[កំណត់ហេតុស្នេហ៍] ចូលចិត្តមួយណាឱ្យប្រាកដ? កាហ្វេ ឬអ្នកឆុងកាហ្វេ?

ធ្លាប់​អត់? លួច​ចូលចិត្ត​អ្នក​ឆុង​កាហ្វេ ហើយ​តែងតែ​ប្រាថ្នា​ចង់​ឃើញ​មុខ​គេ​រាល់ថ្ងៃ? មានតែ​អ្នក​ធ្លាប់​ឆ្លង​កាត់​ផ្ទាល់ ទើប​យល់​អារម្មណ៍​មួយ​នេះ​ច្បាស់! អារម្មណ៍​រំភើប ពេល​ឃើញ​មុខ​គេ…អារម្មណ៍​ញាប់ញ័រ ពេល​ឃើញ​គេ​ញញឹម​ម្តងៗ…អារម្មណ៍​ស្រស់​បំព្រង ពេល​បាន​និយាយ​ជាមួយ​គេ…។

Barista ក្នុង​ចិត្ត​ខ្ញុំ​ធ្វើការ​នៅ​ហាង​កាហ្វេ​ល្បី​ឈ្មោះ​មួយ ហើយ​ឈ្មោះ​គេ​ផ្តើម​ដោយ​អក្សរ O ដូច​ភ្នែក​របស់​គេ​អញ្ចឹង! ឡើង​មូល​ក្រឡង់​សែន​មាន​មន្ត​ស្នេហ៍ បែប​ប្រាប់​មិនត្រូវ។ O ជា​មនុស្ស​រួសរាយ ហើយ​ចូលចិត្ត​គិត​វិជ្ជមាន។

និយាយ​ទៅ…ដូច​មិន​ធ្លាប់​ឃើញ​ទឹក​មុខ​សោកសៅ​របស់​គេ​ឡើយ! ថ្ងៃណា​ក៏​ញញឹម ថ្ងៃ​ណា​ក៏​សើច​សប្បាយ​ដែរ ទោះបី​គេ​មិន​សូវ​និយាយ​ច្រើន តែ​ស្នាម​ញញឹម​ថ្ពាល់​ខួច​គេ ល្មម​នឹង​ធ្វើ​ឱ្យ​ពិភពលោក​របស់​ខ្ញុំ​ប្រែ​ជា​ស្រស់​បំព្រង​ភ្លាម​ៗ​មួយ​រំពេច។

ជា Barista ជាមួយ​អៀម​ពណ៌​សូកូឡា ពាក់​ជាមួយ​អាវ​ណា​ក៏​មើល​ទៅ​សម​នឹង​រាង​របស់​គេ​ដែរ។ ឯ​សក់​វិញ រាង​រួញ​តិច​ៗ​ប្រវែង​ខ្លី​ត្រឹម​ក ច្រើនតែ​ត្រូវ​បាន​ចង​ពាក់​កណ្តាល​ឡើង​លើ លម្អ​ដោយ​បូ​ក្រណាត់​ពណ៌​ស។ ជា​អត្តសញ្ញាណ​ដែល​ខ្ញុំ​ចាំ​ក្នុង​ចិត្ត​តាំង​ពី​ថ្ងៃ​ដែល​បាន​ជួប​គេ​ដំបូង​ម្ល៉េះ។

«សួស្តី​បង!​ ត្រូវការ​កុម្ម៉ង់​អី​ដែរ?» នេះ​ជា​ឃ្លា​ទី​មួយ និង​ជា​សម្ភី​ដ៏​ស្រទន់ ដែល​ខ្ញុំ​ស្តាប់​ឮ​ចេញ​ពី​មាត់​របស់ O ហើយ​ព្រោះ​តែ​គេ…ខ្ញុំ​បាន​ចាប់ផ្តើម​ចង់​សាក​រសជាតិ​កាហ្វេ​ជា​លើក​ទី​មួយ តាម​ការ​ណែនាំ​ពី​ប្រភេទ និង​រសជាតិ​ផ្សេង​ៗ ដែល​ត្រូវ​នឹង​ចំណូលចិត្ត​របស់​ខ្ញុំ។ ពិត​ជា​មាន​អារម្មណ៍​កក់ក្តៅ ដែល​គេ​នៅ​ចាំ​ការ​កុម្ម៉ង់​របស់​ខ្ញុំ!!!

បើ​តាម​ខ្ញុំ​ដឹង O មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ហើយ​ជាមួយ​នឹង​គ្រាប់​កាហ្វេ និង​ការ​ឆុង​កាហ្វេ​នេះ។ មិនដឹង​ថា​មកពី​បែប​ហ្នឹង ឬ​មក​ពី​ចិត្ត​ខ្ញុំ កាហ្វេ​ដែល​អ្នក​ឆុង​ផ្សេង ខ្ញុំ​ញ៉ាំ​មិន​ត្រូវ​មាត់​សោះ។ អញ្ចឹង​ហើយ ថ្ងៃណា​ដែល O ត្រូវ Day off ខ្ញុំ​បាន​ត្រឹមតែ​ទៅ​ខ្ចប់​ផាសិន​សូដា ឬ​ភេសជ្ជៈ​ផ្សេង​ហើយ​ចេញ​ទៅ​ក្រៅ​វិញ។

បើ​បែប​នេះ…តើ​ខ្ញុំ​ចូលចិត្ត​កាហ្វេ​នៅ​ហាង​របស់ O ឬ​ក៏​ចូលចិត្ត O ឱ្យ​ប្រាកដ​ទៅ?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ