ភស្តុតាង​ប្រវត្តិសាស្ត្រ! ប្រាសាទ​ឃ្លាំង​មាន​ចារឹក​ផែន​ទី​ដី​ធ្លី​សម័យ​បុរាណ និង​សម្បថ​មន្ត្រី​រដ្ឋបាល​សម័យ​អង្គរ

មិន​ត្រឹម​ជា​សំណង់​សាសនា ប្រាសាទ​ឃ្លាំង​ដែល​ស្ថិត​នៅ​ទឹក​ដី​នៃ​ខេត្ត​សៀមរាប​ជា «បណ្ណសារដ្ឋាន​រដ្ឋបាល» ដ៏​សំខាន់​ក្នុង​សម័យ​អង្គរ ដែល​បាន​ចារ​ទុក​នូវ​ប្លង់​កម្មសិទ្ធិ​ដី​ធ្លី​បុរាណ អាយុកាល​ជាង ១ ០០០ឆ្នាំ ព្រម​ទាំង​សម្បថ​នៃ​មន្ត្រី​រាជការ​ក្នុង​សាមន្តរាជ។

ស្ថិតនៅពីក្រោយប្រាសាទសួរព្រ័ត និងនៅប៉ែកខាងកើតនៃព្រះបរមរាជវាំង ប្រាសាទឃ្លាំង គឺជាសំណង់ថ្មភក់ភ្លោះដ៏ស្វាហាប់ ដែលឈរអមសងខាងផ្លូវឆ្ពោះទៅកាន់ទ្វារជ័យនៃក្រុងអង្គរធំ ដែល​ប្រាសាទដ៏វិចិត្រទាំងពីរនេះ មានរូបរាងស្ទើរតែដូចគ្នាទាំងស្រុង បើទោះបីជាត្រូវបានកសាងឡើងក្នុងរជ្ជកាលខុសគ្នាក៏ដោយ។

ប្រាសាទឃ្លាំងខាងជើង កសាងឡើងនៅចុងសតវត្សរ៍ទី១០ ដោយព្រះបាទជ័យវម៌ទី៥ ដែលដំបូងឡើយបានផ្តួចផ្តើមសាងក្នុងរាជ្យព្រះបាទរាជេន្ទ្រវម៌ទី២។ សំណង់នេះ ប្រហែលមានប្រក់ដំបូលធ្វើអំពីឈើ ប៉ុន្តែក្រោយមកត្រូវបានរុះរើ និងសាងសង់ជំនួសដោយថ្មភក់វិញយ៉ាង​រឹងមាំ។ ប្រាសាទឃ្លាំងខាងត្បូង កសាងនៅដើមសតវត្សរ៍ទី១១ ដោយព្រះបាទសូរ្យវម៌ទី១ ដែលមានរូបរាងដូចទៅនឹងឃ្លាំងជើងដែរ ប៉ុន្តែមានទំហំតូចជាងបន្តិច។

គួររម្លឹកថា សំណង់ទាំងពីរនេះគឺជាដើមកំណើតនៃរចនាបថសិល្បៈសម័យអង្គរដ៏ល្បីល្បាញ គឺ “រចនាបថឃ្លាំង” ដែលមានឥទ្ធិពលទៅដល់ប្រាសាទល្បីៗផ្សេងទៀត ដូចជាប្រាសាទភិមានអាកាស និងប្រាសាទតាកែវ ជាដើម។ ក្រៅពីតម្លៃផ្នែកស្ថាបត្យកម្ម ប្រាសាទឃ្លាំងមិនមែនគ្រាន់តែជាសំណង់សាសនាធម្មតានោះទេ ប៉ុន្តែវាជា “បណ្ណសារដ្ឋានរដ្ឋបាល” ដ៏សំខាន់បំផុតមួយក្នុងសម័យអង្គរ តាមរយៈភស្តុតាងប្រវត្តិសាស្ត្រដែលបានចារឹកទុកនៅលើជញ្ជាំងថ្ម។ ទី១ គឺផែនទីដីធ្លីចារលើថ្ម (ប្រាសាទឃ្លាំងខាងជើង) នៅលើមេបង្អួចមួយ។ ជា “ផែនទីដីធ្លី” ឬប្លង់កម្មសិទ្ធិដីធ្លីបុរាណ ដែលមានអាយុកាលជាង ១ ០០០ឆ្នាំ។ នេះជាភស្តុតាងដ៏កម្រ និងមានតម្លៃមហាសាល ដែលបង្ហាញថា ចក្រភពខ្មែរសម័យនោះ មានប្រព័ន្ធគ្រប់គ្រង ចុះបញ្ជី និងបែងចែកកម្មសិទ្ធិដីធ្លីរបស់រដ្ឋ និងប្រជារាស្ត្រយ៉ាងច្បាស់លាស់ និងមានលក្ខណៈវិទ្យាសាស្ត្ររួចទៅហើយ។

ទី២ ជាសិលាចារឹកពាក្យសម្បថនៃក្រុមតម្រួត (K.292) ដែលបានចារនៅលើមេទ្វារនៃប្រាសាទឃ្លាំងខាងត្បូង។ គឺជាពាក្យសម្បថរបស់ក្រុមអ្នកកាន់កាប់កិច្ចការរដ្ឋបាល ឬមន្ត្រីរាជការក្នុងសាមន្តរាជ) ចំនួន ៤០០ នាក់ មកពីបណ្តាតំបន់ចំណុះនានាជុំវិញចក្រភព។ ខ្លឹមសារ​សំខាន់នៃពាក្យសម្បថនោះ មានសេចក្តីថា «ក្រុមមន្ត្រីទាំងអស់ត្រូវស្បថថ្វាយជីវិត ចំពោះមុខព្រះភក្ត្ររបស់ ព្រះបាទសូរ្យវម៌ទី១ ដោយសន្យាថានឹងស្មោះត្រង់ ការពារព្រះមហាក្សត្រ ការពារទឹកដី មិនក្បត់រាជបល្ល័ង្ក និងបំពេញការងាររដ្ឋបាលដោយយុត្តិធម៌។ ប្រសិនបើជនណាក្បត់ ពាក្យសម្បថនោះនឹងធ្លាក់នរក ប៉ុន្តែបើស្មោះត្រង់នឹងទទួលបានបុណ្យកុសល និងការលើកតម្កើង ជាដើម»។

ភស្តុតាងទាំងផែនទីដីធ្លី និងសិលាចារឹកពាក្យសម្បថនៅប្រាសាទឃ្លាំង បានផ្តល់ព័ត៌មាន យ៉ាងច្បាស់ថា ក្នុងសម័យអង្គរ ចក្រភពខ្មែរមាន “ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលកណ្តាល” ដ៏មានឥទ្ធិពល និងមានរបៀបរៀបរយខ្ពស់បំផុត។ វាស្តែងឱ្យឃើញពីការបង្រួបបង្រួមជាតិ ការពង្រឹងអំណាចច្បាប់ និងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងមន្ត្រីរាជការយ៉ាងតឹងរ៉ឹង ដែលជាគ្រឹះស្ថានដ៏រឹងមាំធ្វើឱ្យចក្រភពអង្គរឈានដល់ចំណុចកំពូលនៃភាពរុងរឿង៕

រូបភាព ៖ អាជ្ញាធរជាតិអប្សរា


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្រ្តីអ្នកជំនួញដើមកំណើតខ្មែរ អ៊ុង ពីយ៉ាណេ ទៅមហោស្រពភាពយន្តកាន ត្រូវទស្សនាវដ្ដី Vanity Fair ចាប់អារម្មណ៍

ក្រោយ​បង្ហាញ​វត្តមាន​ជាច្រើន​ថ្ងៃ នៅ​មហោស្រព​កាន លើក​ទី ៧៩ លោកស្រី អ៊ុង ពីយ៉ាណេ ដែល​ជា​ស្ត្រី​អ្នក​ជំនួញ​ដើម​កំណើត​ខ្មែរ ត្រូវ​បាន​បង្ហាញ​ខ្លួន​នៅ​លើ ទស្សនាវដ្ដី Vanity Fair របស់​អាមេរិក នា​ថ្ងៃ​បិទ​កម្មវិធី កាលពី​ថ្ងៃ ២៣ ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ

Shakira បង្ហាញអារម្មណ៍ពិតជុំវិញការឡើងសម្ដែងនៅ FIFA World Cup រួមជាមួយ BTS និង Madonna

កំពូលតារាចម្រៀងប៉ុបកូឡុំប៊ី Shakira ទើបតែបានផ្ដល់បទសម្ភាសន៍ជាមួយទស្សនាវដ្តី Billboard អំពីអារម្មណ៍របស់នាង ខណៈកំពុងតែត្រៀមខ្លួនឡើងសម្ដែងនៅក្នុងកម្មវិធី Halftime show ឬពាក់កណ្ដាលការ

សប្បុរសធម៌ ឬសម្តែង? លេចធ្លាយវីដេអូក្រោយឆាកក្រុមការងារ Master Sanker ដកយកទូរស័ព្ទវិញភ្លាមៗក្រោយថតចែកឱ្យមនុស្សចម្លែក

អ្នកមានឥទ្ធិពលលើបណ្តាញសង្គម Instagram ល្បីល្បាញម្នាក់ កំពុងតែប្រឈមមុខនឹងរលកនៃការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងអ៊ីនធឺណិតវៀតណាម

កុយ អេនណា បង្ហាញ​វត្តមាន​ក្នុង​ពិធី​ផ្លូវ​ការ​មួយនៅបារាំង ​​ប្រមូល​ផ្ដុំ​ដោយ​អ្នក​ការ​ទូត​ខ្មែរ-បរទេស

បវរកញ្ញា​កម្ពុជា កុយ អេនណា បាន​បង្ហាញ​វត្តមាន​ក្នុងពិធី​លាង​សាយភោជន៍នៅ​និវេសនដ្ឋាន Charles Floquet ជាមួយការបង្ហាញ​បេក្ខភាពដែលត្រូវ​ជ្រើស​រើស​ជា​សមាជិក​នៃ​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​

ជាប់ក្នុងបញ្ជីខ្មៅអស់ ៥ ឆ្នាំ តែជីវិតរស់នៅរបស់ Zhao Wei ធ្វើឱ្យអ្នកលេងអ៊ីនធឺណិតភ្ញាក់ផ្អើលខ្លាំង

ទោះបីជាបាត់មុខពីវិស័យកម្សាន្តចិនអស់រយៈពេល ៥ ឆ្នាំ ប៉ុន្តែតារាស្រីចិន Zhao Wei នៅតែបន្តរស់នៅក្នុងជីវិតយ៉ាងមានក្តីសុខឯបរទេស ជាមួយទ្រព្យសម្បត្តិលាក់កំបាំងរបស់នាង

តួប្រុសស្រីរឿង «តម្រុយ​មរណៈ» Owen និង Tiffany មកដល់ដីខ្មែរ ហ្វេនៗសរសើរគ្រប់គ្នា

លោក Owen Cheung និង​កញ្ញា Tiffany Lau ដែល​មហាជន​ស្គាល់​ថា ជា​តារា​សម្ដែង និង​ជា​ពិធី​ករ​ទូរទស្សន៍​ហុងកុង​ដ៏​ពេញ​និយម​របស់​ទូរទស្សន៍ TVB បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ ២៣ ខែ​ឧសភា ឆ្នាំ ២០២៦ ដើម្បី​ចូលរួម​សម្ដែង​ក្នុង​កម្មវិធី​រាត្រី

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឆ្លើយ​តបចំៗ ក្រោយមានគេសួរថា “សមាគមសិល្បករខ្មែរកំពុងកសាងអ្វី”?

រយៈពេល ២ ឆ្នាំ​នៃ​ការ​ឡើង​កាន់​តំណែង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ក្នុង​អាណត្តិ​ទី៦ របស់​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន មាន​ការ​រីក​ចម្រើន និង​ផ្លាស់ប្ដូរ​ច្រើន​ក្នុង​សង្គម និង​សិល្បៈ​យ៉ាង​ណា​ក៏​ដោយ តែ​នៅតែ​មាន​អ្នក​

ចិនបើកសារមន្ទីរថ្មីរៀងរាល់ ១.៥ ថ្ងៃម្ដង ដើម្បីប្រើប្រាស់ជាឧបករណ៍និទានរឿងរ៉ាវរបស់ជាតិ

ចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២៤ ប្រទេសចិនបានបើកសារមន្ទីរថ្មីជាមធ្យម ១ ក្នុងរៀងរាល់ ១.៥ ថ្ងៃ ដែលនៅក្នុងឆ្នាំ ២០២២ តែមួយឆ្នាំប៉ុណ្ណោះ មានការចុះឈ្មោះបើកសារមន្ទីរថ្មីដល់ទៅ ៣៨២ កន្លែង

អបអរសាទរ! Xiao Zhan ទទួលពានរង្វាន់តួឯកប្រុសឆ្នើមក្នុងមហោស្រពភាពយន្ដសិល្បៈអាស៊ី

កាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅនេះ Xiao Zhan បានឈ្នះពានរង្វាន់តួឯកប្រុសឆ្នើមប្រចាំឆ្នាំពីក្នុងកម្មវិធី Golden Petrel Award

CapCut ប្រកាសចាប់ដៃជាមួយ Google ដើម្បីយកមុខងារកាត់តវីដេអូបញ្ចូលក្នុង Gemini

រាប់ថាជាព័ត៌មានដ៏ធំសម្រាប់ក្រុមអ្នកបង្កើតមាតិកា ខណៈដែលកម្មវិធីកាត់តវីដេអូពេញនិយម​គឺ CapCut បានប្រកាសចាប់ដៃគូសហការជាមួយ Gemini ដើម្បីត្រៀមលើកយក Tool

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *