មិនមែនគ្រាន់ជុំគ្នាជិះឡានទំនើបដើរលេង តែកម្ពុជាចំណេញមិនស្ទើរ ក្នុងនាមជាម្ចាស់ផ្ទះ GUMBALL 3000

ព្រឹត្តិការណ៍ប្រមូលផ្ដុំរថយន្តទំនើបៗលំដាប់សេដ្ឋី GUMBALL 3000​ ដែលបានធ្វើដំណើរជួបជុំគ្នាជុំវិញពិភពលោក ពេលនេះបានមកដល់ប្រទេសកម្ពុជាហើយ។ នេះជាឱកាសដ៏វិសេសវិសាលមួយសម្រាប់កម្ពុជា ដែលទទួលបានសិទ្ធិដ៏ពិសេសក្នុងនាមជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ដ៏ធំនេះ។ យ៉ាងណាមិញ នៅតែមានមហាជនជាច្រើន នៅមិនទាន់យល់ថា តើអ្វីទៅជា GUMBALL 3000? ហើយកម្ពុជា ទទួលបានប្រយោជន៍​អ្វីខ្លះពីព្រឹត្តិការណ៍មួយនេះ?

ក្រោមការសហការរវាងក្រុមហ៊ុនលំដាប់ប្រទេស ជីប ម៉ុង គ្រុប និងក្រសួងទេសចរណ៍ ព្រមទាំងមានការចូលរួមពីបណ្ដាញផ្សព្វផ្សាយធំៗក្នុងស្រុក ព្រឹត្តិការណ៍ GUMBALL 3000 បានផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា។ ជាពិសេស គឺវិស័យទេសចរណ៍តែម្ដង។

ព្រឹត្តិការណ៍ដ៏ធំ មានដើមកំណើតតាំងពីឆ្នាំ ១៩៩៩ ដោយសហគ្រិនជនជាតិអង់គ្លេស Maximillion Cooper មិនមែនគ្រាន់តែប្រជុំគ្នា ដើម្បីបង្អួតឡានទំនើបៗនោះទេ តែព្រឹត្តិការណ៍នេះ បានចូលរួមចំណែកដ៏សំខាន់មួយ ជួយផ្សព្វ​ផ្សាយ​ពីប្រទេស ដែលធ្វើជាម្ចាស់ផ្ទះ។ ក្នុងនោះដែរសារប្រយោជន៍សំខាន់ៗដែលកម្ពុជា ទទួលបាននោះរួមមាន៖

១.សកម្មភាពស​ប្បុរសធម៌

កម្មវិធីនេះនឹងមានការចូលរួមពីសំណាក់បុគ្គលល្បីៗ ដូចជា YouTuber អ្នកចម្រៀង អ្នកជំនួញ ម្ចាស់ក្រុមហ៊ុនធំៗ ទាំងក្នុង និងក្រៅប្រទេស។ ក្រៅពីការចូលរួមជាមួយរថយន្តទំនើបៗរបស់ពួកគេ ក៏នឹងមានការបរិច្ចាគថវិកាជាច្រើន ដើម្បីជួយទៅដល់មន្ទីរពេទ្យកុមារអង្គរ។ ម្ចាស់រថយន្តទំនើបៗមិនតិចជាង ៥០០ គ្រឿងទេ ដែលនឹងបរិច្ចាគថវិការាប់រយដុល្លារទៅកាន់មន្ទីរពេទ្យកុមារអង្គរ។

២.ជំរុញវិស័យទេសចរណ៍

តាមរយៈការចូលរួមពីសំណាក់បុគ្គលល្បីៗលើពិភពលោក ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា នឹងនាំឱ្យបណ្ដាញសារព័ត៌មានធំៗ បណ្ដាញផ្សព្វផ្សាយសង្គមនានា នឹងចាប់អារម្មណ៍ ហើយផ្សព្វផ្សាយពីប្រទេសកម្ពុជាទៅកាន់ពិភពលោក។ ជាក់ស្ដែង ការប្រមូលផ្ដុំរថយន្តទំនើបៗ Super car, Sport car នៅតាមតំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា នឹងនាំឱ្យបរទេសកាន់តែស្គាល់ប្រទេសកម្ពុជា។ ជាពិសេសការចតរថយន្តទំនើបៗច្រើនបំផុត នៅមុខប្រាសាទអង្គរ ដែលមិនធ្លាប់មានពីមុន ដែលរូបភាពនេះនឹងទាក់ទាញការចាប់អារម្មណ៍ខ្លាំង។ រូបភាព និងវីដេអូនានា នឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈម្ចាស់រថយន្តដែលបានចូលរួម និងបណ្ដាញផ្សព្វផ្សាយនានា។ ការចតរថយន្តទំនើបៗច្រើនបំផុតនៅបរិវេណប្រាសាទអង្គរនេះដែរ នឹងឈានទៅដល់ការបំបែកកំណត់ត្រាពិភពលោកទៀតផង។

៣.ចំណេញដល់វិស័យសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍ដ៏ធំមួយនេះ នឹងប្រមូលផ្ដុំសុទ្ធតែអ្នកជំនួញធំៗ តារាល្បីៗ មកពីជុំវិញពិភពលោក ធ្វើដំណើរមកកាន់កម្ពុជា ដែលពួកគេនឹងមកចាយលុយក្នុងប្រទេសកម្ពុជា។ អ្នកទទួលបានប្រយោជន៍ គឺប្រជាជន តាមរយៈសេវាបដិសណ្ឋារកិច្ច ម្ហូបអាហារ ការស្នាក់នៅជាដើម។ នេះក៏ជាចំណែកមួយបង្កើតចំណូលសម្រាប់ប្រជាជន តាមរយៈការធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា ពីសំណាក់ម្ចាស់រថយន្តទំនើបៗមិនតិចជាង ៥០០គ្រឿងទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *