ហ្វេនៗស្វាគមន៍ Khmer 1 Jivit ត្រឡប់មកកម្ពុជា ធ្វើជា coach កម្មវិធី The Rapper Cambodia 

លោក ​ឡេង​ សុវណ្ណតារា​ រហ័សនាម Khmer 1 Jivit បានធ្វើដំណើរត្រឡប់មកដល់មាតុប្រទេសវិញហើយ កាលពីរសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមគ្រួសារ និងមិត្តភ័ក្ដិសិល្បករ។

គ្រាន់តែមកដល់ទឹកដីកម្ពុជាភ្លាម ទំព័រហ្វេសប៊ុកផ្លូវការ The Rapper Cambodia បានបង្ហោះស្វាគមន៍ Rapper ​​ប៉ារូល​​ពិឃាត​ យ៉ាងដូច្នេះថា៖ «សូមស្វាគមន៍ បង Khmer1Jivit Official ក្នុងការវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញ នេះជាអ្វីដែលប្រិយមិត្តវិស័យ HipHop គ្រប់រូបក្នុងស្រុកទន្ទឹងរង់ចាំចង់ឃើញ រង់ចាំតាមដានទាំងអស់គ្នាថានឹងមានអ្វីពិសេសនាពេលខាងមុខនេះ!»។

ចំណែក តារារ៉េបខ្មែរមួយជីវិតឯណោះវិញ ក៏បានបង្ហោះសារលើហ្វេសប៊ុកផ្លូវការថា «Wahhhh suppppp ya boy is here ឃេីញហៅផងបងប្អូន It’s real now !!!!»។ សិល្បករ-សិល្បការិនី និងហ្វេនៗស្នេហាវិស័យតន្ត្រី hip hop នៅកម្ពុជា សម្តែងក្តីរីករាយជាខ្លាំងពេលជើងតារារ៉េបជើងចាស់រូបនេះត្រឡប់មកកម្ពុជាវិញ ព្រោះនេះជាអ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាយូរណាស់មកហើយ។ 

តាមដែលដឹងមក ការវិលត្រឡប់មកទឹកដីកំណើតលើកនេះរបស់ Khmer 1 jivit គឺដើម្បីមកចូលរួមធ្វើ Coach កម្មវិធីប្រលងរ៉េប The Rapper Cambodia ជាមួយតារារ៉េបល្បីៗច្រើនទៀត ដូចជា KingChi, RuthKo, Norith និង Khmer1Jivit ដែលជា Coach ទី ៤ នៃកម្មវិធីប្រលងរ៉េបនេះ។ គេជឿជាក់ថា Rapper ល្បីខាងកំណាព្យចុងជួន Khmer 1 jivit នឹងនាំយកអ្វីថ្មីៗ ក៏ដូចជាគន្លឹះនៃការបង្កើតចម្រៀងរ៉េបមកចែករំលែកជាមួយអ្នកស្នេហាវិស័យរ៉េបនៅកម្ពុជាបានដឹងឮ។

សូមជម្រាបថា Khmer1Jivit គឺជាកំពូលតារារ៉េបរៀមច្បងដ៏ឆ្នើមមួយរូបក្នុងវិស័យ ដែលគ្រប់គ្នាគោរពកោតសរសើរសមត្ថភាពគាត់ ហើយគាត់ក៏ជាគំរូពិសេសដែលមានឥទ្ធិពលទៅលើតារារ៉េបខ្មែរជំនាន់ថ្មី ឱ្យខិតខំធ្វើចម្រៀង HipHop។ យើងអាចទុកចិត្តលើគាត់បានបើសិនជាយើងចង់ស្តាប់បទចម្រៀងដែលមានអត្ថន័យ ឬឃ្លាពិសេសអ្វីមួយ កាព្យ ជួន រណ្តំ ក៏ដូចជាចង្វាក់ និងការបញ្ចេញបញ្ចូលឱ្យស៊ីមេទ្រីជាមួយភ្លេងជាដើម។ «​បំបែកឯតទគ្គកម្ម​» ជាចម្រៀងរ៉េបដំបូងបង្អស់របស់លោក បន្ទាប់មកក៏មានបទ « Look In My Eye» និងបទចម្រៀងជាច្រើនទៀត។ មិនតែប៉ុណ្ណោះ តារារ៉េបល្បីឈ្មោះរូបនេះក៏ធ្លាប់សហការ​ស្នាង​ស្នាដៃ​ជាមួយ​ផលិតកម្ម​ Clap​ Yahand​ ដែល​អាល់ប៊ុម​នោះ​ ​ចំណងជើង​ថា​ «​ចលនា​ពាក្យ​ជួន​»​ រួមមាន​បទ​ល្បីៗ​ជា​ច្រើន រួមទាំងបទ​ «​ស្នេហ៍​ពេល​រាត្រី​ » ដែល​​មហាជន​គ្រប់​ស្រទាប់​វណ្ណៈនាំគ្នាចាក់ស្តាប់គ្រប់ទីកន្លែង។

Khmer 1 jivit ក៏ធ្លាប់មានស្នាដៃចម្រៀងជាមួយ Rapper វ័យក្មេងកំពុងល្បីល្បាញពាសពេញផ្ទៃប្រទេស វណ្ណដា និង Reezy ក្នុងបទចម្រៀង «J+O Remix» ផងដែរ។ កុំភ្លេចរង់ចាំតាមដានថា Rapper Khmer 1 Jivith នឹងមានអ្វីពិសេសមកចែកជូនហ្វេនៗនាពេលខាងមុខនេះ!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម