លេងស្ទីលម៉ូតសក់ខ្លីប្លែកភ្នែក Kim Saeron ទទួលការចាប់អារម្មណ៍ខ្លាំង

បន្ទាប់ពីរឿងអាស្រូវបើកបរទាំងស្រវឹង និងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍តារាសម្ដែងស្រីកូរ៉េវ័យក្មេង Kim Saeron ត្រូវបានមហាជនជាច្រើនរិះគន់ព្រោងព្រាត ខណៈអាជីពសិល្បៈរបស់នាងក៏ចាប់ផ្ដើមមានភាពរង្គោះរង្គើអស់ការងារធ្វើ។ ជាមួយគ្នាដែរ តារាស្រីរូបនេះក៏បានត្រឡប់មកវិញតាមរយៈការបញ្ចេញមុខក្នុងវីដេអូចម្រៀង និងបង្ហោះរូបភាពជាហូរហែ។ តែទោះជាយ៉ាងណាក្ដីរូបនាង នៅតែមិនសូវទទួលបានការចាប់អារម្មណ៍ លើសពីនេះថែមទាំងទទួលបានមតិរិះគន់ទៀត។

This image has an empty alt attribute; its file name is kim-sae-ron.webp

ថ្មីៗ នេះ Kim Saeron បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយស្ទីលម៉ូតសក់ថ្មី ដោយម៉ូតសក់នោះខ្លីដូចមនុស្សប្រុស ប៉ុន្ដែមើលទៅពិតជាទាក់ទាញប្លែក និងស្រស់ស្អាត។ រូបនាងក៏បានក្លាយជាទីចាប់អារម្មណ៍ម្ដងទៀត និងបានក្លាយជារឿងត្រូវមហាជនយកមកពិភាក្សាលើបណ្ដាញសង្គម។ ក្រៅពីបង្ហោះរូបភាពសក់ខ្លី Kim Saeron ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹកទៀតដែលបង្ហាញឲ្យឃើញពីសម្រស់របស់នាងកាន់តែស្រស់ស្អាត និងមើលទៅប្លែកជាងមុន។

This image has an empty alt attribute; its file name is 411005757_6781339901987776_4407396916739884031_n.jpg
This image has an empty alt attribute; its file name is 410563159_262453953513952_6780912144255693800_n.jpg

ការបង្ហោះរូបភាពជាច្រើនសន្លឹកនេះ ធ្វើឲ្យមហាជនជឿថា រូបនាងប្រហែលជាត្រៀមខ្លួនត្រឡប់ចូលសិល្បៈវិញ ក្រោយរឿងអាស្រូវរបស់នាងហាក់មានការស្ងប់ស្ងាត់ជាងមុន។ អ្នកគាំទ្រជាច្រើនក៏នៅតែបញ្ចេញមតិគាំទ្រដល់ការត្រឡប់មកវិញរបស់នាង ដោយសារតែនាងជាតារាស្រីម្នាក់ដែលមានទេពកោសល្យម្នាក់ មិនគួរមើលរំលង។ តែមហាជនមួយចំនួនក៏លើកឡើងថា មិនគាំទ្រដល់រូបនាងទៀតឡើយ ជាពិសេស នាងគួរតែនៅពិចារណាកំហុសរបស់ខ្លួនសិន មិនគួរឆាប់ត្រឡប់មកវិញនោះទេ។

This image has an empty alt attribute; its file name is 410855622_290929770612281_6307171192883364345_n.jpg
This image has an empty alt attribute; its file name is 411299879_1398291287423406_5756366052646138871_n.jpg

គួរបញ្ជាក់ថា ការបើកបរទាំងស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីខែ ឧសភា ឆ្នាំ ២០២២ Kim Saeron ត្រូវបានគេផាកពិន័យប្រាក់ប្រមាណ ១៥ ៣៣៤ ដុល្លារអាមេរិក។ មេធាវីតំណាងរបស់ Kim Saeron បានលើកឡើងថា រូបនាងពិតជាមានការស្ដាយក្រោយខ្លាំងចំពោះទង្វើរបស់ខ្លួន និងថែមទាំងទៅសុំទោសផ្ទាល់ដល់ជនរងគ្រោះទាំងឡាយដែលរងការប៉ះពាល់ដោយសារតែរូបនាង ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ថ្មីៗនេះក្រៅពីថតរឿងបុរាណហើយនោះ ព្រះនាង ជេនណា បានចូលរួមប្រគំតន្ត្រីមួយ ក្នុងទីក្រុងប៉េកាំងផងដែរ

ដូច​អ្នក​គាំទ្រ​ដឹង​ហើយ​ថា ព្រះនាង នរោត្តម ជេនណា ទើប​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​រឿង​ភាគ​បុរាណ​ចិន ដែល​ទើប​បញ្ចប់​ការ​ថត​កាលពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ ធ្វើឲ្យ​អ្នក​គាំទ្រ​ទ្រង់ រំភើប​ជា

ATEEZ យកឈ្នះ “បណ្តាសា ៧ ឆ្នាំ” ជាមួយពានរង្វាន់សិល្បករប្រចាំឆ្នាំ

កាលថ្ងៃទី ១៥ ខែកុម្ភៈ កន្លងទៅ ATEEZ បានបង្ហាញឥទ្ធិពលជាតារាលំដាប់ពិភពលោក ជាមួយនឹងពានរង្វាន់ចំនួន ៣ ពីកម្មវិធី Hanteo Music Awards 2025 យកឈ្នះបណ្ដាសា ៧ឆ្នាំ។

យូរៗជួបរួមគ្នាម្ដង ឱក សុគន្ធកញ្ញា និង ព្រាប សុវត្ថិ នៅតែធ្វើឲ្យហ្វេននៅតែរំភើប

ថ្មី​ៗ​នេះ​កំពូល​តារា​ប្រុស​ស្រី​២ រូប​ប្រចាំ​ប្រទេស​កម្ពុជា គឺ ឱក សុគន្ធកញ្ញា និង​លោក ព្រាប សុវត្ថិ បាន​សម្ដែង​រួម​គ្នា​ជា​ថ្មី​ម្ដង​ទៀត កាលពី​ថ្ងៃ​ទិវា​ក្ដី​ស្រលាញ់ ដោយ​ដៃគូ​ចាស់​ទាំង ២ បកស្រាយ​បទ «លះបង់​ឲ្យ​អ្នក​ទី៣» ដែល​ចេញ​

មិត្តជិតស្និទ្ធ! G-Dragon ប្រាប់ថា ខ្លួននិយាយទូរស័ព្ទជាមួយ Lee Soo Hyuk ម្ដង១ ទៅ ២ម៉ោង

នៅក្នុងកម្មវិធី ZIP Daesung ដែលបានចេញផ្សាយក្នុងខែកុម្ភៈនេះ G-Dragon បានចែករំលែកអំពីទំនាក់ទំនងជិតស្និទ្ធជាមួយនឹង Lee Soo Hyuk ដោយបញ្ជាក់ថា ពួកគេឧស្សាហ៍ចំណាយពេលរាប់ម៉ោង និយាយ

មិនបោះបង់! អ្នកគាំទ្រ Kim Soo Hyun នាំគ្នាបរិច្ចាគប្រាក់ ១០០ លានវ៉ុន ក្នុងថ្ងៃខួបកំណើតលោក

នៅថ្ងៃទី ១៦ ខែកុម្ភៈ នេះ ក្រុមអ្នកគាំទ្ររបស់តារាសម្តែង Kim Soo Hyun ទាំងក្នុងប្រទេសកូរ៉េខាងត្បូង និងនៅជុំវិញពិភពលោក បានរួមគ្នាបរិច្ចាគថវិកាចំនួន ១០០ លានវ៉ុន ឬប្រហែល ៧៥ ០០០ ដុល្លារអាមេរិក ទៅកាន់

Stray Kids បង្កើតប្រវត្តិសាស្ត្រក្លាយជាក្រុមខេប៉ុបជំនាន់ទី ៤ ដែលទទួលបានពាន Daesang ច្រើនជាងគេ

នៅក្នុងកម្មវិធីពានរង្វាន់ Hanteo Music Awards (HMA) លើកទី ៣៣ ក្រុម Stray Kids បានដណ្តើមយកពានរង្វាន់ដ៏មានកិត្យានុភាព 'Best Album (Daesang)' ដែលជាពានរង្វាន់ធំ (Grand Prize) លើកទី ៣ ក្នុងអាជីពរបស់

ម្ចាស់ពាន RAPPER FIGHTER រដូវកាលទី២ បានទៅលើ GenZy

កម្មវិធី RAPPER FIGHTER រដូវកាលទី២ បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃ ១៥ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ក្រោយដំណើររៀបចំកម្មវិធីប្រកួតតាំងពីខែ កក្កដា ឆ្នាំ ២០២៥ មកម្ល៉េះ។ ដោយម្ចាស់ពានបានទៅលើតារាវ័យក្មេង GenZy

សាលាដូង លើភ្នំគិរីរម្យ ប្រឈមការបិទទ្វារ ព្រោះអស់ថវិកាក្នុងការ​ទ្រទ្រង់

សាលា​ដែល​ជួយ​ក្មេង​ៗ​តូច​ៗ​លើ​ភ្នំ​គិរីរម្យ​ឱ្យ​បាន​សិក្សា​រៀន​សូត្រ​ប្រឈម​នឹង​ការ​បិទ​ទ្វារ​ហើយ។ នេះបើយោងតាម​សម្ដីលោក អ៊ុក វណ្ណដេ ស្ថាបនិក​សាលា​ដូង បាន​ប្រកាស​ ដ្បិត​ពុំ​អាច​មាន​លទ្ធភាព​ទ្រទ្រង់​បន្ត។

មួយឆ្នាំចូលឆ្នាំម្ដង! សិស្សចិនវ័យ ១៤ឆ្នាំម្នាក់វេចអីវ៉ាន់អស់ពីបន្ទប់ស្នាក់នៅទៅលេងស្រុកកំណើត

សិស្សចិនដែលស្នាក់នៅអន្តេវាសិកដ្ឋានម្នាក់ បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គមក្នុងប្រទេសចិន បន្ទាប់ពីមានអ្នកបង្ហោះរូបភាពរបស់គេកំពុងរង់ចាំរថភ្លើងទៅលេងស្រុកកំណើត ជាមួយនឹងការស្ពាយ 

Valentine ឆ្នាំនេះ នរិទ្ធ ចាប់ដៃ វណ្ណដា បញ្ចេញបទចម្រៀងថ្មី អត្ថន័យមធ្យម ងំអ្នកច្រៀងមើលទៅ cute

តារាចម្រៀងប្រុសដែលបេញដោយសមត្ថភាព នរិទ្ធ និង វណ្ណដា លែង​ឲ្យ​អ្នក​គាំទ្រ​រង់ចាំ​យូរ​ទៀតហើយ ដោយ​មុន​នេះ​បន្តិច​តារា​ប្រុស​ទាំង ២ របស់​ផលិតកម្ម​បារមី បាន​បញ្ចេញ​បទ “DECADE OF LOVE” អបអរ​បុណ្យ​នៃ​​ថ្ងៃ

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)