ចាំបាច់ទៅណាឆ្ងាយ ត្រឹមកោះនរាក៏អាចផឹកកាហ្វេ គយគន់ទេសភាពមាត់ទន្លេ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ខ្យល់ត្រជាក់រហឹមបានដែរ។ ចាំកាល់ទៀត បបួលមិត្តភ័ក្ដិដៃគូដៃកង់ ឱ្យអស់មក ថ្ងៃសៅរ៌-អាទិត្យ សប្តាហ៌នេះ ជួបជុំគ្នា ផឹកកាហ្វេកាត់ស្ត្រេស សាកថ្មជីវិតឱ្យខ្លួនឯងម្តងមើល៌ ដោយមិនចាំបាច់ទៅណាឆ្ងាយ។
ហាងកាហ្វេទំនើបមួយកន្លែង កំពុងមានវត្តមានលើតំបន់កោះនរា កំពុងទាក់ចិត្ត ទាក់ភ្នែក ទាក់អារម្មណ៌អ្នកដែលបានឃើញឱ្យជ្រួលច្របល់ mention មិត្តភ័ក្ដិព្រោងព្រៀត បបួលគ្នាទៅលេង ទៅថតរូប និងលំហែអារម្មណ៌ថ្ងៃសម្រាកចុងសប្តាហ៌។ មកសាកក្រេបរសជាតិកាហ្វេ ក្លែមជាមួយទេសភាពមាត់ទន្លេជាយក្រុងភ្នំពេញម្តង ថាមានភាពស្រស់ស្រាយកម្រិតណា។
រូបភាព៖ ពនេចរ
Brown កោះនរា ជាហាងកាហ្វេដែលមានការរៀបចំជាលក្ខណៈកញ្ចក់នៅផ្ទៃខាងក្រៅដែលអាចមើលឆ្លុះអ្នកឆុងកាហ្វេនៅខាងក្នុង និងសម្រស់ហាងទាំងមូល។ មិនតែប៉ុណ្ណោះ កន្លែងចតឡានម៉ូតូសងខាងផ្លូវក៏ធំទូលាយល្អ ចាំដល់ណាទៀត All in one ហើយ ទៅសាកឱ្យបានមុនគេទៅ៕