មេរៀនសុជីវធម៌តូចៗ ២០ យ៉ាងដែលឪពុកម្ដាយគ្រប់រូបគួរបង្រៀនកូនឱ្យយល់ដឹងតាំងពីតូច

សុជីវធម៌រៀនពីគ្រួសារគឺជា “បំណិនជីវិត” ដែលនឹងជាប់ខ្លួនកូនរហូតដល់ធំ។ គ្រួសារដែលប្រដៅកូនពីរឿងតូចតាចទាំងនេះបានខ្ជាប់ខ្ជួន រមែងបង្កើតបានក្មេងដែលគួរឱ្យស្រឡាញ់ និងគួរឱ្យចូលចិត្តសម្រាប់អ្នកដែលបានជួបបានស្គាល់។

១.និយាយពាក្យ “អរគុណ–សុំទោស” ឱ្យក្លាយជាទម្លាប់៖ ពាក្យសម្ដីតូចតាច តែឆ្លុះបញ្ចាំងពីការផ្ដល់តម្លៃដល់អ្នកដទៃ។

២. ស្ដាប់អ្នកដទៃនិយាយឱ្យចប់ កុំនិយាយកាត់៖ បង្រៀនឱ្យកូនចេះគោរពការប្រាស្រ័យទាក់ទង និងមតិយោបល់របស់អ្នកដទៃ។

៣. ជម្រាបសួរមនុស្សចាស់ និងមនុស្សជុំវិញខ្លួន៖ ការញញឹម ការសំពះ ឬការនិយាយពាក្យជម្រាបសួរ ឬក៏សួស្តី គឺជាមន្តស្នេហ៍​ដ៏សំខាន់បំផុតក្នុងការចូលសង្គម។

៤.សុំការអនុញ្ញាតមុននឹងចាប់កាន់ ឬប្រើប្រាស់របស់ដទៃ៖ ជួយឱ្យកូនយល់ពីសិទ្ធិ និងព្រំដែន។

៥.គោះទ្វារមុននឹងចូលបន្ទប់៖ បណ្តុះគំនិតពីរឿងឯកជនភាព និងការផ្ដល់កិត្តិយសអ្នកដទៃ។

៦. ទុកដាក់របស់របរប្រើប្រាស់ផ្ទាល់ខ្លួនក្រោយពេលប្រើរួច៖ សុជីវធម៌ចំពោះការរ់សនៅរួមជាមួយអ្នកដទៃ ចាប់ផ្ដើមពីការមានវិន័យនៅក្នុងផ្ទះ។

៧. ជួយការងារផ្ទះទៅតាមវ័យ៖ កូននឹងរៀនដឹងថាការងារ “ផ្ទះ” គឺជាតួនាទីរបស់គ្រប់គ្នា មិនមែនជាតួនាទីរបស់ម្ដាយម្នាក់ឯងឡើយ។

៨. គោរពពេលវេលា៖ ឱ្យពួកគេដឹងថាការមិនបណ្ដោយឱ្យអ្នកដទៃរង់ចាំ គឺជាការគោរពពេលវេលារបស់អ្នកដទៃ។

៩.និយាយដោយប្រើ​សំឡេងសមរម្យ ទោះបីជាស្ថិតក្នុងអារម្មណ៍មិនល្អក៏ដោយ៖ អារម្មណ៍ជារឿងធម្មជាតិ ប៉ុន្តែការគ្រប់គ្រងពាក្យសម្ដីគឺបង្ហាញពីកម្រិតចំណេះដឹង។

១០. មិនត្រូវសើចចំអកលើរូបរាង មុខមាត់ ឬចំណុចខ្សោយរបស់អ្នកដទៃ៖ បង្រៀនឱ្យកូនចេះយល់ចិត្ត (Empathy) តាំងពីតូច។

១១.ស្គាល់ពីការចែករំលែក និងការរង់ចាំតាមលំដាប់ជួរ៖ ជួយកាត់បន្ថយភាពមានៈ និងហ្វឹកហាត់ការរស់នៅក្នុងសង្គម។

១២. មិនប្រើទូរស័ព្ទក្នុងកំឡុងពេលកំពុងជជែកជាមួយមនុស្សនៅចំពោះមុខ៖ នេះគឺជាសុជីវធម៌សម័យថ្មីដ៏សំខាន់បំផុត។

១៣.គោរពបុគ្គលិកបម្រើសេវាកម្ម និងគ្រប់អាជីព៖ ក្មេងដែលឃើញឪពុកម្ដាយប្រព្រឹត្តចំពោះអ្នកដទៃដោយការផ្ដល់កិត្តិយស នឹងស្រូបយកចំណុចនោះដោយស្វ័យប្រវត្តិ។

១៤. ញ៉ាំអាហារដោយរបៀបរៀបរយ៖ មិនធ្វើសំឡេងខ្លាំង ទំពារបិទមាត់ និងរង់ចាំអ្នកដទៃមុននឹងចាប់ផ្ដើមញ៉ាំក្នុងឱកាសខ្លះ។

១៥.រក្សាអនាម័យក្នុងទីសាធារណៈ៖ បោះសំរាមក្នុងធុងឱ្យបានត្រឹមត្រូវ រៀបចំតុក្រោយពេលប្រើរួច និងមិនបង្កើតបន្ទុកដល់អ្នកដទៃ។

១៦.មិនត្រូវសើចបង្អាប់នៅពេលឃើញអ្នកដទៃធ្វើខុស៖ បង្រៀនកូនឱ្យមានចិត្តមេត្តា មិនយកកំហុសអ្នកដទៃមកធ្វើជារឿងសប្បាយ។

១៧.ចេះជម្រាបលា និងអរគុណនៅពេលចេញពីផ្ទះអ្នកដទៃ៖ ជាចំណុចតូចតាចដែលធ្វើឱ្យក្មេងមើលទៅកក់ក្តៅ និងគួរឱ្យស្រឡាញ់ខ្លាំង។

១៨. ព្រមទទួលស្គាល់នៅពេលធ្វើខុស មិនត្រូវទម្លាក់កំហុសឱ្យអ្នកដទៃ៖ ការទទួលខុសត្រូវគឺជាសុជីវធម៌ផ្លូវចិត្ត ដែលសំខាន់ជាងពាក្យសម្ដីពិរោះៗ។

១៩.គោរពច្បាប់វិន័យនៅក្នុងផ្ទះ និងសង្គម៖ ដូចជាការតម្រង់ជួរ មិនកាត់ជួរ កាត់មុខអ្នកដទៃ និងមិនធ្វើសំឡេងរំខានដល់អ្នកដទៃ។

២០. មានសុជីវធម៌ជាមួយមនុស្សក្នុងផ្ទះ មិនមែនសម្រាប់តែមនុស្សខាងក្រៅឡើយ៖ ក្មេងខ្លះសុភាពជាមួយអ្នកដទៃ តែនិយាយមិនល្អដាក់ឪពុកម្ដាយ។ តាមពិតទៅ “សុជីវធម៌ពិតប្រាកដ” គឺអ្វីដែលយើងធ្វើចំពោះមនុស្សដែលនៅក្បែរខ្លួនយើងបំផុត។

សរុបរួម ការបង្រៀនពីសុជីវធម៌មិនមែនដើម្បីឱ្យកូន “មើលទៅល្អតែនៅចំពោះមុខអ្នកដទៃ” នោះទេ ប៉ុន្តែវាកំពុងសាងកូនឱ្យក្លាយជាមនុស្សដែល «នៅទីណា ក៏មានគេចង់នៅក្បែរ» ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *