ចុងសប្ដាហ៍​បបួលមនុស្សជាទីស្រលាញ់ ទៅបោះតង់នៅគិរីរម្យ​ កន្លែងនេះលេងម្ដង!

ចំណាយពេលជិះម៉ូតូតែបន្តិចពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់គិរីរម្យក្នុងគោលដៅរួមគ្នាតែមួយជាមួយដៃគូ ឬមនុស្សជាទីស្រលាញ់របស់យើង សាកស្រមៃមើលថា តើអ្នកនឹងមានក្ដីសុខខ្លាំងប៉ុណ្ណា? ដូចប្រិយមិត្តទាំងអស់គ្នាបានដឹងស្រាប់ហើយថាគិរីរម្យ គឺតំបន់មួយដែលមានព្រៃឈើច្រើន និងមានទេសភាពស្អាតស្ទើរតែគ្រប់ជ្រុង ដូច្នេះហើយភ្ញៀវទេសចរជាច្រើនចូលចិត្តបបួលគ្នាទៅសម្រាកលំហែកាយនៅទីនេះជារៀងរាល់ថ្ងៃសម្រាក ឬ​ចុងសប្ដាហ៍។ ដោយឡែកថ្ងៃនេះ AMS Infotainment មានកន្លែងបន្ធូរស្ត្រេស កន្លែងថ្មីមកណែនាំដល់ប្រិយមិត្តដែលចូលចិត្តកម្សាន្តអារម្មណ៍តាមរយៈការបោះតង់ឲ្យបានស្គាល់ និងសាកល្បងម្ដង។ កន្លែងនេះមានឈ្មោះថា «ឧទ្យានបោះតង់» ឬ​ Camping Park។

«ឧទ្យានបោះតង់ ឬ Camping Park» គឺជាឧទ្យានលំហែកាយមួយដែលមានទីតាំងនៅលើភ្នំគិរីរម្យ មានទេសភាពស្រស់ត្រកាល ខ្យល់អាកាសបរិសុទ្ធ និងមានកន្លែងថតរូបលេងយ៉ាងសម្បូរបែប។ ថ្វីត្បិតតែឧទ្យានបោះតង់នេះទើបតែបានបើកដំណើរការនៅក្នុងខែកុម្ភៈនេះក្ដី ប៉ុន្តែឧទ្យានលំហែកាយមួយកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកដែលចូលចិត្តបោះតង់ និងចូលចិត្តធម្មជាតិឲ្យចូលមកទស្សនាជារឿយៗ។ អ្វីដែលធ្វើឲ្យភ្ញៀវទេសចរជាច្រើនចាប់អារម្មណ៍ Camping park គឺនៅទីនេះជាទីកន្លែងមនោរម្យមួយដែលមានទេសភាពស្អាត ទីតាំងខ្ពស់អាចមើលឃើញទេសភាពព្រៃឈើដាច់កន្ទុយភ្នែក មានដើមឈើខ្ពស់ៗជាម្លប់ត្រឈឹងត្រឈៃ ខ្យល់អាកាសល្អ អាកាសធាតុត្រជាក់ និងមានការរៀបចំកន្លែងដ៏គួរឲ្យទាក់ទាញស័ក្តិសមជាកន្លែងបន្ធូរស្ត្រេសយ៉ាងមានប្រសិទ្ធភាព។

នៅលើឧទ្យានបោះតង់មួយនេះ អ្នកទេសចរអាចសម្រាកលំហែយ៉ាងមានក្ដីសុខជាមួយបរិយាកាសធម្មជាតិ កន្លែងគេង private ដែលរៀបចំដាច់ដោយឡែកពីគ្នា ឬអាចបោះតង់ជាក្រុម ហើយចំណាយពេលវេលាសប្បាយជាមួយគ្នាក្នុងឧទ្យានដ៏ស្រស់ស្អាតមួយនេះបានយ៉ាងរីករាយ។ នាពេលព្រឹក អ្នកទេសចរនឹងបានរីករាយជាមួយបរិយាកាសចុះអាប់ដែលមានទឹកសន្សើមធ្លាក់ត្រជាក់ស្រឹប ជួយបង្កើតបរិយាកាសលំហែរបស់ភ្ញៀវទេសចរឲ្យកាន់តែមានភាពរ៉ូមិនទិច។ ពេលនោះហើយ គឺជាពេលដែលអ្នកទេសចរមានឱកាសនៅក្នុងការផ្ដិតយករូបភាពជាច្រើន និងស្របពេលជាមួយគ្នានោះព្រះអាទិត្យក៏ចាប់ផ្ដើមបញ្ចេញពន្លឺពណ៌មាស​ចាំង​មក​ប៉ះ ស្បែក ជួយដាស់ស្មារតីអ្នកទេសចរទាំងឡាយឲ្យស្រស់ស្រាយ និងរំសាយពីទុក្ខកង្វល់នានា។

នាពេលល្ងាចអ្នកទេសចរអាចចំណាយពេលរយៈពេលខ្លីនៅក្នុងការទស្សនាថ្ងៃលិចដែលមានពន្លឺពណ៌ភ្លឺចែងចាំងទៅលើព្រៃឈើយ៉ាងត្រៀបត្រា ហើយក៏ចាប់ផ្ដើមលិចបាត់ពីភពផែនដីសន្សឹមៗគួរឲ្យគន់។ វេលានោះហើយ គឺជាពេលវេលាដ៏ល្អសម្រាប់បន្ថែមរសជាតិនៃដំណើរកម្សាន្តរបស់ភ្ញៀវទេសចរឲ្យកាន់តែសប្បាយរីករាយ។ នៅពេលដែលព្រះអាទិត្យចាប់ផ្ដើមលិចបាត់ទៅ បន្សល់ទុកនូវភាពងងឹតសូន្យឈឹង ភ្លើងពណ៌នៅក្នុងឧទ្យានក៏ចាប់ផ្ដើមភ្លឺឡើងពាសពេញឧទ្យាន។ រីឯអ្នកទេសចរក៏ចាប់ផ្ដើមធ្វើសកម្មភាពកម្សាន្តបន្តជាមួយមិត្តរួមក្រុម ឬមនុស្សជាទីស្រឡាញ់ដោយចាប់ផ្ដើមបង្កាត់ភ្លើងអាំងសាច់ និងជជែកគ្នាលេងមិនខ្វល់ពីទុក្ខកង្វល់ឡើយ៕

ទំនាក់ទំនង៖ 078 600 012

ទីតាំង៖ https://goo.gl/maps/Eh9bUVoV6uC21oNG8



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨