​៥យ៉ាង​ហាម​ធ្វើ​ដាច់​ខាត​​ពេល​ទៅ​ក្រៅ​ប្រទេស ព្រោះ​​អាច​ឲ្យ​អ្នក​ជួប​រឿង​ធំ

នៅ​ក្នុង​សកល​លោក​យើង​នេះ​មាន​ជាង​ ២៣០​ប្រទេស។​ ប្រទេស​នីមួយៗ​មាន​ទំនៀម​ទម្លាប់​និង​វប្បធម៌​ខុស​ប្លែក​ពី​គ្នា។ ប្រសិន​បើ​មាន​ឱកាស​បាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស ​មុន​ទៅ​យើង​គួរ​តែ​សិក្សា​ស្វែង​យល់​ពី​ទំនៀម​ទម្លាប់​នៃ​ប្រទេស​នីមួយៗ​ដែល​អ្នក​បម្រុង​នឹង​ទៅ​ជា​មុន​សិន​។ រឿង​មួយ​ចំនួន​ដែល​យើង​គិត​ថា​វា​ជា​រៀង​ធម្មតា​តែ​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ត្រូវ​បាន​ហាម​ប្រាម​យ៉ាង​ដាច់​ខាត​។ តោះ​យើង​មក​មើល​សកម្មភាព​ទាំង​៥​ដែល​ត្រូវ​បាន​ហាម​នៅ​ក្នុង​ប្រទេស​ទាំង​នេះ!

១. ហាម​លើក​មេ​ដៃ​នៅ​មជ្ឈិមបូព៌ា

បើ​ទៅ​ប្រទេស​មួយ​ចំនួន​នៅ​មជ្ឈិមបូព៌ា សូម​កុំ​ច្រឡំ​ទៅ​លើក​មេដៃ​ដាក់​គេ​ឲ្យ​សោះ។ ជា​ទូទៅ​ការ​លើក​មេ​ដៃ​គឺ​មាន​ន័យ​ថា​ល្អ​បំផុត​ តែ​ចំពោះ​ប្រទេស​មជ្ឈិមបូព៌ា​គឺ​មិន​បាន​មាន​ន័យ​បែប​នោះ​រហូត​ទេ។ កាល​ពី​សម័យ​រ៉ូម៉ាំង​ជាង​២ពាន់​ឆ្នាំ​មុន​នៅ​ពេល​ដែល​មាន​ការ​ប្រកួត​គ្នា​រវាង​ពួក​ទាសករ​​ប្រសិន​បើ​មាន​គេ​លើក​មេដៃ​ឡើង​ទៅ​លើ​មាន​ន័យ​ថា​ម្នាក់​នោះ​រួច​ខ្លួន​តែ​បើ​គេ​លើក​មេដៃ​ហើយ​ទម្លាក់​ចុះ​ទៅ​ក្រោម​មាន​ន័យ​ថា​ម្នាក់​នោះ​នឹង​ត្រូវ​បាន​សម្លាប់។ នេះ​ជា​មូល​ហេតុ​ដែល​ពួក​គេ​មិន​និយម​ប្រើ​មេដៃ​នេះ​ជា​សញ្ញា​ក្នុង​ការ​សម្គាល់​ពី​អ្វី​មួយ​ឡើយ។

​២. ទម្លាប់​នៃ​ការ​ទទួល​ទាន​អាហារ​នៅ​ប្រទេស​ចិន

ប្រសិន​បើ​យើង​ទៅ​ប្រទេស​ចិន​យើង​អាច​នឹង​មិន​សូវ​ជា​ទម្លាប់​ជា​មួយ​នឹង​ច្បាប់​ទម្លាប់​មួយ​ចំនួន​របស់​គេ។​ នៅ​ប្រទេស​ចិន​ប្រសិន​បើ​អ្នក​ទទួល​ទាន​អាហារ​អស់​ពី​ចាន​រលីង​នោះ​គេ​នឹង​គិត​ថា​គេ​ឲ្យ​អាហារ​អ្នក​ហូប​មិន​បាន​ឆ្អែត។ ដូច្នេះ​ហើយ​​ទោះ​ជា​អាហារ​នោះ​មាន​រសជាតិ​ឆ្ងាញ់​យ៉ាង​ណា​ក៏​មិន​ត្រូវ​ហូប​ដល់​អស់​រលីង​ពី​ចាន​ដែរ។ តែ​បើ​ទទួល​ទាន​បណ្ដើរ​និយាយ​គ្នា​លេង​បណ្ដើរ​នោះ​គឺ​មាន​ន័យ​ថា​អាហារ​របស់​គេ​មាន​រសជាតិ​ឆ្ងាញ់ ហើយ​បើ​ញ៉ាំរហូត​ដល់​ភើ​ចេញ​មក​ក្រៅ​នោះ​មាន​ន័យ​ថា​អ្នក​ហូប​បាន​ឆ្ងាញ់​ហើយ​ឆ្អែត​ខ្លាំង។ ជន​ជាតិ​ចិន​គឺ​ចូល​ចិត្ត​ឲ្យ​អ្នក​មាន​ភាព​សប្បាយ​រីករាយ​ក្នុង​ការ​ទទួល​ទាន​អាហារ​ប្រៀប​ដូច​ជា​ជន​ជាតិ​ជប៉ុន​ដែល​ចូល​ចិត្ត​ឲ្យ​យើង​ហ៊ុត​ស៊ុប​លឺៗ​ព្រោះ​វា​បង្ហាញ​ឲ្យ​ដឹង​ថា​ស៊ុប​នោះ​មាន​រសជាតិ​ឆ្ងាញ់។

៣.​ ទៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ហាម​និយាយ​គ្នា​ជា​មួយ​ភេទ​ផ្ទុយ​គ្នា​នៅ​ទី​សាធារណៈ

នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ប្រកាន់​សាសនា​យ៉ាង​តឹង​រឹង​ដូច​នេះ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​បញ្ហា​ទើប​មាន​ច្បាប់​ហាម​មិន​ឲ្យ​មនុស្ស​ស្រី​ បូក​រួម​ទាំង​ជន​បរទេស​​ឈរ​និយាយ​និង​ចាប់​ដៃ​ជា​មួយ​មនុស្ស​ប្រុស​នៅ​ទី​សាធារណៈ។លើក​លែង​តែ​ប្ដី​ប្រពន្ធ​និង​មិត្ត​សម្លាញ់​ដែល​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​គ្នា កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​ ២០០៨​ មាន​ស្រ្តី​ជន​ជាតិ​អាមេរិក​ម្នាក់​បាន​ទៅ​ជួប​និយាយ​ការងារ​ជា​មួយ​បុរស​នៅ​ក្នុង​ហាង​កាហ្វេ​ហើយ​បាន​ចាប់​ដៃ​គ្នា​ជា​សញ្ញា​នៃ​ការ​សហការ​ត្រូវ​បាន​ចាប់​ខ្លួន​និង​បញ្ជូន​ទៅ​តុលាការ។

៤. ហាម​ហុច​កាដូ​ឲ្យ​គ្នា​ដោយ​ដៃ​ឆ្វេង​តែ​ម្ខាង

នៅ​ប្រទេស​មួយ​ចំនួន​ចាត់​ទុក​ថា​ដៃ​ឆ្វេង​ជា​ដៃ​ដែល​កខ្វក់​ព្រោះ​យើង​តែង​តែ​ប្រើ​ដៃ​ឆ្វេង​ក្នុង​ការ​ចាប់​របស់​ដែល​មិន​ស្អាត​ជា​ពិសេស​ពេល​ដែល​ចូល​បន្ទប់​ទឹក​។ ចំពោះ​ប្រទេស​ដែល​ប្រកាន់​ទៅ​លើ​រឿង​នេះ​រួម​មាន៖ ប្រទេស ឥណ្ឌា, ប្រទេស​អាហ្វ្រិក​ ប្រទេស​ស្រីលង្កា និង​បណ្ដា​ប្រទេស​នៅ​​ប៉ែក​លោក​ខាង​កើត។

៥. ហាម​ធ្វើ​ដៃ​ OK នៅ​ប្រទេស​ប្រេស៊ីល

ប្រទេស​ប្រេស៊ីល គឺ​ជា​ដែន​ដី​ដែល​សម្បូរ​ទៅ​ដោយ​ស្រី​ស្អាត​ មាន​វាល​ខ្សាច់​ពណ៌​សរ​ព្រម​ទាំង​ទំនៀម​ទម្លាប់​​រាក់​ទាក់​រួស​រាយ​។ តែ​បើ​អ្នក​ធ្វើ​ដៃ​ OK ដាក់​ជនជាតិ​នេះ​ពី​មិត្ត​ក៏​អាច​ក្លាយ​ជា​សត្រូវ​បាន​មួយ​រំពេច។ មូល​ហេតុ​ដែល​គេ​ចាត់​ទុក​ថា​ការ​ធ្វើ​ដៃ​ OK ជា​រឿង​មិន​ល្អ​មក​ពី៖ ដៃ​ដែល​ធ្វើ​សញ្ញា​ជា​អក្សរ O ប្រៀប​ធៀប​ទៅ​នឹង​ ផ្លូវ​សម្រាប់​បន្ទោ​បង់។​ វា​គឺ​ជា​ពាក្យ​ដែល​អសុរោះ​យ៉ាង​ខ្លាំង ៕

ប្រភព៖Cracked



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ