មហាសំណាងពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សរុបជាទឹកប្រាប់ $ 1,000,000

ពិធីបុណ្យចូលឆ្នាំខ្មែរចប់មិនទាន់ស្រួលបួលផង កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើការចាប់រង្វន់លើកទី2 ចាប់រង្វាន់ពិតៗយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយអតិថិជនមហាសំណាង របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទទួលរង្វាន់ Motor Vespa 3 រង្វាន់ និងទូរស័ព្ទដៃ Samsung 750 រង្វាន់ ជាមួយកម្មវិធី  «មហាសំណាងពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសសរុបជាទឹកប្រាប់ $ 1,000,000»។

កម្មវិធីចាប់រង្វាន់ដ៏មហាសាលនេះ ធ្វើការផ្សាយផ្ទាល់ នៅឯរោងចក្ររបស់ ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី 26 មេសា ឆ្នាំ2025។ ជាពិសេសនោះគឺរង្វាន់ធំ Motor Vespa 3 រង្វាន់ ដែលផ្ដល់កិត្តិយសធ្វើការចាប់ឆ្នោត ដោយផ្ទាល់ ពីសំណាក់អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរប៊ែវើរីជីស។

នាឱកាសនោះផងដែរ អ្នកឧកញ៉ា លាង ម៉េង ក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រ ផលិតផល «Made in Cambodia» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ។ សព្វថ្ងៃនេះ ក្រុមហ៊ុនពិតជាមានមោទនភាពដែលបានជាផ្នែកមួយ ជួយដល់ប្រជាជនកម្ពុជាឲ្យមានការងារធ្វើ មានប្រាក់ចំណួលគ្រប់គ្រាន់ដោយមិនចាប់បាច់ចំណាកស្រុក។ ក្រុមហ៊ុនមានរោងចក្រផ្ទាល់ខ្លួនក្នុងស្រុក ស្តង់ដា លំដាប់ថ្នាក់ពិភពលោក ដោយមានការចុះពិនិត្យត្រឹមត្រូវ 4ដង ក្នុងមួយឆ្នាំ។ អ្នកឧកញ៉ាបន្ថែមថាសព្វថ្ងៃនេះក្រុមហ៊ុនបានបង្កើតនូវផលិតផលជាច្រើន មានតម្លៃសមរម្យ សំរាប់បងប្អូនខ្មែរ និងប្តេជ្ញាចិត្តថា កសាងផលិតផលកូនខ្មែរ មិនឲ្យចាញ់បរទេសនោះទេ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនកូនខ្មែរ បង្កើតឡើងដោយខ្មែរ ហ៊ាននិយាយ ហ៊ានធ្វើ និងជាក្រុមហ៊ុន ដំបូងគេបង្អស់ ដែលបានរៀបចំរង្វាន់ស្មើនឹង ១លានដុល្លារ សម្រាប់អតិថិជនទូទាំងប្រទេស ដែលទិញ​ភេសជ្ជៈប៉ូវកម្លាំង មានដូចជា VIKINGZ, DAZZ, KIZZ, ICY COOL និង​ទឹកពិសាកម្ពុជា​​​​ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

ដូច្នេះហើយអតិថិជនទាំងអស់គ្នា សូមកុំចោលសំបកកេសអោយសោះ ព្រោះថាឱកាសទទួលបា រង្វាន់ទូរស័ព្ទម៉ាក​ Samsung រហូតដល់​ 5000 រង្វាន់, ម៉ូតូ​វេសស្ប៉ា 18 រង្វាន់​ និងរង្វាន់ធំ ផ្ទះអាជីវកម្ម របស់ ជីបម៉ុងលែន នៅតែបន្តរង់ចាំបងប្អូនដែលមានសំណាងមកទទួល ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

គួរបញ្ជាក់ផងដែរថា សម្រាប់ការចាប់ឆ្នោតពីកម្មវិធី  «មហាសំណាងពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសសរុបជាទឹកប្រាប់ $ 1,000,000» នៅសល់ 3 លើកទៀត សម្រាប់ការចាប់ឆ្នោតលើកទី3 នៅថ្ងៃទី25 ខែឧសភា ឆ្នាំ2025, លើកទី4 នៅថ្ងៃទី29 ខែមិថុនា ឆ្នាំ2025 និងលើកទី5 នៅថ្ងៃទី27 ខែកក្កដា ឆ្នាំ2025។

គាំទ្រផលិតផលក្នុងស្រុក គាំទ្រ ខ្មែរ ប៊ែវើរីជីស គាំទ្រការលើកស្ទួយសេដ្ឋកិច្ច និងជួយអភិវឌ្ឍវិស័យធំៗនៅកម្ពុជា។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Leonardo DiCaprio និង Jeff Bezos ប្តេជ្ញាផ្តល់ប្រាក់ ២០០ លានដុល្លារ ដើម្បីជួយសត្វជិតផុតពូជ ១០០ ប្រភេទ

Leonardo DiCaprio និង Jeff Bezos បានរួមគ្នាបង្កើតមូលនិធិ និងប្តេជ្ញាផ្តល់ថវិកាចំនួន ២០០ លានដុល្លារអាមេរិក ដើម្បីស្រោចស្រង់ពូជសត្វចំនួន ១០០ ប្រភេទដែលកំពុងប្រឈមមុខនឹងការផុតពូជខ្លាំងបំផុត។

ប្រជាប្រិយភាព ព្រាប សុវត្ថិ គ្មានភាពថមថយឡើយ ជាក់ស្ដែងថ្ងៃប្រគំតន្រ្តីកាលពីសប្ដាហ៍មុន

សំឡេង​ស្រែ​ហ៊ោកញ្ជ្រៀវ​នៃ​អ្នក​គាំទ្រ​ថ្ងៃ​ប្រគំ​តន្ត្រី​កាលពី​ពេល​ថ្មី​ៗ​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រជាប្រិយភាព​កំពូល​តារា​ចម្រៀង​ប្រុស ព្រាប សុវត្ថិ គ្មាន​ការ​ថមថយ​ឡើយ បើ​ទោះ​ជា​ម្ចាស់​បទ «ម្ចាស់​បេះដូង» វ័យ​កាន់តែ​ច្រើន និង​មាន​តារា​ចម្រៀង​ជាច្រើន​

ប្រធានសមាគមសិល្បករខ្មែរ នាំសិល្បករឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ

សិល្បករ​សិល្ប​ការិនី​ជាច្រើន​រូបត្រូវបានចូលរួមកម្មវិធី​សិក្ខាសាលា និង​ឈ្វេង​យល់​ចាប់​យក​បំណិន​ជីវិត​ថ្មី​ផ្នែក​​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ការពារ​ការ​ឆបោក​នៅ​អគារ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ។

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ

អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អ្នក​ច្នៃម៉ូដល្បី​ឈ្មោះ​ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​ម៉ូដ​នៅ​កម្ពុជា​ ដោយបញ្ចេញ Collection ថ្មីមួយទៀតក្រោមស្លាកយីហោ KALKIN ​ជា​ស្លាក​យីរបស់​លោក

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

Leave a Reply

Your email address will not be published.Required fields are marked *