ស្វែង​យល់​ប្រវត្តិ​ពី​ក្រោយ​រូបចម្លាក់និង​​ព្រះ​បដិមា​ទាំង​ ៩ ដែល​ធំ​ជាង​គេ​លើ​ពិភពលោក​

មនុស្ស​យើង​មាន​វិធី​បង្ហាញ​ការ​គោរព​សាសនា​តាម​រយៈ​ការ​សាង​រូប​គំនូរ​ឬ​រូប​ចម្លាក់។ ការ​សាង​សង់​ឡើង​នូវ​រូប​បដិមា​នីមួយៗ​មាន​លក្ខណៈ​ខុស​ទៅ​តាម​សាសនា​នីមួយៗ​តែ​ក៏​នៅ​ក្នុង​គោល​បំណង​តែ​មួយ​គឺ​ការ​គោរព​បូជា។ ខាង​ក្រោម​នេះ​យើង​បាន​លើក​យក​រូប​ចម្លាក់ និងរូប​ព្រះ​បដិមា​ចំនួន​ ៩ ដែល​មាន​ទំហំ​ធំ​ជាង​គេ​នៅ​លើ​លោក​មក​ចែក​រំលែក​ដល់​ប្រិយមិត្ត​ឲ្យបាន​ស្គាល់​។ ​ចង់​ដឹង​ថា​មាន​រូប​ព្រះ​បដិមា​នៅ​ប្រទេស​ណា​ខ្លះ?​ ហើយ​រូប​សំណាក់​នីមួយៗ​មាន​ទំហំ​ធំ​យ៉ាង​ណា?​តោះ​យើង​ទៅ​មើល​ទាំង​អស់​គ្នា!

១.​ Rock Sculpture Of Decebalus

នេះ​គឺ​ជា​រូប​ចម្លាក់​នៅ​ជាប់​ផ្ទាំង​ថ្ម​ដែល​ធំ​ជាង​គេ​លើ​លោក។​ មាន​កម្ពស់​៤៣​ម៉ែត្រ​ ទទឹង​ ៣១,៦​ម៉ែត្រ​ ធ្វើ​ឲ្យ​រូប​ចម្លាក់​នេះ​ឈរ​នៅ​លើ​តំណែង​រូប​ចម្លាក់​នៅ​ជាប់​ផ្ទាំង​ថ្ម​ដែល​មាន​ទំហំ​ជាង​គេ​នៅ​ប៉ែក​អឺរ៉ុប។ស្ថិត​នៅ​ជាយ​ដែន​រវាង​ប្រទេស​ Serbia និង​ ប្រទេស​ Romania ប្រើ​ពេល​ក្នុង​ការ​កសាង​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​ចំណាយ​កម្លាំង​ជាង​ចម្លាក់​ដល់​ទៅ​១២​នាក់​ រួច​រាល់​នៅ​ក្នុង​ឆ្នាំ​ ២០០៤។ រូប​ចម្លាក់​នេះ​កសាង​ឡើង​ដើម្បី​រលឹក​ដល់​​ Decebalus ព្រះ​មហាក្សត្រ​អង្គ​ចុង​ក្រោយ​បង្អស់​នៃ​ទឹកដី​ Dacia ដែល​មាន​ព្រះជន្ម​ស្ថិត​នៅ​ក្នុង​កំឡុង​ពេល​សតវត្ស​ទី១។ ទ្រង់​គឺ​ជា​ក្សត្រ​ដែល​បាន​ឈ្នះ​សង្គ្រាម​ជា​មួយ​នឹង​ពួក​រ៉ូម៉ាំង​ ហើយ​បាន​រំដោះ​ប្រទេស​ Romania យក​មក​វិញ​បាន។ ​​

២. Leshan Giant Buddha

នេះ​គឺ​ជា​រូប​ចម្លាក់​ព្រះ​ពុទ្ធ​រូប​នៅ​មាត់​ជ្រោះ​ក្នុង​រាង​អង្គុយ​របស់​ប្រទេស​ចិន​ដែល​ធំ​ជាង​គេ​នៅ​ក្នុង​លោក​។ ​​មាន​កម្ពស់​ ៧១​ម៉ែត្រ ផ្នែក​ម្ខាង​នៃ​ស្មា​របស់​ព្រះ​ពុទ្ធ​រូប​មាន​ទំហំ​ប៉ុន​ទីលាន​បាល់​ទះ​ និង​ចំណាយ​ពេល​កសាង​អស់​រយៈ​ពេល​៩០​ឆ្នាំ​ រួច​រាល់​នៅ​ក្នុង​គ្រិស្តសករាជ​ ៨៣០​សម័យ​រាជ​វង្ស​ថាំង។

ចម្លាក់​ព្រះ​ពុទ្ធ​រូប​អង្គ​ធំ​គង់​បែរ​ព្រះ​ភក្ត្រ​ទៅ​រក​ទិស​ដែល​មាន​ទឹក​ធ្លាក់​មក​ស្រប​គ្នា​ នេះ​គឺ​ជា​ចំណុច​ដែល​ងាយ​នឹង​កើត​មាន​ឧបទ្ទវហេតុ​ជា​ញឹកញាប់​ ទើប​កសាង​ព្រះ​ពុទ្ធ​រូប​ខ្នាត​ធំ​ដែល​អាច​សម្លឹង​ឃើញ​ពី​ចម្ងាយ​ដើម្បី​ជួយ​ដាស់​តឿន​សតិ​ដល់​អ្នក​ធ្វើ​ដំណើរ។

៣. Ocean Atlas

រូប​សំណាក់​ក្រោម​ទឹក​របស់​ប្រទេស​ម៉ិកស៊ិក​ មាន​កម្ពស់​៥,១៨​ម៉ែត្រ​ ជា​បដិមា​ក្រោម​ទឹក​ដែល​មាន​ទំហំ​ធំ​ជាង​គេ​លើ​លោក។ នេះ​គឺ​ជា​សមិទ្ធផល​មួយ​នៃ​ការ​តាំង​ពិព័រណ៍​ Cancun Underwater Museum ដែល​បាន​រៀប​ចំឡើង​នៅ​តំបន់​ឧទ្យាន​ជាតិ។​ នៅ​ក្រោម​ទឹក​នៅ​មាន​រូប​សំណាក់​ដទៃ​ជា​ច្រើន​ទៀត​កសាង​ឡើង​ពី​ថ្ម​ពិសេស​ម្យ៉ាង​ដែល​ទៅ​ថ្ងៃ​អនាគត​អាច​មាន​ដុះ​ចេញ​ជា​ផ្កា​ថ្ម​ជួយ​ដល់​ប្រព័ន្ធ​ជីវៈ​វិទ្យា​ក្រោម​ទឹក​បាន​ទៀត​ផង។

៤. Lord Murugan Statue

រូប​សំណាក់​ព្រះ​រាជ​កុមារ​កាន់​ព្រះ​ខណ្ឌ​របស់​ប្រទេស​ម៉ាឡេស៊ី ស្ថិត​នៅ​មុខ​បរិវេណ​មាត់​ល្អាង​ បាទូ។​នេះ​គឺ​ជា​រូប​សំណាក់​របស់​សាសនា​ហិណ្ឌូ​មាន​ទំហំ​ធំ​ជាង​គេ​លើ​លោក​មាន​កម្ពស់​៤៣​ម៉ែត្រ​ ធ្វើ​ពី​លោហៈ​ទាំង​មូល​ទម្ងន់​ ២៥០​តោន​ ចំណាយ​ទឹក​ថ្នាំ​ពណ៌​មាន​លាប​អស់​ចំនួន​​៣០០លីត្រ​។ រូប​សំណាក​នេះ​កសាង​រួច​នៅ​ឆ្នាំ​២០០៦ តំណាង​ឲ្យ​ទេវ នៃ​សេចក្ដី​ក្លាហាន​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម​ជា​ព្រះ​ឱរស​របស់​ព្រះ​សេវ​និង​ព្រះ​ម៉ែ​កុមារ​ទេវី។ សម្រាប់​ភ្ញៀវ​ទេសចរ​​ដែល​ចង់​ទៅ​កម្សាន្ត​នៅ​ល្អាង​ចំណាស់​អាយុកាល​ ៤០០លាន​ឆ្នាំ​នេះ​ នឹង​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ឡើង​កាំ​ជណ្ដើរ​ចំនួន​ ២៧២កាំ។

៥. Garuda Wisnu Kencana Cultural Park

ទោះ​ជា​ភាគ​ច្រើន​នៃ​ជនជាតិ​ឥណ្ឌូណេស៊ី​កាន់​សាសនា​ឥស្លាម​តែ​នៅ​លើ​កោះ​បាលី​ប្រជាជន​ភាគ​ច្រើន​គោរព​សាសនា​ហិណ្ឌូ​។ សួន​ព្រះ​វិស្ណុ​នៅ​លើ​កោះ​បាលី​ដែល​មាន​រូប​សំណាក់​របស់​ព្រះ​វិស្ណុ​តាំង​នៅ​ចំ​កណ្ដាល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ទី​កន្លែង​សំខាន់​នៅ​លើ​កោះ​នេះ។ រូប​សំណាក់​របស់​ព្រះ​វិស្ណុ​ឬ​ព្រះ​ន រាយ​ជិះ​គ្រុឌ​មាន​កម្ពស់​ ១២១ម៉ែត្រ​ ទទឹង​៦៤​ម៉ែត្រ​ធ្វើ​មក​ពី​មាស​ក្រហម​និង​មាស​ពណ៌​លឿង​ចំនួន​ ៧៥០សន្លឹក។​ លោហៈ​ដែល​ធំ​បំផុត​មាន​ទម្ងន់​ដល់​ទៅ​ ១១០០តោន ​ចំណាយ​ពេល​សាងសង់​អស់​រយៈ​ពេល​ ២៨​ឆ្នាំ​ទើប​តែ​បើក​ដំណើរ​ការ​ឲ្យ​ចូល​ទស្សនា​បាន​នៅ​ក្នុង​ឆ្នាំ ២០១៨។

៦. Gaunyin of Nanshan

រូប​សំណាក​របស់​ព្រះ​ម៉ែ​គង់ស៊ីអ៊ីម​ដែល​ធំ​ជាង​គេ​លើ​លោក​ស្ថិត​នៅ​លើ​កោះ​ហៃណាំ​ប្រទេស​ចិន។មាន​កម្ពស់​១៨០​ម៉ែត្រ​ធ្វើ​មក​លើង​ពី​ថ្ម​សំរឹទ្ធ​ ព្រះ​ភក្ត្រ​មាន​បី​ម្ខាង​បែរ​មក​កាន់​ដែន​ដី​និង​ពីរ​ទៀត​បែរ​ទៅ​សមុទ្រ។ចាប់​តាំង​ពី​កសាង​រូប​សំណាក់​ព្រះ​ម៉ែគង់ស៊ីអ៊ីម​រួច​រាល់​ប្រជា​ជន​នៅ​លើ​កោះ​ហៃណាំ​ជួប​តែ​សេចក្ដី​សុខ​សប្បាយ​មិន​មាន​គ្រោះ​មហន្តរាយ​មក​បៀតបៀន​ដូច​កាល​ពី​មុន​ទៀត​ឡើយ។

៧. Christ The Redeemer

រូប​សំណាក​របស់​ព្រះ​យេស៊ូ​មាន​កម្ពស់​៣០ម៉ែត្រ​ ប្រវែង​ដៃ​២៨ម៉ែត្រ​តាំង​នៅ​លើ​កំពូល​ភ្នំ​ប្រទេស​ ប្រេស៊ីល។ ធ្លាប់​បាន​ឈរ​នៅ​ក្នុង​ចំណាត់​ថ្នាក់​ព្រះ​បដិមា​ដែល​ធំ​បំផុត​ក្នុង​លោក​ តែ​បើ​ទោះ​ជា​ពេល​បច្ចុប្បន្ន​នេះ​មាន​ការ​សាង​សង់​រូប​សំណាក់​របស់​ព្រះ​យេស៊ូ​ឡើង​មក​ជា​ច្រើន​ដើម្បី​បំបែក​កំណត់​ត្រា​ក៏​ដោយ​ តែ​ទោះ​ជា​យ៉ាង​ណា​ភាព​ស្រស់​ស្អាត​និង​ចំណុច​ទាក់​ទាញ​ដែល​គ្មាន​អ្នក​ណា​ដូច​នៃ​រូប​បដិមា​នេះ​នៅ​តែ​ដក់​ជាប់​ក្នុង​ចិត្ត​មនុស្ស​គ្រប់​រូប​ដែល​បាន​ឃើញ​ដដែល​។

៨. Genghis Khan Equestrian Statue

Genghis Khan គឺ​ជា​ក្សត្រ​ដ៏​ខ្ពង់​ខ្ពស់​ជន​ជាតិ​ម៉ុងហ្គោលី។ ទ្រង់​គឺ​ជា​អ្នក​ចម្បាំង​ដ៏​ខ្លាំងក្លា​ដែល​បាន​ពង្រីក​ទឹក​ដី​ប្រទេស​ម៉ុងហ្គោលី​ពី​អាស៊ី​ទៅ​ដល់​ប៉ែក​អឺរ៉ុប​។ រូប​សំណាក​នេះ​ទើប​តែ​កសាង​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៨ មាន​កម្ពស់​៤០​ម៉ែត្រ ជា​រូប​សំណាក​ដែល​គង់​នៅ​លើ​ខ្នង​សេះ​មាន​ទំហំ​ធំ​ជាង​គេ​លើ លោក។

៩. Statue of Unity

រូប​សំណាក​ដែល​ធំ​ជាង​គេ​បង្អស់​លើ​លោក​ស្ថិត​នៅ​តំបន់​ទន្លេ​ណាបាដា ប្រទេស​ឥណ្ឌា។ ចំណាយ​ពេល​កសាង​អស់​រយៈ​ពេល​៤​ឆ្នាំ​ រួច​រាល់​នៅ​ក្នុង​ឆ្នាំ២០១៨ មាន​កម្ពស់​១៨២​ម៉ែត្រ​ បដិមា​នេះ​អាច​មើល​ឃើញ​បាន​តាម​រយៈ​ផ្កាយ​រណប​ក្រៅ​ភព​បាន។ រូប​សំណាក​នេះ​រំលឹក​ដល់​លោក Sardar Vallabhbhai Patel វីរបុរស​និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ដំបូង​បង្អស់​របស់​ប្រទេស​ឥណ្ឌា។​ លោក​គឺ​ជា​អ្នក​រួបរួម​ប្រទេស​ឥណ្ឌា​ឲ្យ​ក្លាយ​ជា​ធ្លុង​មួយ​ក្រោយពី​ទទួល​បាន​ឯករាជ្យ​ពី​អង់គ្លេស​នៅ​កំឡុង​ពេល​ក្រោយ​សង្គ្រាម​លោក​លើក​ទី​ពីរ៕

អត្ថ​បទ​ដោយ​៖ មរកត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម