ភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាប តែងប៉ងទៅកាន់ប្រាសាទ អង្គរ និងបន្ទាប់មកឆ្ពោះ ទៅកាន់ប្រាសាទបាយ័ន ដែលជាគោលដៅទេសចរណ៍ចម្បង មុនបន្តដំណើរទៅកាន់ប្រាសាទផ្សេងៗទៀត។ យ៉ាងណាមិញ បើបានទៅដល់ប្រាសាទបាយ័នហើយ មិនគួររំលងប្រាសាទមួយនៅក្បែរនោះ គឺពិតជាស្អាតខ្លាំង ថែមទាំងមានស្ពានសម្រាប់ទេសចរ ដើរគយគន់ ថតរូបលេងកម្សាន្តទៀតផង។
បើតាមរូបភាពមួយចំនួន ផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកផេក ដើររក-Derrork បានបង្ហាញពីទិដ្ឋភាពដ៏ស្រស់ត្រកាល នៃប្រាសាទ បាពួន (បាភួន) ដែលនៅមិនឆ្ងាយគ្នាប៉ុន្មានពីប្រាសាទបាយ័ន។
តាមវីគីភីឌា ប្រាសាទមួយនេះ មានទីតាំងស្ថិតនៅផ្លូវចូលទៅកាន់ទ្វារដីឆ្នាំង ស្ថិតនៅបន្ទាប់ពីប្រាសាទបាយ័ន និងក្បែរព្រះពន្លាជល់ដំរី។ ដើរឆ្លងកាត់ចេញពីប្រាសាទបាយ័នបន្តិចឆ្ពោះទៅទិសខាងជើងស្ថិតនៅខាងឆ្វេងដៃមានរូងរូបសំណាក់ព្រះពុទ្ធដល់ធំមួយ ហើយបើយើងដើរឆ្ពោះទៅទិសខាងជើងចម្ងាយប្រហែលបួនដប់ម៉ែត្រទីនោះ យើងឃើញមានបំណែកថ្មយ៉ាងច្រើនអនេករាយពាសពេញផ្លូវឆ្ពោះទៅកាន់ប្រាសាទបាពួន។ បើយើងទស្សនាប្រាសាទបាពួនពីទិសខាងកើតដោយឡើងពីទីលានខាងមុខយើងនឹងឃើញផ្លួវតភ្ជាប់ពីព្រលានខាងមុខសំដៅទៅកានើខឿនរបស់ប្រាសាទជាទម្រង់ស្ពាន់ផ្លូវចូល៕
ទស្សនាទិដ្ឋភាពប្រាសាទបាពួនដោយ ទំព័រហ្វេសប៊ុកផេក ដើររក-Derrork ៖