ស្អាត​​សាហាវ ! ស្រីៗ ​ចង់​បាន​គ្រឿង​អលង្ការ​ ប្លែកៗ​ ​តម្លៃ​សមរម្យ​ ​អាច​រក​នៅ ហាង​មួយ​នេះ

ជឿ​ថា​ មនុស្ស​ស្រី​ជា​ច្រើន​ចូល​ចិត្ត​ គ្រឿង​អលង្ការ​ណាស់​​ ​​ព្រោះ​វា​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​អ្នក​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត មើល​ទៅ​​ទាន់​សម័យ​។ ថ្ងៃ​នេះ​ អេត​មីន មក​ណែ​នាំ​ហាង online shop ​មួយ​ដែល​មាន​លក់​គ្រឿង​អលង្ការ​ប្លែកៗ គ្រាន់​តែ​ឃើញ​ម៉ូដ ​គឺ​ថា​​ពេញ​ចិត្ត​តែ​ម្ដង​សម្រាប់​យុវវ័យ​ ជា​ពិសេស​នារីៗ។ ហាង​នោះ​ដែរ​មាន​ឈ្មោះ​ថា Lemme_store។

បើ​តាម​ ប្អូនស្រី​ Wei ដែល​ជា​ម្ចាស់​ហាង​បាន​ប្រាប់​ថា​ ​សម្រាប់​ Lemme_store គឺ​ជា​ហាង​ online shop ដែល​លក់​ផ្ដោត​ទៅ​លើ​គ្រឿង​អលង្ការ ដូចជា​ ​ចិញ្ចៀន​ ​ក្រវិល​ ​ខ្សែក​ ​ខ្សែដៃ​ ​ជា​ដើម។ សម្រាប់​​ទំនិញ​ភាគ​ច្រើន​​ដែល​នៅ​ក្នុង​ហាង​​គឺ​មាន​តម្លៃ​​សមរម្យ​ ​ក្រោម​ 8$ ​ ហើយ​ម៉ូត​ដែល​លក់​ដាច់​ពេញ​និយម​ជាង​គេ​គឺ ដូច​ជា​ក្រវិល​កិប​ ​ចិញ្ចៀន​គូ​ ជាដើម។

ដោយ​សារ​តែ​ឃើញ​ថា ម៉ូត​គ្រឿង​អលង្ការ​ដែល​មាន​លក់ ឬ Pre-order ក្នុង​ហាង​សុទ្ធ​តែ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ​ ឃើញ​ឡើង​លង់​តែ​ម្ដង អេតមីន ក៏​ឆ្លៀត​សួរ​​ពី​មូល​ហេតុ​ដែល​ប្អូន​ស្រី​ចាប់​អារម្មណ៍​មក​លក់​គ្រឿង​អលង្ការ​ទាំង​អស់​នេះ។​​

​ចំពោះ​មូលហេតុ​ដែល ប្អូនស្រី​ Wei​ ​សម្រេច​ចិត្ត​យក​គ្រឿង​អលង្ការ​ប្លែកៗ​ បែប​នេះ​មក​លក់​ដោយ​​សារ​តែ​បច្ចុប្បន្ន​នេះ​ ​យុវវ័យ​គឺ​ពួក​គាត់​ចូល​ចិត្ត​ការ​ចែក​រំលែក​ lifestyle outfits ​នៅ​តាម​ social media ផ្សេងៗ ​ការ​ថត​កម្សាន្ត​លេង​ជា​ video ក្នុង Tiktok។ ​ដោយ​ទទួល​ ​វប្បធម៌​ និង​របៀប​ស្លៀកពាក់​ ​ការ​តុប​តែង​ខ្លួន​ ពី​បរទេស​ផង ទើប​យុវវ័យ​គាត់​ ចង់​បាន​នូវ​ ​គ្រឿង​អលង្ការ​ប្លែកៗ​ ​នេះ​ដើម្បី​ ​ក្នុង​ការ​តែង​លម្អ​ខ្លួន​ឲ្យ​មើល​ទៅ​ស្រស់​ស្អាត​ ​សង្ហា​ ​ទាន់​សម័យ​ និង​ដោយ​សារ​ ​គ្រឿង​អលង្ការ​ទាំង​នេះ​ ​តម្លៃ​សមរម្យ​ fashion ​ងាយ​ដូរ​ម៉ូដ។ល។ ដូច្នេះ​ការ​លក់​គ្រឿង​អលង្ការ​បែប​នេះ ពិត​ជា​ជម្រើស​ល្អ​មួយ។​

​ក្រៅ​ពី​លក់​គ្រឿង​អលង្ការ​ ​ម្ចាស់​ហាង​វ័យ​ក្មេង​រូប​នេះ​ក៏​មាន​បំណង​ចង់​លក់​ជា​​​សំលៀក​បំពាក់​ប្លែកៗ​ fashion និង​ការ​ចែក​រំលែក​ ​style​ outfit ​ថ្មី​ប្លែក​​ជូន​ទៅ​កាន់​អតិថិជន​។ អ៊ីចឹង​ ត្រៀម​ទាំង​អស់​គ្នា​ អ្នក​ដែល​ជា​អតិថិជន​ប្រចាំ​ហាង​​ ព្រោះ​ថា​ថ្ងៃ​ខាង​មុខ​ប្អូន​ស្រី​ Wei ​នឹង​នាំ​យក​ទំនិញ​ដែល​ថ្មី​ មក​ជូន​អ្នក​ទាំង​អស់​គ្នា។

មែនទែន​ទៅ​បើ​តាម​ Feedback ពី​អតិថិជន មិន​ត្រឹម​តែ​តម្លៃ​សមរម្យ​ទេ ថែម​ទាំង​មិន​ងាយ​ឡើង​ពណ៌​ខ្មៅ​ទៀត​ផង ហើយ​អ្នក​លក់​ក៏​រួស​រាយ​រាក់​ទាក់​។ ​យ៉ាងណា​ៗ បើ​ប្រិយមិត្ត​ចាប់​អារម្មណ៍​ ចង់​ទិញ​អាច​សាក​ចូល​ទៅ​មើល​ ក្នុង account Instagram ដែល​មាន​ Link នៅ​ខាង​ក្រោម៖ https://www.instagram.com/_lemme.store_/


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្រស់ស្អាត សមសួន តារាស្រីៗនាំគ្នាតុបតែងជាតួអង្គទេវតាឆ្នាំមមី ព្រះនាង «រាក្យៈសាទេវី»

ជា​រៀង​រាល់​ឆ្នាំ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ តែង​ឃើញ​តារា​ស្រីៗ​នៅ​កម្ពុជា​តុបតែង​ជា​តួអង្គ​ទេវតា ក្នុង​ទម្រង់​ និង​ស្ទីល៍​ប្លែកៗ​គ្នា។ ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​ទៅ​មិញ ដោយ​មាន​តារា​ស្រី​ល្បីៗ​ជា​ច្រើន​បង្ហាញ​កាយ​ក្នុង​ឈុត​ទេព្ដាឆ្នាំថ្មី

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

កាលពី​ម្សិលមិញ ចំពោះ​សែ​រាជវង្ស​មាន​ដំណឹង​ល្អ​ដែល កែវ នរោត្តម​ ចេណ្ណា ដែល​មហជន​ស្គាល់​ថា ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ដំឡើង​ព្រះឋានៈ

ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង

នៅថ្ងៃទី១៤ ខែមេសា ខាងមុខ គឺជាដំណើរមកដល់នៃការផ្លាស់ឆ្នាំចាស់ប្ដូរចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ជាការយាងចុះមកជម្ពូទ្វីបរបស់ទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងរាក្យសាទេវី វេលាម៉ោង ១០ និង ៤៨

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)