន់​ចៀន និង​ស្ងោរ ១ ចាន តម្លៃ​ត្រឹម​តែ ៦ ០០០ រៀល​ប៉ុណ្ណោះ ហើយ​អាច​ជ្រើសរើស​សាច់​ភ្លៅ ស្លាប ឬ​ទ្រូង តាម​ចំណូលចិត្ត។ សាច់​ផ្នែក​ណា ក៏​ត្រូវ​បាន​ចៀន​យ៉ាង​ស្រួយ​ឆ្ងាញ់​ដែរ! ញ៉ាំ​អម​ជាមួយ​នឹង​ទឹក​ត្រី​បុក​ប្រចាំ​ហាង រសជាតិ​រឹតតែ​ពិសេស។

អ្វី​ដែល​ទាក់​ចិត្ត​អ្នក​ញ៉ាំ ជា​រសជាតិ​សាច់​មាន់ ដែល​ប្លែក​ពី​គេ មិន​ជាប់​ខ្លាញ់​ច្រើន​ជា​ហេតុ​មិន​ធ្វើឱ្យ​ឆាប់​ទ្រលាន់ ហើយ​ចៀន​បាន​ល្អ មិន​ស្វិត​ពេក​មិន​ផុយ​ពេក។ និយាយ​ពី​បរិមាណ​សាច់​វិញ គឺ​ល្មម​សម្រាប់​បាយ ១ ចាន​តែ​ម្ដង តែ​បើ​ចង់​ញ៉ាំ​ឌុប អាច​ថែម​បាយ​ស​១​ចាន​ទៀត​បង្ហើយ​ជាមួយ​នឹង​សាច់​ក៏​បាន​ដែរ។ អ្នក​ខ្លះ​ជាប់​ចិត្ត​នឹង​ទឹក​ស្រូប​ពី​លើ​បាយ ដែល​បន្ថែម​រសជាតិ​ថែម​មួយ​កម្រិត​ទៀត។

សម្រាប់​អ្នក​អត់​ចង់​ញ៉ាំ​សាច់​ចៀន អាច​កុម្ម៉ង់​យក​សាច់​មាន់​ស្ងោរ​បាន តែ​ទាល់​តែ​ប្រញាប់​ទៅ​បន្តិច ព្រោះ​មិន​សូវ​មាន​ច្រើន​ឡើយ។ «បាយ​មាន់ វត្ត​ពោធិ​លង្កា» ចាប់​បើក​ពី​តាំង​ពី​ម៉ោង ៥ ព្រឹក រហូត​លក់​អស់​ដល់​ទៅ ៥០០ ចាន ដែល​ជា​ទូទៅ​មិន​ដល់​ម៉ោង ១១ ព្រឹក​ឡើយ អ៊ីចឹង​ហើយ បើ​ចង់​សាក​រសជាតិ កុំ​បង្អង់​យូរ​ពេក​ណា៎!

ទីតាំង ៖ https://goo.gl/maps/3kCCwoNq7RB5nRMj6



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម