ព្រឹត្តិការណ៍សមរាត្រីនៅសៀមរាបព្រឹកមិញ ទទួលភ្ញៀវទេសចរជាង ២ ម៉ឺននាក់

គិត​ត្រឹម​ថ្ងៃ​នេះ ​ភ្ញៀវ​ទេសចរណ៍​ទាំង​ជាតិ​ និង​អន្តរជាតិ​ប្រមាណ​ជាង ​២ ​ម៉ឺន​នាក់​​ទៅ​ទស្សនា​ព្រឹត្តិការណ៍ សមរាត្រី នៅ​ប្រាសាទ​អង្គរវត្តនា​ទឹកដី​ខេត្ត​សៀមរាប។ នេះ​បើ​តាម​ការ​បង្ហោះ​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​ក្រសួង​ទេសចរណ៍។

នា​ព្រឹក​ថ្ងៃ​ទី​២១ ​ខែ​មីនា ​ឆ្នាំ​២០២៥ ​ភ្ញៀវ​ទេសចរណ៍​ដែល​ធ្វើ​ដំណើរ​ពី​តាម​បណ្ដា​ប្រទេស​នា​នា​​ជុំវិញ​ពិភពលោក ​រួម​ទាំង​ភ្ញៀវ​ទេសចរណ៍​នៅ​ក្នុង​ស្រុក​បាន​នាំ​គ្នា​សម្រុក​ទៅ​ទស្សនា​ព្រឹត្តិការណ៍ សមរាត្រី ឬ​ព្រះ​អាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទ​អង្គរវត្ត​ក្នុង​ចំនួន​ដ៏​ច្រើន​សរុប​ប្រមាណ​ជាង​ ២ ​ម៉ឺន​នាក់។​

នេះ​ជា​ចំនួន​គិត​ត្រឹម​រសៀល​នេះ។ យ៉ាង​ណា​មិញ ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២៣​ ខែ​មីនា ​ពោល​គឺ​ថ្ងៃ​ស្អែក​ និង​ខាន​ស្អែក​ ដូច្នេះ​សម្រាប់​បង​ប្អូន​ដែល​មាន​បំណង​ចង់​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​​កម្រ​មួយ​នេះ​អាច​ណាត់​គ្នីគ្នា​ទៅខេត្តសៀមរាបបាន​។ ព្រឹត្តិការណ៍​នា​ព្រឹក​មិញ​នេះ​ដែរបាន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ភ្ញាក់​ផ្អើល ​និង​រំភើប​ចិត្ត​ក្រោយ​បាន​ឃើញ​ទស្សនីយភាព​ដ៏​កម្រ​បែប​នេះ​ដោយ​ផ្ទាល់​ភ្នែក​របស់ពួកគេ។

គួរ​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា សមរាត្រី ជា​ព្រឹត្តិការណ៍​ព្រះ​អាទិត្យ​រះ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទ​អង្គរវត្ត​ ដែលកើតមានឡើង​តែ​២​ ដង​ប៉ុណ្ណោះ​ក្នុង​​១​ឆ្នាំ​ លើក​ទី​១​ គឺ​នៅ​ក្នុង​ខែ​មីនា ចាប់ពីថ្ងៃទី ២១ដល់ ២៣​​​ ត្រូវ​បាន​ហៅថា សមរាត្រី រដូវប្រាំង (Vernal Equinox) និង​លើក​ទី​២​ សមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា ចាប់ពីថ្ងៃ ២១ដល់ ២៣​​​ ដូចគ្នា៕

ប្រភពរូបភាព ៖ Lim Roma ​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *