តារាចម្រៀង២រូបប្រចាំផលិតកម្ម រស្មីហង្សាមាស គឺ ឆន សុវណ្ណារាជ និង ឈិន ម៉ានិច្ច ពេលនេះកំពុងស្ថិតនៅលើទឹកដីប្រទេសកាណាដា ដើម្បីច្រៀងសម្ដែងជូនបងប្អូនខ្មែរនៅទីនោះស្តាប់ និងចូលរួមរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយអំឡុងពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងចូលរមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។


តាមការបង្ហោះរបស់ ម្ចាស់បទ «១ខែ១០ថ្ងៃ» បានឱ្យដឹងថា លោក និងតារាចម្រៀងរូបស្រស់ ឈិន ម៉ានិច្ច មាន Tour Concert នៅប្រទេសកាណាដា រយៈពេល ១ ខែកន្លះ រាប់ចាប់ពីដើមខែតុលានេះតទៅ។

តួយ៉ាង កាលពីយប់ថ្ងៃទី៧ ខែតុលាកន្លងទៅ លោក និង ម៉ានិច្ច បានឡើងសម្តែង Show ទី១ នៅ Tong Por Restaurant នៅ Montreal ប្រទេសកាណាដា ដែលរាត្រីនោះមានបងប្អូនខ្មែររស់នៅទីនោះជាច្រើនបានមកចូលរួមរាំលេងកម្សាន្តយ៉ាងច្រើនកុះករ ញ៉ាំងឱ្យរាត្រីដំបូងនៃការសម្ដែង ពោរពេញដោយភាពសប្បាយរីករាយ ជាអនុស្សាវរីយ៍ដ៏ល្អៗសម្រាប់ Tour Concert មួយនេះ។





គ្រាន់តែចប់ការសម្តែងនេះភ្លាម សុវណ្ណារាជ បានបង្ហោះសារឡើងថា «អរគុណខ្លាំងណាស់សំរាប់យប់មិញបងប្អូនអ្នក Montreal កាណាដាកាលពី យប់មិញ អរគុណគ្រប់យ៉ាង ជួបគ្នាម្តងទៀតថ្ងៃទី21 ខែនេះណាបាទ»។
ក្នុងឱកាសចេញទៅសម្តែងនៅ កាណាដា លើកនេះ តារាចម្រៀងប្រុសស្រីទាំង២ ក៏ឆ្លៀតពេលដើរលេងកម្សាន្ត ទិញអីវ៉ាន់ និងញ៉ាំអាហារឆ្ងាញ់ៗលើទឹកដីស៊ីវិល័យនោះផងដែរ។ សម្រាប់ព័ត៌មានលម្អិតពីកម្មវីធី Tour Concert នៅឯនាយសមុទ្ររបស់ ឆន សុវណ្ណារាជ និង ឈិន ម៉ានិច្ច លោកអ្នកអាចតាមដានលើទំព័រហ្វេសប៊ុកផ្លូវការរសបស់តារាចម្រៀងទាំងពីររូប៕


























































Account
Security
Favourite Content