មហោស្រពសិល្បៈទីក្រុង «ស្អាត» លើកទី៣ វិលត្រលប់មកវិញហើយ!

យោងតាមការប្រកាសរបស់ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង កាលពីថ្ងៃអាទិត្យទី ២១ ខែឩសភា ឆ្នាំ២០២៣ បានឱ្យដឹងថាមហោស្រពសិល្បៈទីក្រុង «ស្អាត» ឆ្នាំ២០២៣ នឹងវិលត្រលប់មកវិញនៅថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា អង្គការហ្វាពន្លឺសិល្បៈបាត់ដំបង នឹងរៀបចំមហោស្រពសិល្បៈទីក្រុង “ស្អាត” ឆ្នាំ២០២៣ ដែលមហោស្រពនេះ ត្រូវបានធ្វើឡើងរៀងរាល់ពីរឆ្នាំម្ដង ធ្វើការបង្ហាញ​ជូន​សាធារណជន នូវទម្រង់សិល្បៈទីក្រុងផ្សេងៗ ដែលក្នុងនោះរួមទាំងរបាំហ៊ីបហប់ ​និងគំនូរបែបសិល្បៈលើជញ្ជាំង។

ឆ្នាំ ២០២៣ នេះគឺជាឆ្នាំទី៣នៃមហោស្រព បន្ទាប់ពីការចាប់ផ្ដើមដំបូងកាលពីឆ្នាំ ២០១៨ នៅក្នុងបរិវេណហ្វារពន្លឺសិល្បៈ និងក្នុងកម្រិតទូទាំងក្រុងក្នុងឆ្នាំ ២០១៩។ បន្ទាប់ពីការខកខានមិនបានធ្វើកាលពីឆ្នាំ ២០២១ ដោយសាររោគរាតត្បាត កូវីត-១៩ មហោស្រពសិល្បៈទីក្រុង “ស្អាត” នឹងវិលត្រឡប់មកវិញនៅក្នុងខែមិថុនានេះ ដោយមានសកម្មភាពជាច្រើនក្នុងមួយសប្ដាហ៍ពេញ ដោយរួមជាមួយនឹងការដង្ហែក្បួនសិល្បៈ និងការប្រគុំតន្រ្តីនាថ្ងៃចុងក្រោយផងដែរ។

 មហោស្រពមានគោលបំណងក្នុងការ៖

•  បញ្ចូលប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរទៅក្នុងសកម្មភាពច្នៃប្រតិដ្ឋ និងទាក់ទាញ ពួកគេឲ្យចូលរួមក្នុងការបង្កើតសិល្បៈ។

•  បង្កើតគុណតម្លៃប្រកបដោយចីរភាពរបស់សិល្បៈ និងវប្បធម៌

•  លើកកម្ពស់សិល្បៈ និងវប្បធម៌នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងចូលរួមចំណែកដល់ការ យល់ដឹងពីអន្តរវប្បធម៌ក្នុងតំបន់

•  ផ្ដល់វេទិកាមួយដែលសិល្បករ-ការិនីអាចធ្វើការទំនាក់ទំនងគ្នាបាន

បន្ថែមពីលើនេះទៅទៀត មហោស្រពមានគោលបំណងបង្កើនសោភ័ណ្ឌភាពដល់ទីក្រុង តាមរយៈ ស្នាដៃសិល្បៈ ដែលមានតាំងនៅបានយូរអង្វែង ដូចជាគំនូរលើជញ្ជាំង និងចម្លាក់ជាដើម។ ស្នាដៃ និងសកម្មភាពទាំងនេះ រួមជាមួយនឹងមហោស្រព និងព្រឹត្តិការណ៍វប្បធម៌ផ្សេងទៀត ជួយឲ្យខេត្តបាត់ដំបងក្លាយជាខេត្តទាក់ទាញផ្នែកវប្បធម៌សម្រាប់ភ្ញៀវទេសចរទាំងឡាយ ដែលបានធ្វើដំណើរឆ្លងកាត់ក្នុងខេត្ត ហើយក្នុងពេលតែមួយ ចូលរួមចំណែកក្នុងការអភិវឌ្ឍវប្បធម៌ និងសេដ្ឋកិច្ចក្នុងតំបន់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ