មោទនភាព ផលិតផល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្តឈ្នះមេដាយមាសបន្ថែមសរុប ៤៥ គ្រឿងក្នុងឆ្នាំ២០២៥ ជាចំនួនច្រើនជាងគេបង្អស់នៅកម្ពុជា

ពិតជារំភើប និងមានមោទនភាពយ៉ាងក្រៃលែង ដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលដឹកនាំដោយសហគ្រិនខ្មែរ បានឈ្នះមេដាយមាសពី MONDE SELECTION ចំនួន ៨ បន្ថែមទៀត សរុបទាំងអស់ ៤៥ គ្រឿង។ សមិទ្ធផលដ៏អស្ចារ្យនេះ បានធ្វើឱ្យរោងចក្រលំដាប់ពិភពលោក ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយពិសេស និងច្រើនជាងគេបង្អស់នៅកម្ពុជា ព្រមទាំងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនឈ្នះមេដាយមាសរយៈពេល១០ ឆ្នាំ ជាប់ៗគ្នា។

ពិធីប្រកាសអំពីការទទួលបានមេដាយមាសបន្ថែមទាំង ៨ របស់ ខ្មែរ ប៊ែវើរីជីស នេះបានធ្វើឡើងយ៉ាងអធឹកអធម នៅក្នុងកម្មវិធីបុណ្យភូមិឆ្នាំ ២០២៥ នៅឯផ្សារទំនើបដ៏ល្បីបំផុត ជីប ម៉ុង 271 មេហ្គាម៉ល ក្រោមវត្តមានពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស។

អ្វីដែលកាន់តែគួរឱ្យរំភើបនោះ បើតាមប្រសាសន៍របស់អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឱ្យដឹងថា ទឹកពិសាកម្ពុជា ដែលជាម្ចាស់ឧបត្ថម្ភធំក្នុងមហោស្រពសិល្បៈបុណ្យភូមិ ទទួលបានកំពូលមេដាយមាស​ GRAND GOLD ជាមេដាយបញ្ជាក់ពីគុណភាពស្តង់ដារកម្រិតធំបង្អស់ ក្រោមការវាយតម្លៃ និងវិនិច្ឆ័យយ៉ាងម៉ត់ចត់ ពីអ្នកជំនាញ និងស្ថាប័នអន្តរជាតិ MONDE SELECTION។

មិនមែនជារឿងចៃដន្យឡើយ តាមប្រសាសន៍របស់អ្នកឧកញ៉ា លាង ម៉េង កត្តាចម្បង ដែលនាំឱ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បង្កើតបាននូវសមិទ្ធផលនេះ គឺដោយសារការប្រកាន់យកភាពល្អឥតខ្ចោះលើគុណភាពស្តង់ដារ ដោយយក្រុមហ៊ុន តែងបន្តសម្រួចយកបច្ចេកទេសថ្មីៗលើសកលលោក ចម្រាញ់យកគ្រឿងផ្សំដែលល្អឥតខ្ចោះ រុករករូបមន្តដែលល្អបំផុតដោយស្នាដៃអ្នកជំនាញផ្ទាល់ មានបទពិសោធន៍ច្រើនឆ្នាំពោរពេញដោយឯកទេសច្បាស់លាស់ វិនិយោគរាប់លានដុល្លារលើគ្រឿងចក្រទំនើបៗ ដើម្បីធានាបានទាំងគុណភាព សុវត្ថិភាព និងរសជាតិ ជូនបងប្អូនប្រើប្រាស់ដោយទំនុកចិត្ត និងជឿជាក់លើម៉ាកយីហោក្នុងស្រុកកាន់តែខ្លាំង។

ដោយឡែកងាកមកកាន់ព្រឹត្តិការណ៍ មហោស្រពសិល្បៈបុណ្យភូមិ នៅឯផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល បានធ្វើឡើងយ៉ាងគគ្រឹកគគ្រេង ប្រជុំដោយ សិល្បៈ វប្បធម៌ខ្មែរដ៏សំបូរបែប មានទាំងការលេងល្បែងប្រជាប្រិយខ្មែរ ការសម្ដែងផ្ទាំងទស្សនីយភាពសិល្បៈ និងការប្រគំតន្ត្រីបុណ្យភូមិដោយមានវត្តមានសិល្បករល្បីៗជាច្រើនរូប។ ក្នុងនោះដែរបានទាក់ទាញបងប្អូន ភ្ញៀវទេសចរមកទស្សនា និងលេងកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ។ តាមរយៈនេះ ទឹកពិសាកម្ពុជា ដែលជាផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការ ថែរក្សា សិល្បៈ វប្បធម៌ខ្មែរ ក្នុងនាមជាអ្នកឧបត្ថម្ភធំក្នុងកម្មវិធីបុណ្យភូមិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

Leave a Reply

Your email address will not be published.Required fields are marked *