ប្រទេសកម្ពុជាឈរនៅលំដាប់លេខរៀងទី១ ជាកន្លែងមើលថ្ងៃរះស្អាតបំផុត ក្នុងចំណោម ៧២ ប្រទេសនៅលើពិភពលោក។ នេះបើតាមការប្រមូលទិន្នន័យនៃការស្វែងរកទីតាំងថ្ងៃរះស្អាតបំផុតជុំវិញពិភពលោករបស់ Mornings.co.uk។

ទិន្នន័យខាងលើបានបង្ហាញថា ប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជាបានឈរនៅលំដាប់ថ្នាក់លេខ១ ជាកន្លែងមើលថ្ងៃរះស្អាតបំផុត ក្នុងចំណោមទីតាំងផ្សេងគ្នាក្នុងប្រទេសក្នុងតំបន់អាស៊ី៩ ដែលមានដូចជាប្រទេសឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, វៀតណាម, ម៉ាឡេស៊ី, ឡាវ, ហ្វីលីពីន, ថៃ និងសិង្ហបុរី។ តាមរយៈការស្វែងរកពាក្យគន្លឹះ ថ្ងៃរះ នៅក្នុង៧២ប្រទេស ជុំវិញពិភពលោកបានបង្ហាញនូវចំនួនអ្នកដែលបាន Mention ប្រទេសកម្ពុជារហូតដល់ទៅខ្ទង់ម៉ឺន។ គួរឱ្យដឹងដែរថាចំនួនអ្នកដែលបាន Mention ប្រាសាទអង្គរវត្ត ប្រទេសកម្ពុជាជាកន្លែងមើលថ្ងៃរះស្អាតបំផុតមានចំនួន ១០ ៤០៤ នាក់។

ឆ្លងតាមការស្រាវជ្រាវបានបង្ហាញទៀតថា ក្នុងចំណោម ៧២ ប្រទេស កម្ពុជាបានឈរនៅលំដាប់លេខរៀងទី១ ដែលមានប្រាសាទអង្គរវត្ត ក្នុងទឹកដីនៃខេត្តសៀមរាប គឺជាកន្លែងគយគន់ថ្ងៃរះស្អាតបំផុត ខណៈ ឧទ្យានជាតិ Murchison Falls ក្នុងប្រទេសអ៊ូហ្គាន់ដា ឈរនៅលំដាប់លេខរៀងទី៧២៕
ប្រភពរូបភាព ៖ Lim Roma























































Account
Security
Favourite Content