ចង់​ទិញ​ផ្កា​ជូន​មនុស្ស​ពិសេស ឬមិត្ត​សំឡាញ់ ​គួរ​រើស​បែប​ណា​ទើប​​សក្ដិសម?

ផ្កា​គឺ​ជា​រុក្ខជាតិ​ដ៏​​ស្រស់​ស្អាត​​បំព្រង​មួយ​ដែល​គេ​និយម​​ប្រើ​ប្រាស់​នៅ​ស្ទើរ​តែ​គ្រប់​កម្មវិធី មិន​ថា​ អាពាហ៍ពិពាហ៍ ខួប​កំណើត​ បុណ្យ​នានាៗ ទិញ​ជូន​មនុស្ស​ជាទីស្រឡាញ់ ​ឪពុក​ម្ដាយ មិត្តភ័ក្ដិ​ ជា​ដើម។ ​ប៉ុន្ដែ​ផ្កា​នីមួយៗ មាន​អត្ថន័យ​ខុសៗ គ្នា ​ដូច្នេះ​បើ​ចង់​ជូន​ទៅ​កាន់​នរណា​ម្នាក់​​កុំ​ចេះ​តែ​ទិញ ប្រយ័ត្ន​ធ្វើ​ឲ្យ​អ្នក​ដែល​ទទួល​មាន​ការ​យល់​ច្រឡំ​​ អន់​ចិត្ត​ គិត​ផ្ដេសផ្ដាស​។​ តោះ​មក​ដឹង​ពី​អត្ថន័យ​របស់​ផ្កា​មួយ​ចំនួន​ដែល​គេ​ច្រើន​ពេញ​និយម​ទិញ​ឲ្យគ្នា៖

១. ទិញ​សម្រាប់​ជូន​មនុស្ស​ជាទី​ស្រឡាញ់

ក្នុង​ថ្ងៃ​ពិសេស​ផ្សេងៗ ដូច​ជា​បុណ្យ​ក្ដី​ស្រឡាញ់ ខួប​អាពាហ៍ពិពាហ៍ ជា​ដើម​ ​​គូស្នេហ៍​​ភាគ​ច្រើន​តែ​បង្ហាញ​ក្ដី​ស្រឡាញ់​តាម​រយៈ​ការ​ជូន​ផ្កា​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ការ​ជូន​ផ្កា​ពិត​ជា​រ៉ូមែនទិច​ខ្លាំង សម្រាប់​គូ​ស្នេហ៍​ដែល​ស្រឡាញ់​គ្នា​ផ្អែម​ល្ហែម។ តែ​មែន​ទៅ បើ​ជ្រើស​រើស​ផ្កា​មិន​ត្រូវ ឬ​មិន​សក្ដិសម ក៏​អាច​ធ្វើ​ឲ្យ​បរិយាកាស​ល្អក់កករ​ដែរ។ ដូច្នេះ​ផ្កា​ ដែល​គួរ​ទិញ​ជូន​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង​មាន​ដូច​ជា៖

-កុលាប​ពណ៌​ក្រហម៖ តំណាង​ឲ្យ​ក្ដី​ស្នេហ៍​ផ្អែម​ល្ហែម​ជ្រាល​ជ្រៅ។

-ទូលីប​ពណ៌​ក្រហម៖ តំណាង​ឲ្យ​ស្នេហា​ដែល​ល្អ​ឥត​ខ្ចោះ ក្ដី​ស្រឡាញ់​ពិត។ ផ្កា​ប្រភេទ​នេះ សក្ដិសម​បំផុត​​ក្នុង​ការ​ទិញ​ជូន​គូ​អនាគត​របស់​អ្នក។

-Alchemilla mollis៖ តំណាង​ឲ្យ​ស្នេហា​ដែល​យល់​ចិត្ត​គ្នា។ ពេល​វេលា​ដ៏​ល្អ​បំផុត​សម្រាប់​ទិញ​ផ្កា​នេះ​ ជូន​សំណព្វ​ចិត្ត​ គឺ​ពេល​ដែល​គេ​ត្រូវ​ការ​កម្លាំង​ចិត្ត​ពី​អ្នក ពោល​គឺ​ពេល​ជួប​រឿង​ពិបាក​ចិត្ត​ត្រូវ​កា​រ​អ្នក​នៅ​ក្បែរ​។ ផ្កា​នេះ​ បង្ហាញ​ថា អ្នក​នឹង​នៅ​គាំទ្រ​គេ មិន​ថា​មាន​រឿង​អ្វី​ក៏ដោយ។

-Dahlia៖ តំណាង​ឲ្យចំណង​ស្នេហ៍​ស្មោះ​ត្រង់​​មិន​ប្រែ​ប្រួល​ជា​រៀង​រហូត។

២. ទិញ​ជូន​មិត្តភ័ក្ដិ

មិនមែន​ទាល់​តែ​គូ​សង្សារ ភរិយា​ស្វាមី នោះ​ទេ ទើប​ទិញ​ផ្កា​ឲ្យ​បាន មិត្តភ័ក្ដិ របស់​អ្នក​ ក៏​ចាត់​ទុក​ថា​ជា​បណ្ដូល​ចិត្ត​បាន​ដែរ ព្រោះ​មិត្ត​ខ្លះ​តែង​តែ​នៅ​ក្បែរ និង​រាប់​អាន​អ្នក​ដូច​ជា​បង​ប្អូន​អ៊ីចឹង​។ ពេល​ខ្លះ​បុណ្យ​ទាន កម្មវិធី​នានា​ក៏​អាច​ទិញ​ឲ្យ​គ្នា​បាន​ដែរ។ សម្រាប់​ជម្រើស​ដ៏​ល្អ​សម្រាប់​ទិញ​ជូន​មិត្ត​នោះ​គឺ៖

-កុលាប​ពណ៌លឿង៖ តំណាង​ឲ្យ​មិត្តភាព​យូរ​អង្វែង សេចក្ដី​រីករាយ ។

-លីលី​ពណ៌​ទឹកក្រូច​លាយ​លឿង៖ តំណាង​ឲ្យ​សំណាង​ល្អ រក​ស៊ី​មាន​បាន ជោគ​ជ័យ​គ្រប់​ភារកិច្ច។

– ផ្កា Stocks ៖ តំណាង​សម្រស់​កាន់​តែ​ស្រស់​ស្អាត និង​​ជីវិត​​ជួប​តែ​រឿង​​រីករាយ។

៣. ទិញ​សម្រាប់​មនុស្ស​ផ្សេងៗ ទៀតកុលាប​ពណ៌​ផ្កាឈូក៖ ផ្កា​មួយ​នេះ មិន​ចំពោះ​តែ​ស្នេហាទិញ​សម្រាប់​អរគុណ​​នរណា​ម្នាក់ ឬ​ចំពោះ​មនុស្ស​ដែល​អ្នក​គោរព​រាប់​អាន ក៏​បាន​ដែរ។

–កុលាប​ពណ៌​​ទឹក​ក្រូច​ស្រាល​ ៖ តំណាង​ឲ្យ​សេចក្ដី​នឹក​រលឹក​ចំពោះ​នរណា​ម្នាក់។ នៅ​ពេល​ដែល​បែក​គ្នា ខាន​ជួប​គ្នា​យូរ ឧទាហរណ៍: បង​ប្អូន មិត្តភ័ក្ដិ ដែល​ទើប​ត្រលប់​ពី​បរទេស ផ្កា​នេះ ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ពួកគេ។​

–ផ្កា Daisy៖ ​តំណាង​ឲ្យ​ក្ដី​សង្ឃឹម ការ​ចាប់​ផ្ដើម​សារ​ជា​ថ្មី សេចក្ដីរីករាយ។ ប្រសិន​បើ​ចង់​ លើក​ទឹក​ចិត្ត នរណា​ម្នាក់​ ឬ​ទៅ​សួរ​សុខ​ទុក​អ្នក​ជំងឺ ទិញ​ផ្កា​មួយ​នេះ ជូន​គេ ពិត​ជា​កក់​ក្ដៅ​ណាស់។

–ផ្កាឈូករ័ត្ន៖ តំណាង​ឲ្យ​ពន្លឺ​ភ្លឺ​ត្រចះ​ត្រចង់។ ផ្កា​ប្រភេទ​នេះ សក្ដិសម នឹង​ជូន​ទៅ​កាន់​មនុស្ស​ណា​ម្នាក់ ពេល​ដែល​​អ្នក​ចង់​បង្ហាញ​សេចក្ដី​អបអរ​ចំពោះ​ពួក​គេ​ដូចជា ​ថ្ងៃ​ទទួល​សញ្ញាប័ត្រ ​បញ្ចប់​ការ​សិក្សា​ ជោគ​ជ័យ​ជា​មួយ​គម្រោង​អ្វី​មួយ។​

​​​

អេតមីន សង្ឃឹម​ថា អត្ថបទ​មួយ​នេះ នឹង​អាច​ជា​ជំនួយ​ដល់ ប្រិយមិត្ត បាន​មួយ​ផ្នែក​ក្នុង​ការ​ដឹង​ទិចនិក​ពី​របៀប​ជ្រើស​​ផ្កា​ជូន​ទៅ​កាន់​នរណា​ម្នាក់​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​សក្ដិ​សម​តាម​កាលៈទេសៈ៕

​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម