ចង់​ដឹង​ថា​គេ​ជា​មនុស្ស​សាវា​ឬ​ក៏​អត់​ត្រូវ​សង្កេត​លើ​អ្វី?

នៅ​ពេល​ដែល​អ្នក​កំពុង​តែ​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​នរណា​ម្នាក់​ហើយ​ចង់​ដឹង​ថា​គេ​ជា​មនុស្ស​សាវា​ឬ​ក៏​អត់?​តើ​អ្នក​សង្កេត​ទៅ​លើ​អ្វី​បាន?​ ក្នុង​ករណី​ដែល​យើង​នឹង​លើក​យក​មក​និយាយ​ក្នុង​ពេល​នេះ​គឺ​សម្រាប់​គូ​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា​មក​មួយ​រយៈ​ហើយ​ អ្នក​ដែល​អាច​ហៅ​គ្នា​ថា​ជា​អ្នក​ជិត​ស្និទ្ធ​គឺ​ជា​អ្នក​យល់​ចិត្ត។ ក្នុង​នេះ​យើង​នឹង​លើក​យក​មក​និយាយ​រួម​ទាំង​ប្រុស​នឹង​ស្រី​តែ​ម្តង។​ ចង់​ដឹង​ថា​សង្កេត​ទៅ​លើ​អ្វី​ខ្លះ តោះ​យើង​ទៅ​មើល​ទាំង​អស់​គ្នា!

១. គេ​ជា​ធ្វើ​ខ្លួន​លឹបលៗ​និង​អាថ៌កំបាំង

ពេល​ខ្លះ​អ្នក​ខល​ទៅ​គេ​ក្រៅ​ម៉ោង​ធ្វើ​ការ​ហើយ​តែ​គេ​ក៏​មិន​ទទួល​​ គេ​មិន​ចង់​ឲ្យ​អ្នក​ស្គាល់​កន្លែង​ធ្វើ​ការ​ ឬ​ក៏​ផ្ទះ​របស់​គេ​។​ ចំពោះ​មនុស្ស​ស្រី​បើ​ទើប​តែ​ស្គាល់​គ្នា​ដំបូង​គេ​អាច​នឹង​មិន​ទាន់​ហ៊ាន​ប្រាប់​ពី​ទី​កន្លែង​រស់​នៅ​របស់​គេ​ឲ្យ​អ្នក​ដឹង​អាច​មក​ពី​គេ​គិត​ទៅ​លើ​រឿង​សុវត្ថិភាព​​តែ​អ្វី​ដែល​យើង​លើក​យក​មក​និយាយ​គឺ​សំដៅ​ទៅ​លើ​អ្នក​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា​បាន​មួយ​រយៈ​មក​ហើយ។

២.​គេ​រួស​រាយ​ជ្រុល​ពេក

ការ​រួសរាយ​គឺ​ជា​រឿង​មួយ​ដែល​ល្អ​បើ​ពុំនោះ​ទេ​អ្នក​ប្រាកដ​ជា​​មិន​មក​ស្រឡាញ់​គេ​ឡើយ​ត្រូវ​អត់?​តែ​ត្រង់​ចំណុច​នេះ​យើង​ចង់​និយាយ​ពី​អ្នក​ដែល​រួសរាយ​ដាក់​ភេទ​ផ្ទុយ​គ្នា​ជ្រុល​ពេក​បើ​ទោះ​ជា​ពេល​ខ្លះ​ដឹង​ថា​អ្នក​មិន​សូវ​ជា​ពេញ​ចិត្ត​ក៏​គេ​នៅ​តែ​ធ្វើ។ គេ​អាច​នឹង​ទម្លាប់​ជា​មួយ​នឹង​ចរិត​បែប​នេះ​ឬ​មក​ពី​គេ​មិន​បាន​ខ្វល់​ពី​អារម្មណ៍​របស់​អ្នក​តែ​ម្ដង។

៣. គេ​ចុច​ទូរស័ព្ទ​គ្រប់​ពេល

គ្រប់​ពេល​ដែល​នៅ​ជា​មួយ​អ្នក​គេ​តែងតែ​ចុច​ទូរស័ព្ទ​អត់​ឈប់​ភាគ​រយ​ខ្ពស់​ណាស់​ដែល​គេ​ជា​ប្រភេទ​មនុស្ស​សាវា​។​ គេ​អាច​កំពុង​តែ​និយាយ​ជា​មួយ​នរណា​ម្នាក់​ផ្សេង​ទៀត​ ឬ​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ជាង​អ្នក​។ តែ​យើង​ក៏​មិន​បាន​ក្ដោប​រួម​ថា​ឲ្យ​តែ​អ្នក​រវល់​ជា​មួយ​ទូរស័ព្ទ​សុទ្ធតែ​ជា​មនុស្ស​សាវា​ឡើយ​អ្នក​ខ្លះ​គេ​ក៏​មាន​ការងារ​ដែល​ត្រូវ​មើល​តាម​ទូរស័ព្ទ​ ក្នុង​ករណី​នេះ​ត្រូវ​មាន​កត្តា​ផ្សេង​ទៀត​មក​រួម​ជា​មួយ​ដែរ។​

៤. គេ​ស្អាត​តែ​មិន​ទាន់​មាន​សង្សារ

មនុស្ស​ស្អាត​ច្បាស់​ណាស់​ប្រាកដ​ជា​មាន​អ្នក​ចែចង់​ច្រើន​ជា​ពិសេស​មនុស្ស​ស្រី។​តែ​បើ​គេ​ស្អាត​តែ​មិន​ទាន់​មាន​សង្សារ​ឬ​អ្នក​កំពុង​តែ​និយាយ​ជា​មួយ​គេ​ហើយ​តែ​គេ​មិន​ព្រម​បញ្ជាក់​សម្ព័ន្ធ​ភាព​រវាង​អ្នក​ទាំង​ពីរ​ឲ្យ​ច្បាស់​លាស់​នោះ​ទេ​ គឺ​មាន​ន័យ​ថា​គេ​អាច​នឹង​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​ជ្រើស​រើស​រវាង​អ្នក​និង​ម្នាក់​ទៀត​ឬ​គេ​មិន​បញ្ជាក់​សម្ព័ន្ធ​ភាព​ដើម្បី​ទុក​បាន​ទាំង​ពីរ។

៥. ពូកែ​យក​ចិត្ត​​និង​ទាក់ទាញ

បើ​គេ​ជា​មនុស្ស​ដែល​ពូកែ​យក​ចិត្ត​ឬ​ពូកែ​ទាក់​ទាញ​អារម្មណ៍​របស់​អ្នក​ និង​អ្នក​ដទៃ​ភាគ​រយ​ក៏​កាន់​តែ​ខ្ពស់​ដែល​គេ​ជា​ប្រភេទ​មនុស្ស​សាវា។​មនុស្ស​បែប​នេះ​គេ​នឹង​ប៉ះ​ពាល់​អ្នក​ដទៃ​ដោយ​មិន​បាន​តាំង​ចិត្ត​ធ្វើ​ដូច​ជា​មិន​មាន​អ្វី​កើត​ឡើង​ទុក​ឲ្យ​ភាគី​ម្ខាង​ទៀត​រវើរវាយ​តែ​ម្នាក់​ឯង​។​មនុស្ស​បែប​នេះ​ជា​ប្រភេទ​មនុស្ស​គ្រោះ​ថ្នាក់​ដល់​បេះដូង​របស់​អ្នក​ខ្លាំង​ណាស់​ចូរ​ប្រយ័ត្ន!​

ទាំង​នេះ​គឺ​ជា​៥​ចំណុច​ខ្លីៗ​ក្នុង​ការ​សង្កេត​មើល​ថា​គេ​ជា​មនុស្ស​សាវា​ឬ​ក៏​អត់​។ ការ​ពិត​ទៅ​នៅ​មាន​ជា​ច្រើន​ចំណុច​ទៀត​តែ​យើង​សូម​ចែក​រំលែក​បែប​សង្ខេប​ព្រោះ​ចំណុច​ដទៃ​ទៀត​អាស្រ័យ​ទៅ​លើ​ការ​និយាយ​គ្នា​និង​សង្កេត​ទង្វើ​ផ្ទាល់​របស់​ដៃ​គូ​អ្នក៕

អត្ថបទ​ដោយ៖ មរកត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម